អ្នកទិញខុនដូរ

ជនជាតិចិនឈរកំពូលតារាងទិញខុនដូរច្រើនជាងគេនៅក្នុងប្រទេសថៃ


ប្រទេសថៃ ត្រូវបានគេដឹងថា គឺជាទីផ្សារខុនដូដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយអ្នកដែលទិញភាគច្រើនគឺជាជនបរទេស ប៉ុន្តែតើជនជាតិណាជាអតិថិជនសំខាន់របស់ទីផ្សារខុនដូនៅប្រទេស ដែលមានប្រជាពលរដ្ឋ ជាង ៧០ លាននាក់នេះ? បើតតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃ the Nation បានអះអាងថា ជនជាតិចិន គឺជាអតិថិជនចម្បងបំផុតនៃទីផ្សារខុនដូរនៅក្នុងប្រទេសថៃ។
ជនជាតិចិនឈរកំពូលតារាងទិញខុនដូរច្រើនជាងគេនៅក្នុងប្រទេសថៃ (រូបភាព The Nation)
ដោយ

តួរលេខដែលផ្សព្វផ្សាយដោយមជ្ឃមណ្ឌលព័ត៌មានអចលនទ្រព្យនៃការិយាល័យព័ត៌មានលំនៅដ្ឋានរបស់ធនាគារនៅក្នុងប្រទេសថៃបានអះអាងថា កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានអគារខុនដូរនៅក្នុងប្រទេសថៃសរុបរហូតដល់ទៅជាង១ម៉ឺន១ពាន់យូនីត ត្រូវបានលក់ចេញទៅឲ្យជនបរទេស ដោយមានតម្លៃសរុបរហូតដល់ទៅប្រមាណជាង ១ពាន់៧រយលានដុល្លារ ។

ប្រភពដដែលបានបន្តថា អតិថិជនជាជនជាតិចិនឈរនៅលំដាប់កំពូល នៅក្នុងចំណោមជនបរទេសសរុប១០ សញ្ជាតិផ្សេងទៀត ដែលបានទិញខុនដូច្រើនជាងគេនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន ។

ប្រភពដដែលបានបញ្ជាក់ថា ជនជាតិចិនបានទិញខុនដូនៅថៃមានរហូតដល់ទៅជាង ៥ពាន់៧រយយូនីត ពោលគឺនៅក្នុងតួលេខមួយដ៏ច្រើនលើសលុបបំផុត ។ បន្ទាប់មក គឺជនជាតិរុស្ស៊ីដែលមានប្រមាណជាង ៨០០ យូនីត, អាមេរិក មានជាង ៥៤០ យូនីត, អង់គ្លេសជិត៤០០ យូនីត, បារាំងជាង ៣៥០ យូនីត, មីយ៉ាន់ម៉ាមានប្រមាណ៣៥០ យូនីត រួមទាំងជនជាតិផ្សេងទៀតដូចជាអាល្លឺម៉ង់ អូស្រ្តាលី ឥណ្ឌា និងប្រជាជននៅកោះតៃវ៉ាន់ជាដើម ។

ប្រភពដដែលបានឲ្យដឹងថា បើគេពិពណ៌នាអំពីការចំណាយសាច់ប្រាក់ ដើម្បីទិញអគារខុនដូនៅថៃនេះវិញ ក៏ជនជាតិចិននៅតែឈរនៅលំដាប់កំពូលដែរ ប៉ុន្តែការចំណាយដ៏លេចធ្លោរមួយទៀត គឺពលរដ្ឋមីយ៉ាន់ម៉ា ដែលជាប្រទេសក្បែរខាងថៃតែម្ដង។

តួរលេខបានអះអាងថា ជនជាតិចិនបានចំណាយសាច់ប្រាក់រហូតដល់ទៅជាង៨៥០ លានដុល្លារទិញខុនដូរនៅក្នុងប្រទេសថៃ, ជនជាតិរុស្ស៊ីឈរនៅលំដាប់ទី ២ ដោយចំណាយជាង ៧៨លានដុល្លារ, ចំណែកមីយ៉ាន់ម៉ាវិញ គឺឈរចំណាត់ថ្នាក់ទី៣ ដោយចំណាយ ជាង ៧៣,២ លានដុល្លារ ពោលគឺច្រើនជាងជនជាតិអាមេរិកាំងដែលចំណាយប្រមាណ ជិត៧០លានដុល្លារ។

វិស័យអចលនទ្រព្យរបស់ថៃ ត្រូវបានគេរំពឹងថា នឹងអាចនចាប់ផ្ដើមស្ទុះងើបឡើងវិញនៅឆ្នាំនេះ ដោយមានក្ដីសង្ឃឹមខ្ពស់តាមរយៈលំហូរចូលនូវទេសចរជនបរទេស ពិសេសជនជាតិចិន រួមទាំងវិនិយោគបរទេសផ្សេងៗទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាមេរិកចេញប្រតិកម្មអ្វីខ្លះ ក្រោយលោក ពូទីន ប្រកាសនឹងដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសបេឡារុស?

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចុងសប្ដាហ៍មុននេះថាប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន…

ប្រទេសកម្ពុជានឹងរៀបចំទិវាជាតិនវានុវត្តន៍ បច្ចេកវិទ្យា វិទ្យាសាស្ត្រជា លើក ដំបូង ដែលមិន ធ្លាប់ មាន

ព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) នឹងរៀបចំ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដំបូងគេបង្អស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ