ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិករង្គោះរង្គើ

ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិករង្គោះរង្គើ ក្រោយរដ្ឋចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Didi


ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិកដាំក្បាលចុះក្រោយការបង្ក្រាបដោយរដ្ឋចិន។ ចាប់តាំងពីមានការបង្ក្រាបយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយដែលមានឈ្មោះថា Didi Global Inc ពោលគឺនៅក្រោយពេលដែលក្រុមហ៊ុននេះបានបោះផ្សាយលក់ភាគហ៊ុននៅទីផ្សារភាគហ៊ុនញ៉ូវយក របស់សហរដ្ឋអាមេរិករួចមក បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនចិនមួយនេះ ក៏ដូចជាក្រុមហ៊ុនចិនដទៃទៀតដែលមានក្នុងផ្សារហ៊ុនអាមេរិកក្នុងតម្លៃទឹកប្រាក់សរុបជាង២ទ្រីលានដុល្លារអាមេរិក កំពុងរង្គោះរង្គើខ្លាំងមែនទែន។ នេះបើតាមសារព័ត៌មាន Nikkei។
ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិកដាំក្បាលចុះក្រោយការបង្ក្រាបដោយរដ្ឋចិន។
ដោយ

ភាគហ៊ុន​ក្រុមហ៊ុន​ចិន​នៅ​អា​មេ​រិ​ក​រង្គោះរង្គើ គឺ​ទំនងជា​អ្នក​វិនិយោគ​មានការ​បារម្ភ​ពី​ការ​បង្ក្រាប​ជា​បន្ដ​ទៀត​ពី​រដ្ឋាភិបាល​ចិន​ទៅ​លើ​ក្រុមហ៊ុន​ចុះបញ្ជី​លក់​ភាគហ៊ុន​នៅ​អា​មេ​រិ​ក​ទាំង​អស់នោះ ដ្បិតថា​កន្លង​មក​អាជ្ញាធរ​ចិន​ទើបបាន​ប្រកាស​ក្ដែ​ង​ៗ​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត​រួច​ហើយ​ដែរ​។

បើ​តាម​សារព័ត៌មាន Nikkei ក្រុមហ៊ុន​ចិន​ដែល​មានឈ្មោះ​ក្នុង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​យ៉ាង​ហោច​ណាស់ ៩៨​ក្រុមហ៊ុន បាន​កត់ត្រា​ពី​ការ​ដាំ​ក្បាល​ចុះ​នៃ​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​រង្វង់ ១០% ចាប់តាំងពី​ថ្ងៃ​ទី​២​ខែកក្កដា គ្រា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាប់ផ្តើម​ធ្វើទុក្ខបុកម្និញ​លើ​ក្រុមហ៊ុន​ចិន Didi​។គួរ​រំឭក​ដែរ​ថា នៅ​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន Didi ប្រកាស​ឡើង​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​ក្នុង​តម្លៃ​ជាង ៤​ពាន់​៤​រយ​លាន​ដុល្លារ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឲ្យ​គេ​ដក​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​នេះ​ចេញពី App Store នៅ​ប្រទេស​ចិន​ដោយ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​នេះ​ថា បាន​ប្រមូល​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ដោយ​ខុសច្បាប់​។ទន្ទឹម​នឹង​នេះ​ដែរ អាជ្ញាធរ​ចិន​ទើបបាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​ថា សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ចំនួន​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន ច្រើន​ជាង​១​លាន​នាក់ ត្រូវ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​យល់ព្រម​ពី​អាជ្ញាធរ​ចិន ស្តី​ពី​ការ​យល់ព្រម​លើ​សន្តិសុខ​តាម​អ៊ី​ន​ធឺ​ណែ​ត​ជា​មុន​សិន មុន​នឹង​អាច​ឈាន​ចូល​ផ្សារ​ហ៊ុន​នៅ​បរទេស​បាន​។ ប្រការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចូល​ផ្សារ​ហ៊ុន​នៅ​បរទេស​រួច​ហើយ​។

គួរ​ជម្រាប​ថា ក្រោយ​មានការ​បង្ក្រាប ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន ឈ្មោះ Didi  Global Inc​បាន​បាត់បង់​តម្លៃ​ក្រុមហ៊ុន​លើ​ទីផ្សារ​អស់​ជាង ១១​ពាន់​លាន​ដុល្លារ នេះ​នៅ​មិន​ទាន់​គិត​ពី​តម្លៃ​ហ៊ុន​នៅ​ទីផ្សារ​ក្រុង​ញ៉ូ​យក​សហរដ្ឋអាមេរិក ដែល​មានការ​ធ្លាក់​ចុះ​នៅឡើយ​ទេ​។

ដោយសារ​តែ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ចិន​ខាងលើ​នេះ​ហើយ​វា​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ផ្សារភាគហ៊ុន​អា​មេ​រិ​ក​យ៉ាង​ខ្លាំង​ផង​ដែរ​។ សូម​ជម្រាប​ថា​កាល​ចុង​ស​ប្តា​ហ៍​មុន រ​ដ្ឋា​បាល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ឌិន បា​បន្ត​ដាក់​សម្ពាធ​ទុកជា​ការ​សងសឹក​វិញ​មក​លើ​ក្រុង​ប៉េ​កាំ​ង តាម​រយៈ​ការ​ដាក់​បញ្ចូល​ក្រុមហ៊ុន​ចិន​ចំនួន ២៣​ក្រុមហ៊ុន​ទៀត ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​មាន ១៤​ក្រុមហ៊ុន​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ទាក់ទង​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស លើ​ជនជាតិ​អ៊ុយ​ហ្គ័​រ ក្នុង​ខេត្ត​ស៊ី​ន​ជាំ​ង ៥​ក្រុមហ៊ុន​ទៀត ចោទ​ពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន ហើយ​ក្រៅពី​នោះ​ចោទប្រកាន់​ពី​ការ​នៅ​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​មុន​ៗ ដែល​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មិន​នៅ​ស្ងៀម​នោះ​ទេ ដោយនៅ​ថ្ងៃអាទិត្យ​ទី​១១​កក្កដា​នេះ ក្រសួងពាណិជ្ជកម្ម​ចិន បាន​ចេញ​លិខិត​ប្រកាស បង្ហាញ​ជំហរ រិះគន់ និង​ប្រឆាំង​ជំទាស់​យ៉ាង​ម៉ឺងម៉ាត់ ព្រមទាំង​បាន​សន្យា​ចាត់វិធានការ​សង​សិ​ក​វិញ​ផង​ដែរ​។

សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​រវាង​ចិន និង អា​មេ​រិ​ក​កាន់តែ​ក្តៅ​គគុក ដូចនេះ​យើង​នឹង​រង់ចាំ​តាមដាន​បន្ត​ទៀត​នូវ​ជោគវាសនា​ក្រុមហ៊ុន​ចិន ក៏​ដូច​ជា​ចំណង​ការទូត​របស់​ប្រទេស​មហាអំណាច​ទាំង​ពីរ ថា​នឹង​ទៅ​ជា​យ៉ាងណា?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជីវកម្មនៅថៃដង្ហោយរកជំនួយហិរញ្ញវត្ថុពីរដ្ឋបន្ថែមទៀត ចំពេលកូវីដ-១៩បន្តរាតត្បាតកាន់តែខ្លាំងក្លា

ព័ត៌មាន
ប្រតិបត្តិករអាជីវកម្មនៅក្នុងប្រទេសថៃកំពុងស្វែងរកវិធានការជំនួយហិរញ្ញវត្ថុបន្ថែមទៀតពីរដ្ឋ រួមទាំងការយោគយល់លើការដោះស្រាយបំណុលចាស់ និង ការផ្…

ក្រុមហ៊ុនតៃវ៉ាន់ចំនួន២ សម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង BioNTech តម្លៃ៣៥០ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនតៃវ៉ាន់ Foxconn និង ក្រុមហ៊ុន TSMC នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនBioNTech រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ