កំពង់ផែធំបំផុតចិនដំណើរការបណ្តើរៗឡើងវិញ

ក្រោយបិទទ្វារអស់២សប្តាហ៍ កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក ចាប់ផ្តើមសកម្មភាពឡើងវិញបណ្តើរៗហើយ


កប៉ាល់កុងតឺន័រដឹកទំនិញធំៗចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ នៅក្នុងកំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ក្នុងពិភពលោក ឈ្មោះ នីងបូ ហ្ស៊ូសាន (Ningbo-Zhoushan) ក្រោយពីកំពង់ផែនេះ បានផ្អាកដំណើការអស់រយៈពេល២សប្ដាហ៍ ក្រោយពីបានរកឃើញបុគ្គលិកបម្រើការក្នុងកំពង់ផែម្នាក់មានផ្ទុកកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក

មាន​កប៉ាល់​កុងតឺន័រ​ចំនួន​៥ គ្រឿង​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​ចូល​ចត​ទម្លាក់​ទំនិញ​នៅ​កំពង់​ផែ នី​ង​បូ ហ្ស៊ូ​សាន​។ ប៉ុន្តែ​បើ​តាម មន្ត្រី​ប្រចាំការ​នៅ​កំពង់​ផែ​ចិន​ធំ​បំផុត​លំដាប់​ទី​៣​ក្នុង​ពិភពលោក នេះ បាន​គូសបញ្ជាក់​ថា កំពង់​ផែ នៅ​បន្ត​បិទទ្វារ​ដដែល​គិត​ត្រឹម​ដើម​ស​ប្តា​ហ៍ ពោល​គឺ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ចូល​ដឹក​ទំនិញ​ចេញពី​កំពង់​ផែ​នោះ​ទេ គឺ​អនុញ្ញាត​ត្រឹមតែ​ឲ្យ​កប៉ាល់​ទម្លាក់​ទំនិញ​ចុះ​តែ​ប៉ុណ្ណោះ​។​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។

យ៉ាងណាមិញ សកម្មភាព​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ និង​ជា​ការ​បន្ថែម​ភាព​ជឿជាក់​កាន់តែ​ខ្ពស់​ដល់​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​នៅ​ក្នុង​កំពង់​ផែ​ដ៏​មមាញឹក​របស់​ពិភពលោក​មួយ​នេះ ។ សកម្មភាព​នេះ​ដែរ នឹង​ត្រូវ​ស្តារ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​បាន​បិទទ្វារ​អស់​រយៈពេល​ពី​រស​ប្តា​ហ៍ ដើម្បី​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

គួរ​រំឭក​ថា ស្ថានីយ​ចំណត​ម៉ៃ​សាន ដែល​ជា​ស្ថានីយ​មានការ​ចរាចរណ៍​ទំនិញ ២៥% នៅ​ក្នុង​កំពង់​ផែ នី​ង​បូ ហ្សូ​សាន​ទាំងមូល បាន​រក​ឃើញ​បុគ្គលិក​បម្រើ​ការ​ម្នាក់​មាន​ផ្ទុក​កូ​វី​ដ​១៩ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​កំពង់​ផែ​សម្រេច​បិទទ្វារ​បណ្ដោះអាសន្ន ដោយ​ក្នុង​នោះ កម្មករ​ជាង ២​ពាន់​នាក់​ដែល​ធ្វើការ​នៅ​ទីនោះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​តាមដាន​សុខភាព​នៅ​ក្នុង​កំពង់​ផែ​តែ​ម្តង មិន​អនុញ្ញាត​ឲ្យ​ចេញ​មក​ក្រៅ​នោះ​ទេ​។

គួរ​ជម្រាប​ថា ការ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន នៃ​កំពង់​ផែ​កុងតឺន័រ​ដ៏​មមាញឹក​បំផុត​ទី​បី​នៅ​លើ​ពិភពលោក​មួយ​នេះ បាន​ធ្វើ​ឱ្យ​កកស្ទះ​កប៉ាល់​នៅ​តាម​ផ្លូវទឹក​ច្រក​ចេញចូល​ធំ​ៗ​ផ្សេង​ទៀត​របស់​ប្រទេស​ចិន ដូច​ជា​នៅ​សៀង​ហៃ ស៊ា​មិន និង​ហុង​ហុង​ជាដើម ខណៈ​កប៉ាល់​មួយ​ចំនួន​បាន​បង្ខំចិត្ត​បង្វែរ​ទិស​ដៅ​ចរាចរណ៍​ចេញ ឯ​ខ្លះ​ទៀត​ត្រូវ​ជាប់​គាំង​តែ​ម្តង​។  

សូម​បញ្ជាក់​ថា នៅ​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១​នេះ កំពង់​ផែ​នី​ង​បូ​-​ហ្សូ​សាន​តែឯង​ប៉ុណ្ណោះ មានការ​ដឹក​ជញ្ជូន​ទំនិញ​ច្រើន​ជាងគេ​បំផុត ក្នុង​ចំណោម​កំពង់​ផែ​ចិន​ដទៃ​ទៀត ក្នុង​នោះ ការ​ដឹក​ជញ្ជូន​មាន​ចំនួន​ដល់​ទៅ​ជាង ៦២០​លាន​តោន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​របស់​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធាន WHO ទទូចជាថ្មីទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញពីរខែសិន

ព័ត៌មាន
ប្រធាន WHO ចេញមុខទទូចម្តងទៀតឲ្យផ្អាកការចាក់វ៉ាក់សាំងដូសជំរុញ ពីរខែសិន។ បន្ទាប់ពីហាមមិនស្តាប់ ទប់ក៏មិនជាប់ កុំឲ្យប្រញ៉ាប់ចាក់ដូសទី ៣ …

អគ្គនាយក CSX៖ ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសបន្ថែមសម្រាប់រដ្ឋាភិបាលក្នុងការកៀរគរប្រភពហិរញ្ញវត្ថុ

ព័ត៌មាន
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា ផ្សារមូលបត្រកម្ពុជានឹងដើរតួនាទីសំខាន់ជាជម្រើសមួយបន្ថែមទៀត សម្រាប់រាជរដ្ឋា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ