ចិន-អាស៊ាន-អាមេរិក-សមុទ្រចិន​ខាងត្បូង

ចិនព្រមានសមាជិកអាស៊ានមិនឲ្យគាំទ្រ​អាមេរិក​ ដោយហៅអាមេរិកថាជា'ជនបង្ករឿង'នៅក្នុងតំបន់


សារព័ត៌មាន​ South China Morning Post នៅថ្ងៃទី៣ កញ្ញា នេះ បាន​ចុះផ្សាយ​​ទីក្រុងប៉េកាំង​ព្រមាន​សមាជិក​អាស៊ាន​មិន​ឲ្យ​គាំទ្រ​អាមេរិក'ដែលជាជនបង្ករឿង'នៅក្នុងតំបន់" ឡើយ ។
ចិនព្រមានសមាជិកអាស៊ានមិនឲ្យគាំទ្រ​អាមេរិក​ ដោយហៅអាមេរិកថាជា'ជនបង្ករឿង'នៅក្នុងតំបន់។
ដោយ

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ បាន​បង្កើន​សម្ពាធ​លើ​ប្រទេសជិតខាងដែលជាសមាជិកអាស៊ាន នៅមុន​កិច្ច​ពិភាក្សា​ដ៏សំខាន់មួយ​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​មន្ត្រីការទូតជាន់ខ្ពស់ចិន​បាន​ព្រមាន​ប្រទេសទាំងនេះ​មិន​ឲ្យ​គាំទ្រ​កិច្ច​ប្រឹងប្រែងរបស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នេះ​ឡើយ ។ 

អនុរដ្ឋមន្ត្រីការបរទេស​ចិន Luo Zhaohui ដែលទទួលបន្ទុក​កិច្ចការ​អាស៊ី ក៏បាន​និយាយ​ផង​ដែរ​ថា ការចរចា​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពី​ក្រមប្រតិបត្តិ (code of conduct) នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​ធ្វើជាបន្ត​នៅថ្ងៃព្រហស្បតិ៍ ទី៣ កញ្ញា​នេះ បន្ទាប់ពី​ផ្អាក​នាពេល​កន្លង​មក​ដោយសារមេរោគ​កូវីដ១៩ ។

ការចរចាគ្នានេះបានចាប់ផ្ដើមនៅឆ្នាំ​២០០២ ប៉ុន្តែ ជាប់គាំង​មិនទៅមុខ ដោយសារតែជំហរ​របស់​ទីក្រុងប៉េកាំង ដែលទាមទារថា មិនត្រូវ​រួមបញ្ចូល​"ប្រទេសដែលនៅក្រៅតំបន់"នោះទេ ដែល​នេះ​ទំនង​ជាសំដៅ​ទៅ​លើ​សហរដ្ឋ​អាមេរិក ។ 

និយាយ​ទៅកាន់​សិក្ខាសាលាអន្តរជាតិ​តាមអនឡាញ​មួយ ដែល​រៀបចំដោយ​ក្រសួងការបរទេស​ចិន និង​អង្គការដែលគាំទ្រ​ដោយរដ្ឋាភិបាល កាលពីថ្ងៃពុធ ទី២ កញ្ញា លោក Luo បាន​និយាយថា សហរដ្ឋអាមេរិក​ គឺ​ជា​ឫសគល់​នៃ​បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ។ 

ប៉ុន្តែ អ្នកសង្កេតការណ៍​បាននិយាយថា ពាក្យ​សម្ដី​ខ្លាំងៗរបស់​លោកអនុរដ្ឋមន្ត្រីការបរទេសចិនរូបនេះ ទៅលើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិងតុន អាចនឹងជះ​ផល​អវិជ្ជមានត្រឡប់មកខ្លួនវិញ ខណៈដែលក្រុង​ប៉េកាំង​ព្យាយាម​ទាក់ទាញ​ការគាំទ្រ​ពី​អ្នកជិតខាង​របស់ខ្លួន ទាំងនៅក្នុងការចរចាផង ទាំង​នៅក្នុងការ​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិកផង ដោយសារតែលោកអនុរដ្ឋមន្ត្រី​មិនបាន​ផ្ដល់​មធ្យោបាយថ្មី​ដើម្បីដោះស្រាយ​បញ្ហា​កង្វល់របស់​ប្រទេស​ទាំងនោះ​ នោះទេ ៕




អត្ថបទបន្ទាប់


គ្មានសណ្ឋាគារ និងរីស៊តណាមួយនៅវៀតណាម ត្រូវបានច្របាច់ចូលគ្នា ឬលក់នៅអំឡុងពេលវិបត្តិកូវីដ-១៩ នោះឡើយ

ព័ត៌មាន
នៅក្នុងឆមាសទី ១ ពាក់កណ្តាលឆ្នាំ ២០២០នេះ នៅក្នុងប្រទេសវៀតណាម កំឡុងពេលវិបត្តិកូវីដ១៩ គឺពុំមានករណីច្របាច់បញ្ចូលគ្នា ឬការទិញលក់ សណ្ឋាគារ ន…

“វិធីខ្លីៗ​៤​យ៉ាង” ដែល​ជា​វិថី​ឆ្ពោះ​ទៅ​រក​ការកសាង​ទ្រព្យ​សម្បត្តិ

ព័ត៌មាន
លោក ង៉ែត ជូ គឺ​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និង​ជា​អ្នកវិនិយោគដ៏សកម្មមួយរូប នៅក្នុង​វិស័យ​ដីធ្លីផងដែរ ។ ជារឿយៗ លោក ជូ តែងតែចែករំល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ