រដ្ឋាភិបាលចិនថា នៅតែចំហទ្វារឲ្យ Jack Ma បោះផ្សាយ IPO របស់ក្រុមហ៊ុន Ant Group


ទេសាភិបាលធនាគារកណ្ដាលរបស់ចិន បានបង្ហាញសញ្ញាថា ទ្វារនៅតែបើកចំហរសម្រាប់មហាសេដ្ឋី Jack Ma ក្នុងការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ក្រុមហ៊ុន Ant Group។ នេះបើតាមប្រភពពី BBC។
រដ្ឋាភិបាលចិនថា នៅតែចំហទ្វារឲ្យ Jack Ma បោះផ្សាយ IPO របស់ក្រុមហ៊ុន Ant Group
ដោយ

ការបញ្ជាក់របស់ធនាគារកណ្ដាលចិននេះ គឺធ្វើឡើង ក្រោយពីរដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការបោះផ្សាយ IPO តម្លៃប្រមាណ ៣៧ពាន់លានដុល្លារ របស់ក្រុមហ៊ុន Ant Group កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងមក។

លោក Gang Yi ទេសាភិបាល ធនាគារកណ្ដាលរបស់ចិនបានលើកឡើងនៅក្នុងកិច្ចប្រជុំតាមអនឡាញ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃទី ២៦ មករាថា ការចុះបញ្ជីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group អាចនឹងត្រូវបានពិចារណាឡើងវិញ នៅក្រោមកាលៈទេសៈដ៏ត្រឹមត្រូវមួយ។ លោ Gang Yi ថា ឲ្យតែក្រុមហ៊ុនរបស់លោក Jack Ma គោរពទៅតាមច្បាប់របស់រដ្ឋាភិបាលចិន នោះនឹងអាចដំណើរការទៅបានហើយ។

លោក Yi បានបញ្ជាក់ពីការសម្រេចចិត្តបញ្ឈប់ការចុះបញ្ជីបោះផ្សាយមូលបត្ររបស់ក្រុមហ៊ុន Ant Group ថា គឺ”ជារឿងស្មុគស្មាញមួយ”

ក្រុមហ៊ុន Ant Group មានផែនការចុះបញ្ចីផ្សារភាគហ៊ុនក្នុងខែវិច្ឆិកា ប៉ុន្ដែ ក្រោយមកត្រូវបាននិយ័តករចិន ផ្អាកដំណើរការនេះ ហើយធនាគារកណ្ដាលចិនក៏បានបញ្ជាឲ្យក្រុមហ៊ុននេះផ្អាកសកម្មភាពបោះផ្សាយដូចគ្នាដែរ។

ក្រោយពីក្រុមហ៊ុនត្រូវបានផ្អាកការបោះផ្សាយលក់មូលបត្រ លោក Jack Ma ក៏ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា បានបាត់មុខជាសាធារណៈ ទើបតែនៅដើមខែមករា ឆ្នាំ២០២១ទេ ទើបលោកបានបង្ហាញខ្លួននៅក្នុងជំនួបជាមួយនឹងក្រុមគ្រូបង្រៀន១០០នាក់តាមប្រព័ន្ធវីដេអូនអនឡាញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍ថៃនឹងកើនឡើង១លាននាក់ទៀតនៅដើមឆ្នាំនេះ

ព័ត៌មាន
អ្នកបាត់បង់ការងារក្នុងវិស័យទេសរណ៍ថៃ ត្រូវបានគេមើលឃើញថា នឹងកើនឡើង១លាននាក់ថែមទៀត ដោយសារតែរលកឆ្លងកូវីដ១៩កំពុងបោកបក់យ៉ាងខ្លាំងនៅត្រីមា…

ឆ្នាំ២០២០មានអ្នកបម្រើការក្នុងវិស័យទេសចរណ៍ជាង ៧០ម៉ឺនរងផលប៉ះពាល់ពីកូវីដ១៩

ព័ត៌មាន
ពេញមួយឆ្នាំ២០២០ អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ជាង៧០ម៉ឺននាក់បានរងផលប៉ះពាល់ពីកូវីដ១៩។ នេះបើតាមការលើកឡើងរបស់ លោក ហូ វណ្ណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ