ប្រទេសចិនព្រមានអូស្ត្រាលី ចំពោះទង្វើរបស់ខ្លួនក្នុងក្នុងសមុទ្រចិនខាងត្បូង

ប្រទេសចិនព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនស្ទាក់ចាប់បានវត្តមានយន្តហោះអូស្ត្រាលីហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង


ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានដល់ទីក្រុងកង់បេរ៉ាឱ្យ "ធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង" បើមិនដូច្នោះទេ អាចប្រឈមមុខនឹង "ផលវិបាកធ្ងន់ធ្ងរ" បន្ទាប់ពីយន្តហោះចម្បាំងរបស់ចិនបានស្ទាក់ចាប់បានយន្តហោះស៊ើបការណ៍សម្ងាត់មួយរបស់អូស្ត្រាលី ដែលបោះហោះស៊ើបការណ៍នៅលើតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្រទេសចិនព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនស្ទាក់ចាប់បានវត្តមានយន្តហោះអូស្ត្រាលីហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង

អូស្ត្រាលីបានអះអាងថា វាមិនមែនជារឿងចម្លែកទេ ដែលយន្ដហោះរបស់ខ្លួនធ្វើការហោះហើរឃ្លាំមើលនៅសមុទ្រចិនខាងត្បូងនោះ ព្រោះវាជាដែនសមុទ្រអន្តរជាតិ ហើយវាមិនមែនជាដែនទឹកប្រវត្តិសាស្ត្ររបស់ចិន ដូចដែលចិនខ្លួនឯងបានលើកឡើងនោះទេ។ ហើយជំហររបស់ចិនបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតក្នុងតំបន់ ដែលទទូចលើសេរីភាពនៃការធ្វើនាវាចរណ៍ និងមិនដែលទទួលស្គាល់ជាដែនសមុទ្ររបស់ប្រទេសចិនម្តងណាឡើយ។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ Richard Marles បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងប្រភេទ (J-16) របស់ចិនពិតជាបានស្ទាក់ចាប់យន្តហោះស៊ើបការណ៍ (P-8) របស់ខ្លួនមែន កាលពីចុងខែឧសភាកន្លងទៅ ដែលសកម្មភាពរបស់ចិននេះ អាចបង្កជាការគំរាមគំហែងយ៉ាងខ្លាំងដល់កងទ័ពជើងទឹករបស់ខ្លួនដែលប្រចាំការនៅទីនោះផងដែរ។

ទោះជាយ៉ាងនេះក្តី ទីក្រុងប៉េកាំងបានវាយបកវិញកាលពីថ្ងៃចន្ទដោយនិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយរំលោភបំពានលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សៅ លីចៀន (Zhao Lijian) បានសង្កត់ធ្ងន់ថា "ប្រទេសចិនបានជំរុញម្តងហើយម្តងទៀត ឱ្យអូស្ត្រាលីគោរពយ៉ាងស្មោះស្ម័គ្រចំពោះផលប្រយោជន៍សន្តិសុខជាតិ និងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ក្នុងការធ្វើសកម្មភាពណាមួយដោយប្រយ័ត្នប្រយែង ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរ" ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កាត្រូវការថវិកា៥ពាន់លានដុល្លារទៀត សម្រាប់ចំណាយដោះស្រាយវិបត្តិសេដ្ឋកិច្ចរហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា បាននិយាយថា ខ្លួនត្រូវការប្រាក់យ៉ាងតិច ៥ ពាន់លានដុល្លារបន្ថែមសម្រាប់ការចំណាយរហូតដល់ចុងឆ្នាំនេះ ដើម្បី…

អាមេរិកព្រមាននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុតបើកូរ៉េខាងជើងហ៊ានសាកល្បងនុយក្លេអ៊ែរ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី វិនឌី សឺម៉េន (Wendy Sherman) បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ