ប្រទេសចិន

ធនាគារកណ្ដាលចិន ប្រាប់ឲ្យធនាគារដ្ឋធំៗកាត់បន្ថយអត្រាការប្រាក់បញ្ញើជាប្រាក់ដុល្លារ ដើម្បីជំរុញតម្លៃប្រាក់យ័ន


នៅក្នុងការប៉ុនប៉ងដ៏កម្រមួយដើម្បីជំរុញប្រាក់យ័នរបស់ប្រទេសចិនឱ្យមានតម្លៃ, និយ័តករដែលគ្រប់គ្រងដោយធនាគារកណ្តាលចិន បានប្រាប់ធនាគាររបស់រដ្ឋធំៗឱ្យបញ្ចុះអត្រាការប្រាក់ចំពោះប្រាក់បញ្ញើជារូបិយប័ណ្ណដុល្លារ។ វិធានការថ្មីដែលត្រូវបានអនុវត្តចាប់ពីថ្ងៃអង្គារ បានធ្វើឱ្យអត្រាការស្ថិតនៅកម្រិត ៤,៣% ចំពោះប្រាក់បញ្ញើជាប្រាក់ដុល្លារដែលមានចំនួនចាប់ពី ៥ ម៉ឺនដុល្លារឡើងទៅ។ មានមូលហេតុមួយចំនួនដែលធ្វើឱ្យប្រាក់យ័នធ្លាក់ថ្លៃ ហើយដែលតម្រូវឱ្យអាជ្ញាធរចិនចាត់វិធានការបែបនេះ។
អាជ្ញាធរហិរញ្ញវត្ថុចិនប្រាប់ឱ្យធនាគាររដ្ឋធំៗបញ្ចុះអត្រាការប្រាក់ចំពោះប្រាក់បញ្ញើជាដុល្លារ

មនុស្ស ៤ នាក់ ដែលដឹងរឿងផ្ទាល់បាននិយាយថា នៅក្នុងការប៉ុនប៉ងដ៏កម្រមួយដើម្បីជំរុញប្រាក់យ័នរបស់ប្រទេសចិនឱ្យមានតម្លៃ, និយ័តករដែលគ្រប់គ្រងដោយធនាគារកណ្តាលចិន បានប្រាប់ធនាគាររបស់រដ្ឋធំៗឱ្យបញ្ចុះអត្រាការប្រាក់ចំពោះប្រាក់បញ្ញើជារូបិយប័ណ្ណដុល្លារ។

វិធានការនេះអាចជួយលើកទឹកចិត្តដល់ក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុននាំចេញ ក្នុងការទូទាត់បង្កាន់ដៃប្តូរប្រាក់បរទេសជាប្រាក់យន់ ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយខែ បើធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណអាមេរិកដែលឡើងថ្លៃ និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក បានជំរុញឱ្យក្រុមហ៊ុនចិនជាច្រើនរក្សាទុកបង្កាន់ដៃប្រាក់ដុល្លារ។

អត្រាការប្រាក់ដែលផ្តល់ដោយធនាគារចិនលើប្រាក់បញ្ញើជារូបិយប័ណ្ណដុល្លារចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ ឥឡូវនេះនឹងត្រូវកំណត់ឱ្យនៅត្រឹម ៤,៣%។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ពួកគេបាននិយាយថាការផ្លាស់ប្តូរនេះបានចូលជាធរមានកាលពីថ្ងៃអង្គារ។ ពីមុន អត្រាការប្រាក់បញ្ញើជារូបិយប័ណ្ណដុល្លារគឺ ៥,៣%។

សូមជម្រាបថា ប្រាក់យ័នរបស់ចិនបានធ្លាក់ថ្លៃដោយសារកត្តាមួយចំនួន ជាអាទិ៍ទិន្នន័យសេដ្ឋកិច្ចខ្សោយ, ភាពខុសគ្នាកាន់តែធំនៃទិន្នផលហិរញ្ញវត្ថុបើធៀបជាមួយសហរដ្ឋអាមេរិក, ការទូទាត់ភាគលាភសាជីវកម្មដែលខិតជិតមកដល់, និងការបន្តមានរំហូរចេញនៃមូលធនតាមរយៈការលក់ភាគហ៊ុននិងសញ្ញាប័ណ្ណបរទេស។

តម្លៃប្រាក់យ័នបានធ្លាក់ចុះជាង ៦% បើធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីពេលដែលវាបានឡើងថ្លៃខ្ពស់ក្នុងខែមករា ស្របពេលដែលប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ។ ការធ្លាក់ថ្លៃក្នុងអត្រាប៉ុណ្ណោះ បានធ្វើឱ្យប្រាក់យ័នរបស់ចិនក្លាយជារូបិយប័ណ្ណអាស៊ីមួយដែលមានដំណើរអាក្រក់បំផុតនៅឆ្នាំនេះ។ រូបិយប័ណ្ណចិនត្រូវបានជួញដូរចុងក្រោយនៅក្នុងតម្លៃជិត ៧,១២ យ័ន ក្នុង ១ ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


ធនាគារនៅវៀតណាមត្អូញត្អែរថា រថយន្តទំនើបៗ និងភូមិគ្រឹះថ្លៃៗកំពុងពិបាកលក់ចេញ

ព័ត៌មាន
ធនាគារធំៗនៅក្នុងប្រទេសវៀតណាមនាពេលនេះ បានចាប់ផ្តើមត្អូញត្អែអំពីករណីឥណទានមិនដំណើរការលើកម្មវិធីឥណទានរថយន្តទំនើប និងផ្ទះវីឡាប្រណីតជាបណ្តើរ…

អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកម្មវិធីកាំជ្រួចនិងយោធាអ៊ីរ៉ង់

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី ៦ មិថុនា បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងទីក្រុងហុងកុង ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ