ក្រុងសៀងហៃរបស់ចិនបណ្តាក់ទុនតម្លៃ ១៥,៧ ពាន់លានដុល្លារ!

ក្រុងសៀងហៃរបស់ចិនបណ្តាក់ទុនតម្លៃ ១៥,៧ ពាន់លានដុល្លារ លើគម្រោងវប្បធម៌ និងទេសចរណ៍


អាជ្ញាធរក្រុងសៀងហៃបានប្រកាសបណ្តាក់ទុនលើ ២៨ គម្រោង តម្លៃជិត ១៦ ពាន់លានដុល្លារ ទាក់ទងនឹងវប្បធម៌និងទេសចរណ៍។ ទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចិនមួយនេះ នឹងបោះជំហានបន្ថែមទៀតឆ្ពោះទៅក្លាយជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។ មានយុទ្ធសាស្ត្រមួយចំនួនដែលអាជ្ញាធរទីក្រុងនេះបានបង្ហាញឱ្យដឹង ដើម្បីសម្រេចបានតាមគោលដៅខាងលើ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ។
ក្រុងសៀងហៃរបស់ចិនបណ្តាក់ទុនតម្លៃ ១៥,៧ ពាន់លានដុល្លារ លើគម្រោងវប្បធម៌ និងទេសចរណ៍

អាជ្ញាធរក្រុងសៀងហៃ ដែលគេដឹងថាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចិន បានប្រកាសបណ្តាក់ទុនលើ ២៨ គម្រោង ទាក់ទងនឹងវប្បធម៌និងទេសចរណ៍។ បើគិតជាទឹកប្រាក់វិញ ការវិនិយោគនេះមានតម្លៃសរុបចំនួន ១០៨ ពាន់លានយ័ន ឬប្រហែល ១៥,៧ ពាន់លានដុល្លារអាមេរិក។

លោក ហ្វាង ស៊ីហុង (Fang Shizhong) នាយករដ្ឋបាលវប្បធម៌និងទេសចរណ៍ក្រុងសៀងហៃ បានថ្លែងឲ្យដឹងនៅអំឡុងពិធីផ្សព្វផ្សាយការវិនិយោគទេសចរណ៍ទីក្រុងសៀងហៃ លើកទី ២ ថា ទីក្រុងសៀងហៃមានគោលបំណងប្រែក្លាយទៅជាគោលដៅវិនិយោគទេសចរណ៍ឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ហ្វាង បានអះអាងថា ទីក្រុងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចិន នឹងបោះជំហានបន្ថែមទៀត ឆ្ពោះទៅក្លាយជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក តាមរយៈការពង្រឹងទំនុកចិត្ត ការពង្រីកការចាយវាយ ការទាក់ទាញវិនិយោគិន និងការរក្សាស្ថិរភាពកំណើន។

ការវិនិយោគទឹកប្រាក់ជិត ១៦ ពាន់លានដុល្លារនេះ នឹងគ្របដណ្តប់លើការអភិវឌ្ឍវត្ថុបុរាណ ការកែលម្អលំនៅដ្ឋានចំណាស់ៗ ការពង្រីកសហគ្រាសច្នៃម៉ូដនិងសិល្បៈ ព្រមទាំងការៀបចំកន្លែងរំលឹកអនុស្សាវរីយ៍នៃវីរជនរបស់ជនជាតិចិនផង។

គេដឹងថា នៅក្នុងចំណោមគម្រោងទាំង ២៨ នោះ គម្រោងមួយដែលធំជាងគេ គឺការរៀបចំរមណីយដ្ឋានកីឡាជិះស្គីមួយកន្លែង ដែលលាតសន្ធឹងលើផ្ទៃដីជាង ៩ ម៉ឺនម៉ែត្រក្រឡា។ គម្រោងដែលនឹងបើកជាសាធារណៈនៅឆមាសទីមួយក្នុងឆ្នាំ ២០២៤ នោះ ត្រូវបានគេរំពឹងថានឹងពង្រីកប្រព័ន្ទឧស្សាហកម្មទេសចរណ៍របស់ទីក្រុងសៀងហៃ ព្រមទាំងនឹងជំរុញទឹកចិត្តប្រជាជនក្នុងក្រុងឱ្យចាប់អារម្មណ៍លើកីឡារដូវរងារ។

លោក វ៉ាង ហៃមីន (Wang Haimin) អ្នកចាត់ការនៃសម្ព័ន្ធក្រុមហ៊ុនទេសចរណ៍ចិន បាននិយាយថា សមាគមរបស់លោកនិងអាជ្ញាធរក្រុងសៀងហៃ នឹងសហការគ្នាលើការងារមួយចំនួន ក្នុងនោះមានការសាងសង់ស្ពានខ្សែកាបឆ្លងកាត់ទន្លេ ហាងពូ (Huangpu) ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ និងការស្រាវជ្រាវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតនាពេលអនាគត៕




អត្ថបទបន្ទាប់


រុស្ស៊ីគំរាមចាត់វិធានការតបត ចំពោះការបញ្ចូលហ្វាំងឡង់ជាសមាជិកណាតូជាផ្លូវការ

ព័ត៌មាន
ដូចអ្វីដែលគេទន្ទឹងមែន នៅទីបំផុតប្រទេសហ្វាំងឡង់បានចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការហើយនៅថ្ងៃអង្គារ ទី ៤ មេសា ឆ្នាំនេះ ជាមួយនឹងការអប…

ក្រុមហ៊ុន Walmart គ្រោងធ្វើឱ្យផ្សារទំនើបរបស់ខ្លួន ៦៥% បំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦

ព័ត៌មាន
ក្រុមហ៊ុន វ៉លម៉ាត (Walmart) គ្រោងធ្វើឱ្យផ្សារទំនើបភាគច្រើនរបស់ខ្លួនបំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦ ទោះបីជាត្រូវបញ្ឈប់បុគ្គលិកជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ