ទេសចរណ៍ផ្ទៃក្នុងកម្ពុជា

អ្នកដើរកម្សាន្ដចូលឆ្នាំចិនឆ្នាំនេះ ចំណាយតិចជាងមុន ឯខ្លះទៀតខ្ចប់អាហារសល់ពីសែនដាក់តាមខ្លួន


ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កម្ពុជាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្ដក្នុងស្រុកប្រមាណ ៩០ម៉ឺននាក់ ថយចុះជាង២% ធៀបឆ្នាំមុន។ បន្ថែមពីលើនេះ ក្រសួងទេសចរណ៍ សង្កេតឃើញថា ទំនោរនៃការចាយវាយពេលធ្វើដំណើរកម្សាន្ដរបស់ពលរដ្ឋហាក់ស្ថិតក្នុងការសន្សំសំចៃ។
ភ្ញៀវទេសចរណ៍ដើរកម្សាន្នអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

សន្សំសំចៃ ត្រង់ថា​ពលរដ្ឋខ្លះ​ចេញដើរ​កម្សាន្ដ​នៅ​គោលដៅ​ជិតៗ ខ្លះដើរកម្សាន្ដ​​តែមួយថ្ងៃ​ប៉ុណ្ណោះ ដោយត្រលប់​មកផ្ទះវិញ​នៅពេលល្ងាច ស្របពេល​ដែលពលរដ្ឋខ្លះទៀត​កាត់បន្ថយ​ចំណាយលើថ្លៃ​ចំណីអាហារ ដោយធ្វើ​ការវេចខ្ចប់​ម្ហូបអាហារ ដែលបាន​សែនចូលឆ្នាំចិន​រួច យក​មកបរិភោគ​អំឡុង​ពេល​ដំណើរកម្សាន្ដ​របស់ខ្លួនក៏មាន។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសថា ទោះបីជា មាននិន្នាការ​ចំណាយ​តិច​ក៏ដោយចុះ វាក៏បាន ជួយរួមចំណែក​ទ្រទ្រង់​វិស័យទេសចរណ៍​បាន​មួយផ្នែក និងបានបង្កើត​ប្រាក់ចំណូល​ទៅដល់​ប្រជាជន​នៅតាមមូលដ្ឋាន និងវិស័យ​ឯកជនផងដែរ។

លោក លូ ម៉េង ប្រធាន​សហព័ន្ធទេសចរណ៍​កម្ពុជាបានពន្យល់ថា ជាទូទៅ​ការចំណាយ​របស់ភ្ញៀវទេសចរ​ជាតិ​ក្នុងស្រុក គឺតិចជាងភ្ញៀវ​មកពីក្រៅ​ប្រទេស​ស្រាប់​ទៅហើយ ដោយពលរដ្ឋ​ចំណាយ​អាស្រ័យ​ទៅតាម​ចំណូល​របស់ពួកគាត់។

នៅអំឡុងឈប់សម្រាកចូលឆ្នាំចិន ខេត្តសៀមរាប នៅតែ​ជាគោលដៅ​ទេសចរណ៍​ពេញនិយម​ជាងគេមួយ​ក្នុងចំណោម​ខេត្តនានា ដែលមានពលរដ្ឋ​ជាង១១ម៉ឺននាក់ទៅ​ទស្សនា ខណៈខេត្តជាប់​មាត់សមុទ្រ​ទាំង​៤របស់​កម្ពុជារួមមាន កំពត ព្រះសីហនុ កោះកុង និងខេត្តកែប ក៏ទទួល​បានភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​រាប់ម៉ឺន​នាក់ទៅ​ទស្សនា​ដូចគ្នាដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចាប់បានមេខ្លោងលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ

ព័ត៌មាន
ប្រទេសចិន បានចាប់បានមេខ្លោងបោកប្រាក់លុយរាប់លានដុល្លារពីការលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ។ មេខ្លោងលក់ថ្នាំវ៉ាក់សាំងក្លែងក្លាយនោះ ត្រូវប…

របាយការណ៍៖សេដ្ឋកិច្ចឥណ្ឌានឹងងើបចេញពីវិបត្តិហើយហក់ឡើង១០%នៅឆ្នាំ២០២២

ព័ត៌មាន
ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ចសកល S&P (S&P Global Rating) ថ្មីៗនេះ បានបង្ហាញពីរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ថានឹងអាចងើបចេញពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ