ការផលិត​អំបិល​នៅ​កំពត-កែប

គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ​អំបិល​នៅ​ខេត្ត​កំពត-កែប របស់​ចិន មិន​អាច​យក​ជា​ការ​បាន​ឡើយ!


ថ្មីៗ​នេះ មាន​ការលើកឡើង​ជា​ហូរហែ​អំពី​គម្រោង​ផែនការ​វិនិយោគ​រោងចក្រ​កែច្នែ​អំបិល​រាប់​រយ​ហិកតា​នៅ​ខេត្ត​កំពត កែប ពី​សំណាក់​វិនិយោគិន​ចិន ប៉ុន្តែ ព័ត៌មាន​លើក​ឡើង​នេះ​ត្រូវ​បាន​លោក ប៊ុន បារំាង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប បាន​បញ្ជាក់​អះអាង​យ៉ាង​ច្បាស់​ថា ព័ត៌មាន​ទាំង​អស់​នេះ គឺ​មិន​យក​ជា​ការ​បាន​នៅ​ឡើយ ខណៈ​មិនទាន់​មាន​កិច្ច​សន្យា​ណា​មួយ​កើត​ឡើង​នោះទេ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប បាន​និយាយ​ថា ក្រុម​វិនិយោគិន​ចិន​ទាំង​អស់​នោះ​គ្រាន់តែ​ចុះ​មក​ពិនិត្យ​និង​សិក្សា​ប៉ុណ្ណោះ ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តបណា​មួយ​ពី​អ្នកវិនិយោគ​ចិនទាំង​នោះ​ដែរ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ លោក​នឹង​បន្ត​ធ្វើ​កិច្ចការងារ​នេះ ពិសេស​បន្ត​ទាក់ទង​វិនិយោគិន​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​ផ្សេងៗ​ទៀត រំពឹង​ថា ក្រោយពី​បញ្ចប់​កូវីដ​១៩ នឹង​មាន​រោងចក្រ​កែច្នៃ​អំបិល​បង្កើត​ឡើង​នៅ​ខេត្ត​កំពត កែប។

សូម​បញ្ជាក់​ដែរ​ថា សកម្មភាព​ផលិត​អំបិល​របស់​សហគមន៍​ខេត្តកំពត កែប ពេល​នេះ នៅតែ​បន្ត​ផលិត​អំបិល​បាន និង​បើ​គិត​ពី​ការ​ប្រមូលផល​វិញ ពេល​នេះ សម្រេច​បាន​ចំនួន​កើន​ឡើង​ប្រមាណជា ១០​ម៉ឺន​តោន​ហើយ ខណៈកាល​ពី​ខែ​ឧសភា ប្រមូល​បាន ៧​ម៉ឺន​តោន និង​រំពឹង​ថា កម្ពុជា​ឆ្នាំនេះ​នឹង​មាន​ការខ្វះខាត​អំបិល​ដូចកាល​ឆ្នាំ​២០១៨ និងឆ្នាំ​២០១៩​ទៀត​នោះ​ឡើយ ខណៈ​ការផលិត​អំបិល​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ល្អ ដោយសារ​អំណោយផល​ពី​កត្តា​អាកាសធាតុ។ 

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត-កែប បាន​ឲ្យ​ដឹង​បន្ត​ថា មក​ដល់​ខែ​នេះ​ហើយ សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត កែប នៅតែ​អាច​ផលិត​អំបិលបាន ដោយ​នៅ​កន្លែង​ផលិត​ខ្លះ​នៅមិន​ទាន់​មាន​ភ្លៀង​នៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​ផលិត​អំបិល​នៅ​បន្ត​ផលិត​បាន ដែល​រំពឹង​ថា ការប្រមូល​ផល​អំបិល​នឹង​មាន​ការកើន​ឡើង​ថែមទៀត​រង្វង់​ជាង ១០​ម៉ឺន​តោន នៅ​ឆ្នាំ​នេះ។

លោក​ថា ការនាំចូល​អំបិល​ពី​បរទេស​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំនេះ ប្រហែល​ជា​មិន​កើត​មាន​ទៀត​ទេ ខណៈ​ការប្រមូល​ផល​អំបិល​គិត​មក​ដល់​ពាក់​កណ្តាល​ខែ​មិថុនា​នេះ សម្រេច​បាន​ប្រមាណ ១០​ម៉ឺន​តោន​រួច​ទៅ​ហើយ បូក​​បញ្ចូល​ទាំងអំបិល​នាំចូល​សល់​កាល​ពី​ឆ្នាំ​មុន​ជិត ៥​ពាន់​តោន។

ជាមធ្យម ​ក្នុង​១​ឆ្នាំ កម្ពុជា​ត្រូវការ​អំបិល​សម្រាប់​បរិភោគ​ចន្លោះពី ៨ ទៅ ១០​ម៉ឺន​តោន ដែល​ចំនួន​នេះ​គឺ​ស្មើនឹង​ចំនួន​ដែល​យើង​ផលិត​បាន ដូច្នេះ នៅក្នុង​ឆ្នាំ​នេះ ពិតណាស់ នឹង​មិន​មាន​ការខ្វះ​ទៀត​នោះ​ឡើយ ហើយ​ក៏​មិន​ចាំបាច់​នាំ​ចូល​ទៀត​ដែរ។

បច្ចុប្បន្ន ផ្ទៃដី​ផលិត​អំបិល​ខេត្ត​កំពត កែប មាន​ជាង ៤​ពាន់ ៥០០​ហិកតា មាន​ក្រុម​អ្នក​ផលិត ជាង ២០០​ក្រុម បើ​អាកាសធាតុ​អំណោយផល ក្នុង​១ហិកតា អាច​ផលិត​អំបិល​បាន​ប្រហែល ២០​តោន​សម្រាប់​រយៈពេល ១ឆ្នាំ ដោយ​គិត​ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា។

លោក ប៊ុន បារំាង បាន​ឲ្យ​ដឹង​ទៀត​ថា អំបិល​ក្នុង​ឆ្នាំ​នេះ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន ដោយ​អំបិល​ស្អាត លេខ១ មាន​តម្លៃ​ប្រមាណ ១ម៉ឺន៥ពាន់​រៀល​ក្នុង​១​ការ៉ុង ទម្ងន់ ៥០គីឡូក្រាម និង​អំបិល​លេខ២ អាច​មាន​តម្លៃ ១​ម៉ឺន​២​ពាន់​រៀល៕




អត្ថបទបន្ទាប់


កម្ពុជា-ចិន រំពឹងសម្រេចទំហំពាណិជ្ជកម្មកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារអាមេរិក ត្រូវបានភាគីកម្ពុជា និងចិន កំណត់ទិសដៅសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈដែលកិច្ចព្រមព្រៀងពាណ…

បុគ្គលិកកាស៊ីណូ​ណាហ្គាវើលដ៍ រាប់ពាន់​នាក់​ដាក់​ញត្តិ​​ស្នើ​សុំ​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ដែល​ប៉ះពាល់​ដោយសារ​កូវីដ១៩

ព័ត៌មាន
បុគ្គលិក​ផ្នែក​ល្បែង​នៃ​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) បាន​ដាក់​ញត្តិ​កាល​ពី​ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្រសួង​ការងារ​និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ