មហាសេដ្ឋីចិន Jack Ma អាចនឹង​មានបញ្ហា ?

កាសែត​អាមេរិក​​ថា ប្រធានាធិបតី​ចិន​​​ជា​អ្នក​បញ្ជា​ឱ្យ​បញ្ឈប់​ការបោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ant Group


នៅពេលដែល​ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋីចិន JACK MA គ្រោងនឹងបោះផ្សាយ​លក់​មូលបត្រ​តម្លៃ​ជាង ៣៧ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ការបោះ​ផ្សាយ​ធំ​ជាង​គេ​បង្អស់​ទូទាំង​សាកលលោក ស្រាប់តែ​មាន​ការសម្រេច​បញ្ឈប់​ការបោះផ្សាយ​នោះ​ភ្លាមៗ ដោយ​ទាមទារ​ការត្រួត​ពិនិត្យ​បន្ថែម​ពី​និយ័តករ​ចិន ហើយ​បើតាមការចុះផ្សាយរបស់​សារព័ត៌មាន The Wall Street Journal បាន​គូស​បញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺជាអ្នកបញ្ឈប់​ការបោះផ្សាយ​នេះ​ផ្ទាល់​តែម្តង។
កាសែត​អាមេរិក​​ថា ប្រធានាធិបតី​ចិន​​​ជា​អ្នក​បញ្ជា​ឱ្យ​បញ្ឈប់​ការបោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ant Group
ដោយ

មន្រ្តីជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ បានបញ្ជាក់ប្រាប់ដល់ សារព័ត៌មាន The Wall Street Journal ថា ប្រធានាធិបតីចិន បានបញ្ជាឲ្យ និយ័តករចិន ស្រាវជ្រាវចំពោះការឡើងចុះនៃទីផ្សារភាគហ៊ុនរបស់ ក្រុមហ៊ុន Ant Group និងសម្រេចបិទប្រកបដោយប្រសិទ្ធភាព។

ការសម្រេចបញ្ឈប់ការបោះផ្សាយមូលបត្រធំជាងគេបង្អស់លើសកលលោកនេះ កើតឡើងមុនថ្ងៃបោះផ្សាយ តែ ២ថ្ងៃតែប៉ុណ្ណោះ ដោយហេតុផលថា មហាសេដ្ឋី JACK MA បានធ្វើការវាយប្រហារជាសាធារណៈដល់ ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ និងធនាគាររបស់ប្រទេសចិន។

លោក JACK MA បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ក្នុងទីក្រុងស៊ាងហៃ កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះថា ប្រព័ន្ធបទប្បញ្ញត្តិរបស់ចិន បានធ្វើឲ្យរាំងស្ទះដល់ កាលានុវត្តន៍ភាព និងត្រូវតែកែសម្រួល ដើម្បីជម្រុញដល់កំណើនជាតិឡើងវិញ ហើយសុន្ទរកថានេះ ត្រូវបានកត់សម្គាល់ និងបញ្ជូននៅក្នុងសេចក្តីរាយការណ៍ដល់ ថ្នាក់ដឹកនាំប្រទេសតែម្តង។

គួររំឭក​ដែរថាក្រុមហ៊ុន Ant Group ក៏ត្រូវបង្វិលប្រាក់ជូនវិនិយោគិនវិញជិត ១៦៨ពាន់លានដុល្លារ ដោយសារការផ្អាកបោះផ្សាយលក់មូលបត្រនេះ ហើយបើតាមក្រុមហ៊ុន បានគូសបញ្ជាក់ថា ការផ្អាកបោះផ្សាយ IPO នាពេលនេះ គឺព្រោះតែ ក្រុមហ៊ុន Ant Group មិនអាចបំពេញតាមការតម្រូវនៃការចុះបញ្ជី និងឯកសារដាក់បង្ហាញ ដោយសារតែមានការផ្លាស់ប្តូរនៃ បរិយាកាសបទប្បញ្ញត្តិនៅក្នុងប្រទេសចិន៕




អត្ថបទបន្ទាប់


ម្រេចកំពតនៅតែកំណើននាំចេញល្អ ទោះមានកសិករមួយចំនួនបោះបង់ការដាំដុះក្ដី!

ព័ត៌មាន
សមាគមម្រេចកំពតបានឲ្យដឹងថា ការនាំចេញម្រេច កំពត ទៅទីផ្សារសកលលោកនៅតែមានស្ថិរភាពល្អ ជុំវិញ ៥១ តោន គិតមកដល់ថ្ងៃទី១៣ វិច្ឆិកានេះ ពោលគឺប្រហា…

របាយការណ៍​និរន្តរភាព​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Smart Axiata ​បង្ហាញ​​ការប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​​នា​ពេល​អនាគតសម្រាប់​កម្ពុជា

ព័ត៌មាន
ដោយផ្អែកលើភាពជាអ្នកដឹកនាំផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​ចេញផ្សាយរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ