ឥទ្ធិពល​វីរុស​កូរ៉ូណា

សូម្បីតែ​ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅនូវែលហ្សេឡង់ ក៏រងផលប៉ះពាល់របររកស៊ី ដោយសារវីរុសកូរ៉ូណាដែរ


ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅប្រទេសនូវែលហ្សេឡង់ (New Zealand) បានលើកឡើងថា របរកស៊ីរបស់ពួកគេបានបាត់បង់ភ្ញៀវជាងពាក់កណ្ដាល បន្ទាប់ពីមានផ្ទុះវីរុសកូរ៉ូណានៅក្រុងវូហាន ប្រទេសចិន។ ស្ត្រីរកស៊ីផ្លូវភេទជនជាតិចិនទាំងនោះ បានឲ្យដឹងទៀតថា ភ្ញៀវដែលចូលមករកសេវាពេលឃើញពួកគេដែលមានសាច់ឈាមជាជនជាតិចិន គឺដូចជាឃើញមេរោគកូរ៉ូណាអញ្ចឹង បើទោះបីជាពេលខ្លះពួកគេកុហកថា ជាជនជាតិជប៉ុន ឬកូរ៉េ ឬអាស៊ី ក៏ភ្ញៀវបុរសៗទាំងនោះមិនជឿដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយ របស់សារព័ត៌មាន South China Morning Post។
សូម្បីស្ត្រីរកស៊ីផ្លូវភេទជនជាតិចិន នៅនូវែលហ្សេឡង់ ក៏រងផលប៉ះពាល់របររកស៊ី ដោយសារវីរុសកូរ៉ូណាដែរ (រូបភាពតំណាង៖ thedailybeast.com)
ដោយ

តាម​រយៈ​សារព័ត៌មាន​ចិន​ដដែល​នេះ ស្ត្រី​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន​ម្នាក់ បាន​និយាយ​ដោយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា នាង​បាន​កែប្រែ​សញ្ញា​តិ​របស់​នាង​ពី​ជនជាតិ​ចិន ទៅ​ជា​ជនជាតិ​អាស៊ី នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សេវាកម្ម​ផ្លូវភេទ​តាម​អន​ឡាញ​។ នាង​បាន​បន្ត​ទៀត​ថា ទោះបីជា​នាង​ត្រូវ​បញ្ចុះ​ថ្លៃ​សេវា​ពី​តម្លៃ ១១៦​ដុល្លារ​អា​មេ​រិ​ក មក​នៅ​ពាក់កណ្ដាល​នេះ​ក៏​ដោយ ប៉ុន្ដែ​របរ​រកស៊ី​របស់​នាង​នៅ​តែ​ដាំ​ក្បាល​ចុះ ជាង ៥០% នៅ​រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។

ស្ត្រី​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន​និយាយ​ថា «​របរ​រកស៊ី គឺ​ធ្លាក់​ចុះ​! ហើយ​វា​មិន​ដែល​មាន​កើតឡើង​អ​ញ្ចឹ​ង​ទេពី​មុន​មក​។ អតិថិជន​គេច​ពី​យើង ដូច​យើង​ហ្នឹង​គឺជា​មេរោគ​អ​ញ្ចឹ​ង​»​។

តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន SCMP ស្ត្រី​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន​នៅ​ប្រទេស នូ​វែ​ល​ហ្សេ​ឡង់​នោះ គឺ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​នេះ ដោយ​មិន​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ទេ អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ប៉ុន្ដែ នាង​ថា ភ្ញៀវ​ដែល​បានឃើញ​នាង គឺ​បាន​ចាត់​ទុក​នាង មិន​ខុស​ពី​អ្នក​ដែល​ទើប​មក​ពី​ក្រុង​វូ​ហាន​នោះ​ទេ​។

ស្ត្រី​បម្រើសេវា​ផ្លូវភេទ​ជនជាតិ​ចិន​ដដែល​នេះ បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​មិន​បាន​ប្រាប់​ថា ខ្ញុំ​ជា​ជនជាតិ​ចិន​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​បាន​ផ្ដល់​ការ​បញ្ចុះ​ថ្លៃ​ច្រើន​ណាស់​ដែរ ប៉ុន្ដែ​ភ្ញៀវ​គេច​មុខ​ពី​យើង ដូច​យើង​គឺជា​មេរោគ​អ​ញ្ចឹ​ង​»​។

នាង​បាន​បន្ថែម​ទៀត​ថា ជា​ទូទៅ​ជា​ទម្លាប់ សម្រាប់​អ្នក​រកស៊ី​ផ្លូវភេទ តែងតែ​ប្រាប់​ភ្ញៀវ​ថា ពួក​គេ​ទើប​មក​ដល់​ថ្មី ដោយ​វិធី​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​រក​នាង ដោយ​ចាត់​ទុក​នាង​ថា ជា “​នារី​ស្រស់​ល្អ (Fresh Girls)” ប៉ុន្ដែ ឥឡូវនេះ មិន​ដូច​មុន​ទេ​។

អ្នកស្រី Catherine Healy ជា​សកម្មជន​តស៊ូ​មតិ​សម្រាប់​អ្នក​រកស៊ី​ផ្លូវភេទ និង​ជា​ស្ថាបនិក​ស្ថាប័ន​ផ្ដល់​សេវា​ផ្លូវភេទ New Zealand Prostitutes Collective បាន​និយាយ​ថា «​វា​គឺ​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​អ្នក​រកស៊ី​ផ្លូវភេទ​នា​ពេល​នេះ​»​។ 

អ្នកស្រី Catherine បាន​និយាយ​ថា «​យើង​មានការ​បារម្ភ អំពី​លទ្ធភាព​សម្រាប់​មនុស្ស​ទាំង​ពីរ​ប្រភេទ គឺ​អ្នក​ដែល​គេច​លែង​ស្វែង​រកស៊ី​ផ្លូវភេទ និង​អ្នក​ដែល​ត្រដាបត្រដួស​នឹង​បញ្ហា​ហិរញ្ញវត្ថុ​»​។

ទោះបីជា​មិន​មាន​ទិន្នន័យ​ផ្លូវការ​ក៏​ដោយ តែ​ជនជាតិ​ចិន​ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​ចំនួន​ច្រើន​ជាងគេ នៃ​ជន​មាន​សញ្ជាតិ​បរទេស ដែល​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវភេទ​នៃ​ប្រទេស​នេ​វែ​ហ្សេ​ឡង់​។

ក្រោម​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​កំណែទម្រង់​ពេស្យា​កម្ម​ឆ្នាំ​២០០៣ មាន​តែ​ពលរដ្ឋ​នេ​វែ​ហ្សេ​ឡង់ និង​ប្រជាជន​រស់​តាំង​ទីលំនៅ​ប្រទេស​នេះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​ពេស្យា​នេះ​បាន​។

កាលពី​ឆ្នាំ​មុន មន្ត្រី​អនុវត្ត​ច្បាប់​អន្ដោប្រវេសន៍​នូ​វែ​ហ្សេ​ឡង់ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​ផ្ទះបន​ចំនួន ៥៧ កន្លែង នៅ​តាម​ទីក្រុង​នានា​ទូ​ទាំង​ប្រទេស ដោយ​ក្នុង​នោះ មាន​ពលករ​ចំណាកស្រុក​សរុប​៦៦​នាក់ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ដែល​មាន​ទិដ្ឋាការ​ជា​ភ្ញៀវ​ទេសចរ​ចំនួន​៣៦​នាក់ និង​មាន​ទិដ្ឋាការ​និស្សិត​ចំនួន​២​នាក់​។ ក្នុង​ចំណោម​នោះ លើកលែង​ចេញ​តែ​មួយ​ប៉ុណ្ណោះ ក្រៅពី​នោះ គឺ​សុទ្ធតែ​មាន​សញ្ញា​តិ​ជា​ជនជាតិ​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សកម្មភាពមមាញឹកផ្សារភាគហ៊ុនកម្ពុជាអាចនឹងថមថយ ដោយសារវីរ៉ុសកូរ៉ូណា

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម កូរ៉ូណា ពិតណាស់វានឹងមានឥទ្ធិពលអវិជ្ជមានតិច​ឬច្រ…

សម្តេច ហ៊ុន សែន បានប្តូរទិសដៅពីវូហានទៅប៉េកាំងវិញ

ព័ត៌មាន
គម្រោងដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថាចេញប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ