កំណើននៃការធ្វើដំណើររបស់ប្រទេសចិន

ការងើបឡើងវិញនៃការធ្វើដំណើររបស់ប្រទេសចិន នឹងជំរុញឲ្យមានលំហូរមូលធនចេញកាន់តែច្រើន


លំហូរមូលធនចេញពីប្រទេសចិននៅក្រោមរូបភាពនៃវិស័យទេសចរណ៍នោះ មើលទៅទំនងនឹងកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការដាក់កំហិតតាមព្រំដែនត្រូវបានលុបចោល។ ជាក់ស្ដែង នៅត្រឹម២ខែដំបូងឆ្នាំនេះ ហើយប្រទេសចិន មានការធ្វើដំណើរចេញចូលសុរបជិត ៤០ លានជើងឯណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
លំហូរមូលធនចេញពីប្រទេសចិន តាមរយៈកំណើនការធ្វើដំណើរ រូបភាព Nikkei Asia

ស្របពេលអ្នកធ្វើដំណើរភាគច្រើនចេញដំណើរទៅបរទេស ដើម្បីលំហែកាយ ញ៉ាំអាហារ ទិញទំនិញ និងដើរកម្សាន្ដនោះ វាក៏ត្រូវបានគេមើលឃើញថា គឺជាឱកាសមួយ ដើម្បីគេចចេញពីការគ្រប់គ្រងមូលធនដ៏តឹងរឹងរបស់រដ្ឋាភិបាលក្រុងទីក្រុងប៉េកាំងនាពេលកន្លងមកផងដែរ។ តាមធនាគារវិនិយោគបារាំង Natixis បានឱ្យដឹងថា តួលេខនៃការចំណាយលើការធ្វើដំណើរជាធម្មតា មិនស៊ីគ្នានឹងតួលេខនៃប្រទេសគោលដៅ និងប្រភពទិន្នន័យសកលនោះទេ ដែលជាការបង្ហាញឱ្យឃើញថា ពលរដ្ឋចិនកំពុងតែយកប្រាក់ ឬទ្រព្យសម្បត្តិរបស់ពួកគេចេញពីប្រទេសចិនទៅវិនិយោគ ឬទុកដាក់នៅក្រៅប្រទេស។

លោក ហ្ការី ង្វៀន (Gary Ng) សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារបារាំង Natixis Corporate and Investment Bank បាននិយាយថា វាបានបង្ហាញថា មូលធនបានចាកចេញពីប្រទេសចិនក្រោមរូបភាពជាការធ្វើទេសចរណ៍កម្សាន្ដចេញក្រៅប្រទេស ប៉ុន្តែទីបំផុតទៅពលរដ្ឋចិនមួយចំនួន គឺមានគោលបំណងផ្សេងទៀតតែប៉ុណ្ណោះ។

របាយការណ៍របស់ធនាគារ Natixis មួយបានប៉ាន់ប្រមាណថា គម្លាតខុសគ្នានៃការចំណាយរបស់ភ្ញៀវទេសចរចិន ធៀបនឹងតួលេខដែលនៃប្រទេសគោលដៅ និងប្រភពទិន្នន័យសកលបានបង្ហាញ គឺមានប្រហែល ៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ទោះជាការធ្វើដំណើរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ក៏ដោយ។ លំហូរចេញបែបនេះត្រូវបានរំពឹងថា នឹងកើនឡើងម្តងទៀតខណៈដែលការធ្វើដំណើរកំពុងតែវិលត្រឡប់មកវិញជាបណ្ដើរៗហើយ។

អ្នកជំនាញ បានពន្យល់ថា វាអាចមើលឃើញថា លំដើមទុនទាំងនោះ អាចនឹងធ្លាក់នៅត្រឹមការធានារ៉ាប់រង និងផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិ និងមួយចំនួនមាននៅក្នុងវិស័យអចលនទ្រព្យ។ បន្ថែមពីនេះ ពលរដ្ឋចិនក៏អាចដករូបិយបណ្ណបរទេស និងដាក់ប្រាក់បញ្ញើក្រៅប្រទេសបានផងដែរ។

អាជ្ញាធរចិនបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវចលនាប្រាក់សាច់ និងពិនិត្យល្អិតល្អន់លើប្រតិបត្តិការនេះផងដែរ។ ច្បាប់មួយចំនួនត្រូវបានបង្កើតឡើង ដើម្បីការពាររូបិយបណ្ណយន់របស់ប្រទេសចិនមិនឱ្យមានការប្រែប្រួលខ្លាំង និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយច្បាប់នេះ ក៏រួមបញ្ចូលទាំងការកំណត់ចំនួនរូបិយបណ្ណបរទេស ដែលពលរដ្ឋចិនម្នាក់អាចទិញបានត្រឹមតែ ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

ប្រទេសចិនបានកត់ត្រាការពីធ្វើដំណើរចូល និងចេញប្រទេសមានចំនួនជិត៤០លានដងនៅចន្លោះថ្ងៃទី៨ ខែមករា ពេលដែលព្រំដែនបានបើកឡើងវិញ រហូតដល់ថ្ងៃទី៧ ខែមីនា។ នេះបើតាមតួលេខចុងក្រោយរបស់រដ្ឋបាលអន្តោប្រវេសន៍ជាតិ។

អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ និងអ្នកប្រឹក្សាបានប្រាប់ Nikkei Asia ថា ពួកគេមើលឃើញតម្រូវការដែលកំពុងកើនឡើងសម្រាប់ដំណោះស្រាយផែនការទ្រព្យសម្បត្តិ និងការណែនាំពីការបង្កើតការិយា ល័យគ្រួសារនៅកន្លែងមួយចំនួនដូចជាប្រទេសសិង្ហបុរី និងក្រុងហុងកុងជាដើមដែលពួកគេចាត់ទុកថាជាឋានសួគ៌មូលធនដ៏មានសុវត្ថិភាព៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាមរៀបចំធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម កំពុងប្រមូលមតិយោបល់នានា ដើម្បីរៀបចំធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគ្រឹះស្ថានឥណទានរបស់ខ្លួន ដើម្បីធានានូវសុវត្ថិភ…

TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីសម្រាប់ក្មេងជំទង់ និងក្រុមគ្រួសារដើម្បីសុខុមាលភាពឌីជីថល

ព័ត៌មាន
ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ