ក្រុមហ៊ុនហ៊ុមព័ទ្ធដោយបំណុល Shimao Group របស់ចិន ដាក់លក់សណ្ឋាគារ

ក្រុមហ៊ុនហ៊ុមព័ទ្ធដោយបំណុល Shimao Group របស់ចិន ដាក់លក់សណ្ឋាគារតម្លៃ ៨២៨ លានដុល្លារនៅហុងកុង


ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Shimao Group ដែលជំពាក់បំណុលគេវ័ណ្ឌកកំពុងដាក់លក់សណ្ឋាគាររបស់ខ្លួនឈ្មោះ Sheraton ក្នុងតម្លៃ ៨២៨ លានដុល្លារ។ សណ្ឋាគារដ៏ធំមួយនេះ មានទីតាំងនៅជិតព្រលានយន្តហោះទីក្រុងហុងកុង ហើយក្រុមហ៊ុន Shimao Group រំពឹងថា ការលក់នេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅចំពេលមានការរំពឹងទុកពីការងើបឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងទីក្រុងនេះ។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារលក់របស់ក្រុមហ៊ុន JLL ដែលចេញផ្សាយដោយសារព័ត៌មាន South China Morning Post។
ក្រុមហ៊ុនហ៊ុមព័ទ្ធដោយបំណុល Shimao Group របស់ចិន ដាក់លក់សណ្ឋាគារតម្លៃ ៨២៨ លានដុល្លារនៅហុងកុង

ប្រភពព័ត៌មានបានឱ្យដឹងថា សណ្ឋាគារ Sheraton មានកម្ពស់ ១៨ ជាន់មានទីតាំងស្ថិតនៅតំបន់ទុងជុង (Tung Chung) នៅទីក្រុងហុងកុង ដែលបានបើកដំណើរការនៅឆ្នាំ២០២០នេះ ហើយត្រូវបានដាក់លក់នៅក្នុងតម្លៃ ៨២៨ លានដុល្លារអាមេរិក។

សណ្ឋាគារនេះមានបន្ទប់ចំនួន ១ ២១៩ និងមានកន្លែងជួបជុំទាំងក្នុងនិងក្រៅទំហំ ៣ ៤០០ ម៉ែត្រការ៉េ ហើយសណ្ឋាគារ Sheraton ក៏បានជាប់លំដាប់ថ្នាក់សណ្ឋាគារធំបំផុតទី២នៅទីក្រុងហុងកុងផងដែរ បើគិតតាមចំនួនបន្ទប់ ដោយសណ្ឋាគារ Nina Tsuen Wan West បានជាប់លំដាប់កំពូលទី១ ដែលមានបន្ទប់ចំនួនជាង ១ ៦០០ បន្ទប់។

ក្រុមហ៊ុន Shimao ដែលកំពុងស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួនជិត ១២ ពាន់លានដុល្លារអាមេរិកនោះ បានទិញដីសណ្ឋាគារនេះជាមួយក្រុមហ៊ុន Mingfa Group International នៅក្នុងតម្លៃ ២៣៣ លានដុល្លារក្នុងឆ្នាំ២០១៤។

លោក Tan Ling Wei អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន JLL Hotels & Hospitality Group បាននិយាយថា «ឧស្សាហកម្មសណ្ឋាគារនៅទីក្រុងហុងកុងកំពុងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញពេញលេញនៅឆ្នាំ២០២៣ ដោយសារការបើកឡើងវិញនូវព្រំដែនរបស់ប្រទេសចិននាពេលថ្មីៗនេះ និងការទម្លាក់ចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ចុងក្រោយមួយចំនួន។

នីតិវិធីនៃការលក់សណ្ឋាគារ Sheraton នេះនឹងត្រូវធ្វើការដេញថ្លៃចំនួន២ទៅ៣លើកដោយការដេញថ្លៃនៅលើកចុងក្រោយសម្រាប់អ្នកចាប់អារម្មណ៍នឹងត្រូវធ្វើនៅពាក់កណ្តាលខែឧសភា។ នេះបើតាមលោក Jonathan Law អនុប្រធានក្រុមហ៊ុន JLL Hotels & Hospitality Group។

ចំណែកលោក Tan បាននិយាយថា ជាមួយតម្រូវការទេសចរណ៍កើនឡើងខ្លាំង និងមានមូល ដ្ឋានគ្រឹះនៃការជួញដូរសណ្ឋាគារនោះដូច្នេះហើយទីក្រុងហុងកុងគឺជាទីផ្សារវិនិយោគជាប្រវត្តិសាស្ត្រដែលតែងតែមានតម្រូវការយ៉ាងខ្លាំងជាមួយទំហំប្រតិបត្តិការសណ្ឋាគារជាមធ្យមចំនួន ១ ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០២២។

ក្រុមហ៊ុន JLL ដែលជាភ្នាក់ងារលក់អចលនទ្រព្យមួយនេះបានរំពឹងថា កម្រិតកិច្ចព្រមព្រៀងសណ្ឋាគារទិញលក់សណ្ឋាគារនៅហុងកុង នឹងកើនឡើង ២៤% នៅឆ្នាំ២០២៣នេះ ដោយសារក្រុមអ្នកវិនិយោគមានទំនុកចិត្តឡើងវិញចំពោះទីផ្សារដែលកំពុងតែរីកចម្រើនមួយនេះ៕




អត្ថបទបន្ទាប់


អាមេរិក និងជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីសារធាតុរ៉ែសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
សហរដ្ឋអាមេរិក និងប្រទេសជប៉ុននៅថ្ងៃអង្គារទី២៨មីនា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយស្ដីពីសារធាតុរ៉ែផលិតអាគុយរថយន្តអគ្គិសនី ដែលសំខាន់…

ហេតុអ្វីវិនិយោគិនចិនកំពុងតែដណ្តើមគ្នាចាប់យកឱកាសវិនិយោគលើអចលនទ្រព្យនៅកោះភូកេតប្រទេសថៃ?

ព័ត៌មាន
អះអាងនៅក្នុងកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣ ថា វិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទិញអចលនទ្រព្យនៅក្នុងច ប្រទេសថៃ ដោយពួកគេក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ