ទេសចរណ៍ចិន

ចិនបើកទីក្រុងវូហាន​ទទួលភ្ញៀវទេសចរឡើងវិញហើយ!


ទីក្រុងវូហាន ដែលជាទីក្រុងមួយមានការផ្ទុះកើតឡើងនូវករណីឆ្លងមេរោគកូវីដ-១៩ ដំបូងគេបង្អស់ និងបានបន្ដរីកសាយភាពនៅទូទាំងប្រទេសចិន រួមទាំងពិភពលោកផងនោះ នៅពេលនេះ ទីក្រុងនេះ បានបើកទទួលភ្ញៀវទេសចរឡើងវិញហើយ ដោយថ្មីៗនេះ មានក្រុមភ្ញៀវទេសចរចិនមកពីខេត្តផ្សេងទៀតបានធ្វើដំណើរកម្សាន្ដក្នុងទីក្រុងវូហានកាន់តែច្រើន។
ចិនបើកទីក្រុងវូហាន ទទួលភ្ញៀវទេសចរឡើងវិញហើយ! (http://www.travelchina.gov.cn)
ដោយ

ទីក្រុង​វូហាន ជា​ទីក្រុង​មួយ នៃខេត្ត​ហូបេ ដែលទទួលរង​ការផ្ទុះរាលដាល​កូវីដ-១៩ ខ្លាំងជាងគេ​នោះ កាលពីសប្ដាហ៍មុននេះ បាន​បើក​ទទួល​ភ្ញៀវទេសចរ​មកពីខេត្ត​ផ្សេងទៀត ឲ្យ​ចូលធ្វើដំណើរ​កម្សាន្ដឡើង​វិញហើយ។ ជាក់ស្ដែង កាលពីចុងសប្ដាហ៍មុននេះ មាន​រថយន្ដ​ដឹកភ្ញៀវ​ទេសចរ​ប្រមាណជាង ៣០០នាក់​មកពីខេត្ត​ហ៊ីនណាន ដែលជាខេត្ត​ជាប់នឹង​ខេត្ត​ ហូបេ ដែរនោះ បានចូលមកកម្សាន្ដ​​នៅតា​មតំបន់​ទេសចរ​វាលស្មៅ​ ម៉ូឡាន នៅក្នុងទីក្រុងវូហាន។

ភ្ញៀវទេសចរ ដែលបាន​មកកម្សាន្ដ​នៅទីក្រុង​វូហាន បាននិយាយថា នេះគឺជាលើកទី១​របស់ពួកគេ ដែលបាន​មកកម្សាន្ដ​នៅទីនេះ ក្រោយពី​ទីក្រុងនេះ បាន​បើក​ទទួលភ្ញៀវទេសចរឡើងវិញ។ ហើយពួកគេបាន​និយាយថា ការមកម្សាន្ដ​នៅទីនេះ ពួកគេ​ហាក់មាន​ភាពជឿជាក់​ពីសុវត្ថិភាព ដោយអ្នកខ្លះ​មិនបានទាំងម៉ាស់ការពារនោះឡើយ។ 

មគ្កទេសក៍ទេសចរ នៅក្នុង​ទីក្រុង​វូហាន បាន​លើកឡើងថា បន្ទាប់ពី​ទូទាំងខេត្ត​ហូបេ បានបើក​ឲ្យមាន​ការធ្វើអាជីវកម្ម​ទេសចរណ៍ឡើងវិញ គេសង្កេតឃើញថា អ្នកនាំភ្ញៀវទេសចរ​នឹងមានឱកាស​រកស៊ីបាន​ដូចធម្មតាឡើងវិញ ហើយនៅចុងខែ​កក្កដានេះ ឬនៅខែសីហា ការធ្វើដំណើរ​កម្សាន្ដ​ក្នុងទីក្រុង​វូហាន នឹង​ស្ទុះងើបខ្លាំង​ឡើងវិញ។

តាំងពី​ថ្ងៃទី ១៧ ខែកក្កដាមក នៅពេលដែល​ខេត្ត​ហូបេ បាន​បើកឲ្យមាន​អាជីវកម្ម​ទេសចរណ៍ ទូទាំងខេត្ត​ឡើងវិញ ភ្ញៀវទេសចរ​ដែលបាន​ធ្វើដំណើរ​កម្សាន្ដ​នៅក្នុង​តាមតំបន់​ទេសចរណ៍ បាន​កើនឡើង​ខ្ពស់ជាងមុន ដល់ទៅ ៣០ ទៅ៥០ភាគយ។ 

ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍ កាន់តែ្រច្រើន តំបន់ទេសចរណ៍ ក្នុងទីក្រុង​វូហាន បាន​បង្កើតឡើង​នូវ​កម្មវិធីថ្មីៗជាច្រើន ក៏ដូចជា​មាន​គោលការណ៍​អនុគ្រោះផ្សេងៗផងដែរ រួមមាន​​ការ​ផ្ដល់ជូន​រង្វាន់​សម្រាប់​ភ្ញៀវ ក៏ដូចជា​ការផ្ដល់ជូន​សំបុត្រ​ចូលទស្សនាឥតគិតថ្លៃ សម្រាប់​ភ្ញៀវ​មួយចំនួន​ផងដែរ។

សូមបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក​គិតត្រឹមថ្ងៃទី​២៧ ខែកក្កដានេះ មានប្រមាណជាង ១៦ លាននាក់ ក្នុងនោះ ជាសះស្បើយ​ប្រមាណជាង ៩លាននាក់ និងស្លាប់​ជិត ៦៥ម៉ឺននាក់។ ក្នុងនោះដែរ ប្រទេសចិន មានករណី​ឆ្លង​សរុប​ជិត ៨ម៉ឺ​៦ពាន់នាក់ ដោយក្នុងនោះ ជាសះស្បើយ​ប្រមាណ ៨ម៉ឺននាក់ និងស្លាប់ប្រមាណជាង​៤ពាន់​៦រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្សារទំនើបអ៊ីអនជប៉ុន រំពឹងថា ផ្សារអ៊ីអន៣នៅកម្ពុជា នឹងជួយជំរុញដល់គោលដៅចំណូល១ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនផ្សារទំនើប AEON របស់ជប៉ុន បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ទាក់ទងនឹងវត្តមានរបស់ផ្សារទំនើប AEON 3 ដែលកំពុងសាងសង់នៅកម្ពុជា ថានឹងច…

វៀតណាមបានធ្វើតេស្ដលើមនុស្សជិត ៩០០នាក់ ក្រោយពីមានករណីឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ តែលទ្ធផលអវិជ្ជមាន

ព័ត៌មាន
យ៉ាងហោចណាស់ មានមនុស្សប្រមាណជិត ៩០០នាក់ នៅក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ដែលបានទាក់ទងនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួនពីរនាក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ