ក្រុមហ៊ុនយក្សចិន Evergrande

ក្រុមហ៊ុនយក្សចិន Evergrande យឺតពេលសងបំណុលជាច្រើនលើកជាប់ៗគ្នា ខណៈថ្ងៃកំណត់សងបំណុលថ្មីៗក៏ខិតជិតមកដល់


ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ទំនងជានឹងមានភាពយឺតយ៉ាវ ក្នុងការសងការប្រាក់ ក៏ដូចជាមូលបត្របំណុលរបស់ខ្លួនបន្ថែមទៀតហើយ គិតត្រឹមថ្ងៃកំណត់នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលម្ចាស់បំណុលជាច្រើន ក៏ចាប់ផ្តើមប្រមូលគ្នា ព្យាយាម ទាមទារយកប្រាក់របស់ពួកគេពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិននេះ ត្រឡប់មកវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande
ដោយ

 ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​លំដាប់​ទី​២​របស់​ចិន Evergrande Group ចាំបាច់​ត្រូវ​បង់ប្រាក់​បណ្ណ​បំណុល​ប្រចាំត្រីមាស ដល់​ម្ចាស់បំណុល​៣​ក្រុម​ផ្សេង​គ្នា​នៅ​ក្រៅប្រទេស សរុប​ជា​ទឹកប្រាក់​ជិត ១៥០​លាន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​បាន​មុន​ពេល​កំណត់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អា​មេ​រិ​ក Refinitiv​។

ដោយឡែក ក្រុមហ៊ុន​ដែល​កំពុង​មាន​បំណុល​វណ្ឌ​ក​សរុប​ប្រមាណ ជាង​៣០០​ពាន់​លាន​ដុល្លារ​មួយ​នេះ ត្រូវ​លៃលក​យ៉ាងណា រក​ប្រាក់​ឲ្យ​បាន​សរុប​ជាង ៥៧០​លាន​ដុល្លារ ដើម្បី​ត្រៀម​សង​ដល់​ម្ចាស់បំណុល​ដទៃ​ទៀត ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០២១​នេះ​។

គួរ​រំឭក​ថា ក្រៅ​តែ​ពី​ប្រឈម​មុខ​នឹង​ការ​យឺតយ៉ាវ បង់​សង​ប្រាក់​បណ្ណ​បំណុល​ដល់​ម្ចាស់បំណុល​នៅ​ក្រៅប្រទេស​ត្រឹម​ដើម​ស​ប្តា​ហ៍​នេះ Evergrande បាន​ខកខាន​សង​ប្រាក់​នៃ​បណ្ណ​បំណុល​ពីរ​លើក​រួច​ហើយ​ដែរ កាលពី​ចុងខែ​កញ្ញា គិត​ជា​ទឹកប្រាក់​ជិត ១៣០​លាន​ដុល្លារ​អា​មេ​រិ​ក​។

មិន​ត្រឹមតែ​ខកខាន​សង​ប្រាក់​ដល់​ម្ចាស់បំណុល​ធំ​ៗ និង​បណ្ណ​បំណុល​នៅ​បរទេស​នោះ​ទេ ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ ក៏​បាន​ខកខាន​ក្នុង​ការ​ទូទាត់​ប្រាក់​ទៅ​ឱ្យ​ធនាគារ​ក្នុងស្រុក អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ និង​វិនិយោគិន​ខ្នាត​តូច​ជា​ច្រើន​ទៀត​ផង​ដែរ​។ ប្រការ​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង្ខំចិត្ត ផ្អាក គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាង​៤០០​គម្រោង​របស់​ខ្លួន នៅ​ទូ​ទាំង​ប្រទេស​ចិន​។

យ៉ាងណា​ក៏​ដោយ​ចុះ Evergrande សង្ឃឹមថា នឹង​អាច​លក់​ទ្រព្យសម្បត្តិ ដែល​ខ្លួន​មាន ហើយ​អាច​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ មក​បណ្តាក់ទុន​បន្ថែម ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ខ្លួន​នេះ​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចិន បាន​រាយការណ៍​ថា ក្រុមហ៊ុន Evergrande ទំនងជា​នឹង​លក់​ភាគហ៊ុន ភាគច្រើន​នៅ​ក្នុង​អាជីវកម្ម​គ្រប់គ្រង​អចលនទ្រព្យ​របស់​ខ្លួន ទៅ​ឱ្យ​ក្រុមហ៊ុន​គូប្រជែង​នៅ​ក្នុងស្រុក​មួយ​គឺ​ក្រុមហ៊ុន Hopson Development Holdings​។

សូម​ជម្រាប​ថា បើ​តាម​ការ​អះអាង​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន Evergrande ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ក្រោយ ខ្លួន​ត្រូវ​ត្រៀម​ប្រាក់​ប្រមាណ ២៤០​ពាន់​លាន​យ័ន ឬ​ស្មើនឹង​ជាង ៣៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត សម្រាប់​បង់​សងបំណុល​ដែល​ខ្លួន​បាន​ជំពាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃព្រួយបារម្ភសេដ្ឋកិច្ចខ្លួន ក្រោយតម្លៃប្រេងពិភពលោកហក់ឡើងថ្លៃ ខណៈប្រាក់បាតបន្តធ្លាក់ថ្លៃ

ព័ត៌មាន
សហព័ន្ធឧស្សាហម្មក្នុងប្រទេសថៃ បានសម្តែងការព្រួយបារម្ភដល់សុខភាពសេដ្ឋកិច្ចប្រទេសថៃ ក្រោយមើលឃើញពីការហក់ឡើងថ្លៃខ្ពស់នៃតម្លៃប្រេងឆៅក្នុងទីផ្សារពិភព…

រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងវៀតណាមជាង ៦៨ ភាគរយ ទទួលរងនូវការលុបចោលការបញ្ជាទិញ និងពិន័យប្រាក់

ព័ត៌មាន
សហគ្រាសកាត់ដេរ និងស្បែកជើងនៅវៀតណាមជាង ៦៨ ភាគរយត្រូវបានរងការលុបចោលការបញ្ជាទិញ និងពិន័យជាសំណងពីអ្នកបញ្ជាទិញបរទេស ចំពោះការដឹកជញ្ជូនយឺត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ