ទំនាក់ទំនង​ចិន-អូស្ត្រាលី

ចិន​ខឹងច្រឡោត បន្ទាប់ពីអូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​«ខ្សែក្រវាត់មួយ ផ្លូវមួយ»


ចិនបាន​រិះគន់​ប្រទេស​អូស្ត្រាលី​យ៉ាងចាស់ដៃ បន្ទាប់ពីអូស្ត្រាលី​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​«ខ្សែ​ក្រវាត់មួយ ផ្លូវមួយ» ដែល​រដ្ឋ​មួយ​របស់ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ចិន នាពេល​កន្លងមក ។ ចិន​បាន​ហៅ​ទង្វើ​នេះ​ថា «ជាការ​វាយប្រហារ​អត្តឃាត» និង​បាន​ប្ដេជ្ញាថា នឹង​មានវិធាន​ឆ្លើយតប​ទៅអូស្ត្រាលីវិញ ។
ទំនាក់ទំនង​ចិន-អូស្ត្រាលី​បានជួបបញ្ហា​រង្គោះរង្គើ​មួយរយៈពេល​ចុងក្រោយ​នេះ ។ រូបភាព VCG
ដោយ

ជម្លោះថ្មី​នេះបាន​កើតឡើង​កាលពីរាត្រីថ្ងៃពុធ នៅពេលដែលរដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី ម៉ារី ផេន (Marise Payne) បាន​ប្រកាស​ថា កិច្ច​ព្រមព្រៀង​ខ្សែ​ក្រវាត់​មួយ-ផ្លូវ​មួយ​ចំនួន ២ នឹង​ត្រូវ​លុប​ចោល ដែល​ការលុបចោលនេះ​ត្រូវបានរដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី Morrison អះអាងថា ដោយសារ​កិច្ច​ព្រមព្រៀង​នេះ​មិនសមស្រប​នឹង​ផល​ប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី ។ 

សារព័ត៌មាន News របស់​អូស្ត្រាលី បាន​ផ្សាយថា នៅពេល​ប្រកាស​លុប​ចោល​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ទាំងនេះ លោកស្រី ម៉ារី ផេន រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បាន​ថ្លែង​ថា លោក​ស្រី​យល់ឃើញថា កិច្ចព្រមព្រៀងទាំងនេះ​មិន​ស្របទៅនឹង​គោលនយោបាយ​ការបរទេស​​របស់​អូស្ត្រាលី ឬ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ទំនាក់ទំនង​ការបរទេស​របស់​អូស្ត្រាលី ។ 

សាវតារ​គម្រោង​ BRI និងទំនាក់ទំនង​ចិន-អូស្ត្រាលី

គម្រោង​ខ្សែក្រវាត់មួយ ផ្លូវមួយ (One Belt One Road) ឬហៅថា គំនិតផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ (BRI) បង្កើតឡើងដោយ​រដ្ឋាភិបាល​ចិន​របស់​លោក​ប្រធានាធិបតី ស៊ី ជិនពីង កាលពីឆ្នាំ​២០១៣ ក្នុងគោលដៅដ៏មហិច្ឆតាមួយដើម្បី​បង្កើត​បណ្ដាញ​ផ្លូវ​ពាណិជ្ជកម្ម​ពិភព​លោក​ដ៏ធំ​មួយ ជាមួយ​នឹង​បណ្ដា​ប្រទេស​ជាច្រើន ។ 

កាលពីឆ្នាំ២០១៧ ប្រមុខដឹកនាំ​រដ្ឋ វិចតូរៀ នៃប្រទេសអូស្ត្រាលី លោក ដានីញែល អ៊ែនឌ្រូស៍ (Daniel Andrews) បានចូលរួម​កិច្ច​ប្រជុំ​កំពូល​មួយ​ស្ដីពីគម្រោង​ខ្សែក្រវាត់និងផ្លូវនេះ នៅទីក្រុង​ប៉េកាំង ហើយនៅខែតុលា ឆ្នាំ២០១៨ រដ្ឋ​វិចតូរៀ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសចិន ដើម្បី​ចូលរួម​នៅក្នុងផែនការ BRI របស់ចិន ។ 

ការលុបចោល​កិច្ច​ព្រមព្រៀង​ខ្សែក្រវាត់​និងផ្លូវនេះ​បាន​បញ្ឆេះ​កំហឹង​ដល់​រដ្ឋាភិបាលក្រុងប៉េកាំង ដោយ​ស្ថានទូត​ចិន​ប្រចាំក្រុង​កង់ប៊ែរ៉ា បាន​ចេញសេចក្ដីថ្លែងការណ៍​សម្ដែង​ការមិនសប្បាយចិត្ត​និងការជំទាស់​ដាច់​អហង្ការ​ចំពោះទង្វើ​របស់អូស្ត្រាលី ។

ចិនប្ដេជ្ញា​ឆ្លើយតបវិញ​យ៉ាងចាស់ដៃ

សេចក្ដីថ្លែងការណ៍​និយាយថា «នេះជា​ទង្វើ​មួយទៀត​ដែល​គ្មានហេតុផល និង​ដែល​ជាការញុះញង់ ដែលធ្វើ​ឡើងដោយ​ភាគីអូស្ត្រាលី មក​លើ​ប្រទេស​ចិន ។» 

សារព័ត៌មាន Global Times ដែល​គេស្គាល់ថា​ជា​អ្នកនាំពាក្យ​ឲ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្សាយរិះគន់​ការសម្រេចចិត្ត​របស់រដ្ឋាភិបាលអូស្ត្រាលីថា «ជា​ការញុះញង់​ដោយ​គ្មាន​ហេតុផល និងដោយ​ចេតនា​ប្រឆាំងនឹង​ប្រទេសចិន» និង​ប្ដេជ្ញាថា ចិន​នឹង​សងសឹក​វិញ​យ៉ាង​ចាស់ដៃ ។ វោហារសាស្ត្រ​​ដ៏​គ្រោតគ្រាត​ ជារឿយ​ៗ ត្រូវ​បាន​គេមើល​ឃើញថា ត្រូវ​បាន​ប្រើ​ប្រាស់​ដោយសារព័ត៌មាន Global Times នៅក្នុងការវាយប្រហារ​ទៅលើ​ប្រទេស ឬរដ្ឋាភិបាលណា​មួយ ដែលធ្វើ​ឲ្យ​រដ្ឋាភិបាលចិន​ខឹង ឬ​មិនសប្បាយចិត្ត ។

ប្រទេសចិនគឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបំផុតទីមួយរបស់អូស្ត្រាលី ហើយ​កន្លងមក អូស្ត្រាលី​បានទទួលរង​នូវវិធានការ​រឹតត្បិត​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ​មួយចំនួន​ពីសំណាក់រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្រោយ​ពេល​ដែលអូស្ត្រាលីធ្វើ​ឲ្យ​មហាយក្ស​ចិន​ខឹង​សម្បា​ជុំវិញ​ការអំពាវនាវ​ឲ្យ​ពិភព​លោក​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ-១៩ ដែលត្រូវគេរាយការណ៍ថា បានផ្ទុះ​ឆ្លងរាលដាល​ដំបូងបំផុតនៅទីក្រុងវូហាន ប្រទេសចិន ។

ហើយ​លើកនេះទៀត ការលុបចោលកិច្ច​ព្រមព្រៀង​ខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិន ត្រូវគេ​រំពឹងថា នឹង​នាំ​ឲ្យ​អូស្ត្រាលី​ទទួលរងនូវ​ខ្យល់ព្យុះនៃការសងសឹក​ពីរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​បន្ត​ទៀត ជាក់ជាមិនខាន ៕


ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist




អត្ថបទបន្ទាប់


តើវ៉ាក់សាំងចិន Sinovac និង Sinopharm អាចឆ្លងផុត​ដំណាក់​កាល​ត្រួតពិនិត្យ​ចុងក្រោយ​ពី WHO ដែរឬទេ?​

ព័ត៌មាន
ការពិនិត្យវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ចំពោះវ៉ាក់សាំងកូវីដ-១៩របស់ចិន ចំនួន២ប្រភេទ គឺ Sinopharm និង Sinovac សម្រាប់អាជ្ញាបណ្ណប្រើ…

កម្ចីបន្ទាន់អនុម័តតែមួយថ្ងៃដើម្បីសម្រាលបន្ទុកប្រជាជនកម្ពុជា អំឡុងពេលវិបត្តិកូវីដ-១៩ ពី អេ អឹម ខេ

ព័ត៌មាន
ក្នុងអំឡុងពេលលំបាកដោយសារវិបត្តិកូវីដ-១៩ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់សេវាកម្មពិសេសគឺ កម្ចីបន្ទាន់ដើម្បីជួយសម្រួលដល់អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ