ការបង្ក្រាបអាជីវកម្មរកស៊ីផ្ដាច់មុខនៃចិន

ប្រទេសចិនប្រកាសប្តេជ្ញាបន្តការបង្ក្រាបលើការអនុវត្តអាជីវកម្មផ្ដាច់មុខ


នាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង បានអះអាងថ្មីៗនេះថា នឹងមិនបន្ធូរដៃនោះទេ ក្នុងការបង្ក្រាបលើអាជីវកម្មរកស៊ីផ្ដាច់មុខនោះទេ ពោលគឺនៅតែបន្ដវិធានការបង្ក្រាបនេះដូចភ្លៀងរលឹម ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ខណៈដែលកន្លងមករដ្ឋអំណាចចិន មានការរឹតត្បិត និងចាត់វិធានការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនយក្សៗរបស់ខ្លួន ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា និងអប់រំ។
ចិនបន្តការបង្ក្រាបលើការអនុវត្តអាជីកម្មផ្ដាច់មុខ
ដោយ

ការ​បង្ក្រាប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ វិបុលភាព​រួម របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឃឺ​ឈាំ​ង​បាន​និយាយ​ថា នា​ពេល​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្ក្រាប​លើ​ឧស្សាហកម្ម​ដែល​រាប់​ចាប់ពី​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និករ​ហូត​ដល់​ការ​អប់រំ​ឯកជន ដែល​ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា ការ​បង្ក្រាប​នេះ​ជា​សកម្មភាព​ដែល​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​កាន់តែ​រីក​ចម្រើន ហើយនឹង​បន្ត​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ច្បាប់​បទ​ប្បញ្ញត្តិ​បន្ថែម​ទៀត​។

លោក លី ឃឺ​ឈាំ​ង បាន​បន្ត​ថា ប្រទេស​ចិន​នឹង​អនុវត្ត​គោលនយោបាយ​បន្ថែម​ទៀត ដើម្បី​ធានា​ឱ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព និង​ចាត់វិធានការ​កាន់តែ​ខ្លាំង​ប្រឆាំង​នឹង​ការ​អនុវត្ត​អាជីវកម្ម​ផ្តាច់មុខ និង​ការ​ប្រកួតប្រជែង​មិន​យុត្តិធម៌ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ទីផ្សារ​ដែល​មាន​សណ្តាប់ធ្នាប់ និង​យុត្តិធម៌​។

ប្រទេស​ចិន​នឹង​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស ដើម្បី​កែ​លម្អ​វិធាន​បទ​ប្បញ្ញត្តិ​សម្រាប់​ឧស្សាហកម្ម​សំខាន់​ៗ  វិស័យ​ដែល​កំពុង​រីក​ចម្រើន និង​វិស័យ​ដែល​មានការ​ចូលរួម​ពី​បរទេស ហើយ​ដាក់​ចេញ​នូវ​វិធានការ​ថ្មី ដើម្បី​ធ្វើ​ឱ្យ​ការ​ដាក់​ចេញ​នូវ​បទ​ប្បញ្ញត្តិ​បាន​កាន់តែ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។

ដោយឡែក នៅ​ក្នុង​វិធានការ​គាំទ្រ​វិញ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា ខ្លួន​នឹង​បង្កើន​ការ​គ្របដណ្តប់​លើ​ការ​កាត់​ពន្ធ​សម្រាប់​សហគ្រាស​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ធុន​តូច និង​មធ្យម​ពី ៧៥% ទៅ ១០០% និង​គាំទ្រ​ការ​វិនិយោគ​បរទេស​បន្ថែម​ទៀត នៅ​ក្នុង​ការ​ផលិត​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ព្រមទាំង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D)​ជាដើម​។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​នឹង​ជំរុញ​ឱ្យ​មានការ​ដាក់​ឱ្យ​ដំណើរការ​ទ្រង់ទ្រាយ​ធំ​នៃ​បណ្តាញ 5G ផង​ដែរ​។

សូម​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​ចេញ​នូវ​បទ​ប្បញ្ញត្តិ​ថ្មី​ៗ​ជា​ច្រើន ដើម្បី​បង្ក្រាប​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ ដូច​ជា​ក្រុមហ៊ុន Alibaba និង Ant Group របស់​មហាសេដ្ឋី​ជេ​ក​ម៉ា និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដូច​ជា Tencent, Didi, រួម​ទាំង​ក្រុមហ៊ុន Byte dance ដែល​ជា​ក្រុមហ៊ុនមេ​របស់ Tiktok ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុព្វលាភធានារ៉ាប់រងឆ្នាំ២០២១ មានជិត៣០០លានដុល្លារ ទោះបីមានការរំខានពីជំងឺកូវីដ-១៩

ព័ត៌មាន
នៅឆ្នាំ២០២១ ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ តែវិស័យនេះនៅតែអាចឈរជើងយ៉ាងរឹងមាំ ជាមួយទំហំប្រាក់សន្សំ ឬបុព្វល…

ប្រេងឆៅពិភពលោកហក់ឡើងដល់១៣០ដុល្លារក្នុងមួយធុងបារ៉ែលហើយ!

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅក្នុងចន្ទដើមសប្ដាហ៍នេះ បានហក់ឡើងជាង១០% បន្ថែមទៀត នៅក្នុងម៉ោងបើកជួញដូរដ៏មមាញឹក ដោយសារតែហានិភ័យនៃការហាមប្រាមរបស់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ