សេដ្ឋីចិនបរិច្ចាគប្រាក់ចូលរដ្ឋ

មហាសេដ្ឋីគ្រាក់ៗនៅចិន សម្រុកបរិច្ចាគលុយចូលវិស័យអប់រំ ខណៈមេធំ TikTok ទើបបរិច្ចាគប្រាក់ជាង ៧៧លានដុល្លារដែរ


លោក ហ្សាង អ៊ីមីង (Zhang Yiming) ដែលជាស្ថាបនិករបស់ក្រុមហ៊ុនមេរបស់ TikTok នឹងបរិច្ចាគប្រាក់ជាង៧៧លានដុល្លារ ទៅក្នុងវិស័យអប់រំសម្រាប់ទីក្រុង ឡុងយ៉ាង ភាគខាងត្បូងនៃប្រទេសចិន។ នេះបើតាមការអះអាងពីវិទ្យាស្ថានអប់រំរបស់រដ្ឋាភិបាលចិន ដែលបានចុះផ្សាយដោយភ្នាក់ងារបព័ត៌មាន Reuters។
មហាសេដ្ឋីគ្រាក់ៗនៅចិន សម្រុកបរិច្ចាគលុយចូលថវិស័យអប់រំ ខណៈមេធំ TikTok ទើបបរិច្ចាគប្រាក់ជាង ៧៧លានដុល្លារដែរ
ដោយ

ការ​បរិច្ចាគ​ថវិកា​របស់​ស្ថាបនិក TikTok នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​កំពូល​មហាសេដ្ឋី​គ្រាក់​ៗ​របស់​ចិន​ផ្សេង​ទៀត ក៏​កំពុង​ប្រញាប់ប្រញាល់​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែ​ច្រើន​ដែរ ពិសេស​ការ​បរិច្ចាគ​នៅ​ក្នុង​វិស័យ​អប់រំ​តែ​ម្ដង ហើយ​សកម្មភាព​នេះ គឺ​កើតឡើង​នៅ​ចំ​ពេល​ដែល​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​របស់​ចិន​ជា​ច្រើន​ត្រូវ​បាន​រង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ ពី​សំណាក់​អាជ្ញាធរ​ចិន​នា​ពេល​ថ្មី​ៗ​នេះ​។

ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន TikTok បរិច្ចាគ​ប្រាក់​ជាង ៧៧​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ​ចិន​។ ការ​បរិច្ចាគ​នេះ គឺ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង មូលនិធិ​មួយ​ឈ្មោះ​ថា មី​ហ្វា​ង ហ្វោ​ន​ដេ​សិន ដើម្បី​ជួយ​ដល់​គ្រូបង្រៀន នៅ​ក្នុង​ការ​អប់រំ​ថ្នាក់ខ្ពស់ និង​គាំទ្រ​ដល់​ការ​បង្រៀន​វគ្គ​ខ្លី​ៗ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វិទ្យាស្ថាន​អប់រំ​នៅ​ក្នុង​ទីក្រុង​ឡុ​ង​យ៉ាង​ប្រទេស​ចិន​។ មូលនិធិ​ជួយ​ដល់​គ្រូបង្រៀន​នេះ គឺ​នឹង​ផ្ដោត​ទៅ​លើ​ការ​អប់រំ​នៅ​ទី​ជនបទ នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ចិន​។

លោក ហ្សា​ង អ៊ី​មីង ស្ថាបនិក TikTok បាន​ប្រកាស​ផ្ដល់​ថវិកា​ដល់​ទៅ ៧៧​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជួយ​គ្រូបង្រៀន​នេះ នៅ​ចំ​ពេល​ដែល​កំពូល​មហាសេដ្ឋី​ចិន​ផ្សេង​ៗ​ទៀត​ក៏​កំពុង​សម្រុក​ធ្វើ​សកម្មភាព​សប្បុរសធម៌​កាន់តែ​ច្រើន​ដែរ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​ជា​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ចិន​បង្ក្រាប​យ៉ាង​ចាស់ដៃ តួយ៉ាង​ដូច​ជា​ក្រុមហ៊ុន​អា​លី​បា​បា និង​ក្រុមហ៊ុន Tencent ជាដើម​។

ក្រៅ​តែ​ពី​ស្ថាបនិក​ក្រុមហ៊ុន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់ TikTok បាន​បរិច្ចាគ​ថវិកា​រាប់​សិប​លាន​ដុល្លារ​ហើយ​នោះ នៅ​ក្នុង​ខែ​នេះ ស្ថាបនិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ​ដ៏​ធំ​មួយ​របស់​ចិន មី​ធូ​អាន (Meituan) គឺ​លោក ហ្វា​ង ឈី​ង (Wang Xing) ក៏​បាន​បរិច្ចាគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ នៃ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​លោក ទៅ​ក្នុង​មូលនិធិ Wang Xing របស់​លោក​ផ្ទាល់ ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ និង​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Meituan គឺ​មិន​ខុស​ពី​ក្រុមហ៊ុន​អា​លី​បា​បា​របស់​លោក ជេ​ក​ម៉ា នោះ​ទេ ដោយ​កន្លង​មក​ក្រុមហ៊ុន​នេះ ប្រឈម​នឹង​ការ​ផាកពិន័យ​ពី​អាជ្ញាធរ​ចិន ទាក់ទង​នឹង​ករណី​ស្រ​ដៀង​គ្នា គឺ ការ​រំលោភច្បាប់​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​។ ហើយ​ថ្មី​ៗ​នេះ ក្រុមហ៊ុន​អា​លី​បា​បា ក៏​ទើបតែ​យល់ព្រម​បង់ការ​ផាកពិន័យ​ដល់​រដ្ឋ​ចិន​ប្រមាណ​ជិត​៣​ពាន់​លាន​ដុល្លារ​រួច​ហើយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចូលរថយន្ដពីចិនកើនឡើងជាង ៦ដងនៅ៥ខែដំបូងឆ្នាំ២០២១

ព័ត៌មាន
ប្រទេសវៀតណាម បាននាំចូលរថយន្ដពីប្រទេសចិនកើនឡើងយ៉ាងគំហុក ដល់ទៅប្រមាណជិត១ម៉ឺនគ្រឿង នៅរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ពោលគឺបានកើនឡើងដល់ទៅ…

ក្រសួងឧស្សាហកម្មដាក់ឲ្យប្រើ«សញ្ញាផលិតផលកម្ពុជាមានគុណភាព» តើនឹងជួយបានអ្វីខ្លះ?

ព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានសម្រេចដាក់ឲ្យប្រើប្រាស់ សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីពង្រឹងគុណភាព និងសុវត្ថិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ