ឧស្សាហកម្មផលិតដែក

ឧស្សាហកម្មផលិតដែក និងវិស័យពាក់ព័ន្ធនៅចិន រងឥទ្ធិពលអាក្រក់ពីបញ្ហាអចលនទ្រព្យកំពុងកើនឡើង


បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន ពេលនេះបានសាយភាយឥទ្ធិពលមិនល្អ ដល់ឧស្សាហកម្មដែក ដែលជាសរសៃឈាមដ៏សំខាន់នៃវិស័យឧស្សាហកម្មធន់ធ្ងន់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ។ ប្រការនេះ ត្រូវបានគេមើលឃើញថា ទំនងជាអាចចាប់ផ្តើមរាលដាលដល់ផ្នែកសំខាន់ៗផ្សេងទៀតរបស់ចិនផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ឧស្សាហកម្មផលិតដែក នៅប្រទេសចិន
ដោយ

បញ្ហា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន កំពុង​បញ្ជូន​សញ្ញា​អាសន្ន និង​គម្រាមកំហែង​ថ្មី​ដល់​អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង ក្រោយ​វិស័យ​នេះ​កំពុង​ជះ​ឥទ្ធិពល​មិនល្អ​លើ​ឧស្សាហកម្ម​ផលិត​ដែក​ក្នុងស្រុក​របស់​ចិន​។ ក្រៅ​តែ​បញ្ហា​ដែក វត្ថុធាតុដើម​ផ្សេង​ទៀត ដូច​ជា កញ្ចក់ ស៊ីម៉ងត៍ និង​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ទាំងអស់ កំពុង​ក្លាយជា​វិស័យ​ដែល​ងាយ​រង​គ្រោះ ដោយសារ​តម្រូវការ​ធ្លាក់​ចុះ​។

ជាក់ស្តែង តម្លៃ​ដែក​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​បានឃើញ​ចាប់តាំងពី​ដើមឆ្នាំ​នេះ ដោយសារ​តែ​ការ​កាត់​បន្ថយ​តម្រូវការ ក្នុង​សកម្មភាព​សំណង់​។ តម្រូវការ​ដែក​សម្រាប់​សំណង់ តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​ការ​ប្រើប្រាស់​លោហៈ​សរុប​ក្នុង​ប្រទេស​ចិន​នៅ​រៀង​រាល់​ឆ្នាំ រីឯ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អ្នក​ផលិត​ដែកថែប ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ​។

នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​វាយលុក​បន្ថែម​ទៀត ដោយ​សារភាព​រង្គោះរង្គើ​នៃ​វិស័យ​មួយ​នេះ​នៅ​បន្ត​អូស​បន្លាយ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​នៃ​អ្នកទិញ​គេហដ្ឋាន​ថ្មី​ៗ​។ ប្រការ​នេះ ធ្វើ​ឲ្យ​បញ្ជី​លំនៅ​ដ្ឋា​ន​ដែល​មិន​ទាន់​បាន​លក់​ចេញ នៅ​ក្នុង​ទីក្រុង​ធំ​ៗ​ចំនួន ១០០​របស់​ប្រទេស​ចិន​កាលពី​ខែវិច្ឆិកា បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ពេល​គេហដ្ឋាន​ថ្មី​ៗ នៅ​សល់​ក្នុង​ស្តុក​ច្រើន មិន​ទាន់​អាច​លក់​ចេញ​បាន ធ្វើ​ឲ្យ​ការ​សាងសង់​ផ្ទះ​ថ្មី​ៗ ត្រូវ​បាន​ផ្អាក ឬ​ត្រូវ​ពន្យារពេល​ផង​ដែរ​។ 

សូម​ជម្រាប​ថា ការ​សាងសង់​ផ្ទះ​ថ្មី​ៗ ត្រូវ​ពន្យារពេល ធ្វើ​ឲ្យ​តម្រូវការ​វត្ថុធាតុដើម​ដទៃ​ទៀត​ក្រៅពី​ដែក​ក៏​ត្រូវ​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ​។ ជាក់ស្តែង ការ​ផលិត​ស៊ីម៉ងត៍ ដែល​ជា​សម្ភារៈ​សំណង់​មួយ​សំខាន់​ដែរ បាន​ធ្លាក់​ចុះ​ប្រហែល​១៦% សម្រាប់​ខែកញ្ញា​ដល់​ខែវិច្ឆិកា​ឆ្នាំ​នេះ ហើយ​ចំនួន​នេះ​មានការ​ថយ​ចុះ​ខ្លាំង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​រវាង​ឆ្នាំ ២០១៧ ដល់ ២០១៩​។ តម្រូវការ​សម្រាប់​គ្រឿងចក្រ​ធំ​ៗ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ បន្ថែម​ពីលើ​នេះ សូ​ម្បី​តែ តម្រូវការ​ឧបករណ៍​ប្រើប្រាស់​នៅ​ក្នុងផ្ទះ ដូច​ជា​ទូរ​ទឹកកក ម៉ាស៊ីន​បោក​គួ​ក និង​សម្ភារៈ​ដទៃ​ទៀត ក៏​បាន​ដាំ​ក្បាល​ចុះ​ដែរ ចាប់តាំងពី​ខែឧសភា​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ចាប់ដៃរុស្សីបន្តអភិវឌ្ឍគម្រោងថាមពលនុយក្លេអ៊ែរ ក្រោយពីបានពន្យារពេលជាង ១០ឆ្នាំ

ព័ត៌មាន
ក្នុងដំណើរទស្សនៈនៅប្រទេសរុស្ស៊ី ប្រធានាធិបតីវៀតណាមបាននិយាយថា ប្រទេសវៀតណាមនឹងបន្តគម្រោងសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ ទំហំ ១០ មេហ្គ…

២០២២ ជប៉ុនគ្រោងបង្កើនការចំណាយដល់ជាង ៩០០ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតនៅ១០ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងនឹងស្នើឡើងនូវកញ្ចប់ថវិកាចំនួន ១០៧ទ្រីលានយ៉េន ឬស្មើនឹងប្រមាណ ៩៤៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដើម្បីយកទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ