ប្រសិទ្ធភាពវ៉ាក់សាំងចិន Sinovac និង Sinopharm លើមេរោគបំប្លែងឌែលតា

វ៉ាក់សាំងចិន Sinovac និង Sinopharm ត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៥២% ប្រឆាំងនឹងមេរោគបំប្លែងឌែលតា


របាយការណ៍ថ្មីចុងក្រោយមួយ ដែលបានស្រាវជ្រាវ និងពិសោធន៍ជាក់ស្ដែងដែលបានធ្វើឡើងនៅក្នុងប្រទេសចិនបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ទាំងពីរប្រភេទរបស់ប្រទេសចិន គឺ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកនោះ មានប្រសិទ្ធភាពការពារការឆ្លងមេរោគបំប្លែងឌែលតាបានដល់ ៥២% និងមានប្រសិទ្ធភាព ៦០% ការពារមិនឲ្យមានការចេញរោគសញ្ញាធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រសិទ្ធភាពវ៉ាក់សាំងចិន Sinovac និង Sinopharm លើមេរោគបំប្លែងឌែលតា

ទោះ​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​អាជ្ញាធរ​គ្រប់គ្រង​ជំងឺឆ្លង​ក្នុង​តំបន់ និង​សាកលវិទ្យាល័យ​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​ចិន បានឱ្យ​ដឹង​ថា ការ​សិក្សា​នេះ​មិន​បាន​បង្កើត​ទិន្នន័យ​គ្រប់គ្រាន់ ដើម្បី​ផ្តល់​នូវ​ការ​សិក្សា​ពី​លម្អិត​នោះ​ទេ ពោល​ទិន្នន័យ​នេះ គឺ​ផ្អែក​លើ​ការ​វិភាគ​លើ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ១០០​នាក់ និង​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​អ្នក​ឆ្លង​ប្រមាណ ១​ម៉ឺន​នាក់ ក្នុងអំឡុងពេល​មានការ​ផ្ទុះ​ឡើង​នូវ​មេរោគ​បំប្លែង​ឌែ​លតា នៅ​ក្នុង​ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ប្រទេស​ចិន​កាលពី​ខែឧសភា និង​ខែមិថុនា​ឆ្នាំ​មុន​។

ក្រៅពី​នេះ ការ​សិក្សា​នេះ​ក៏​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​ពី​នេះ ក៏​មាន​ប្រសិទ្ធភាព ៧៨% សម្រាប់​ការពារ​ប្រឆាំង​ជំងឺ​រលាក​សួត និង ១០០% សម្រាប់​ការពារ​ពី​ជំងឺ​កូ​វី​ដ​ធ្ងន់ធ្ងរ​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រទេស​ចិន​មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​តិចតួច បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក ក្រោម​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏​ដូច​ជា​ការ​អនុវត្ត​គោលនយោបាយ​គ្មាន​កូ​វី​ដ​។ ទោះ​យ៉ាងណា ប្រទេស​ចិន​មិន​ផ្តល់​ចំនួន​ករណី​ឆ្លង​សរុប ទៅ​តាម​ប្រភេទ​នៃ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​នោះ​ទេ​។

យ៉ាង​ក៏​ដោយ​ចុះ ក្រៅពី​ប្រទេស​ចិន​វ៉ាក់សាំង​ចិន​ទាំង​ពីរ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​មួយ​ចំនួន រួម​មាន ឥណ្ឌូ​នេ​ស៊ី ប្រេ​ស៊ី​ល អា​រ៉ាប់​រួម រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចាប់ផ្ដើមបន្តបើកទទួលភ្ញៀវទេសចរបរទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញហើយ

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក ប្រទេសថៃនៅថ្ងៃទី ០១ ខែកុម្ភៈនេះ បានចាប់ផ្តើមបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ដោយមិនមានការដាក់ឱ្យធ្វើចត្តាឡីស័កនោះឡើយ …

អង្គការសង្គមស៊ីវិលនៅអាមេរិកបង្ហាញការគាំទ្រច្បាប់ប្រកួតប្រជែងផលិតផលបន្ទះឈីបថ្មីដើម្បីប្រជែងជាមួយចិន

ព័ត៌មាន
អង្គការពលកម្មដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានគាំទ្រយ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់របស់រដ្ឋសភាសហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ