ការរត្បាតកូវីដ-១៩​នៅតៃវ៉ាន់

ការផ្ទុះរាលដាលកូវីដ-១៩នៅតៃវ៉ាន់ កំពុងធ្វើឲ្យការផ្គត់ផ្គង់បន្ទះឈីបរង្គោះរង្គើ


កោះតៃវ៉ាន់ ត្រូវបានគេដឹងថា គឺជាអ្នកផលិតបន្ទះឈីបឈានមុខគេមួយនៅក្នុងតំបន់អាស៊ី។ គេនៅចាំបានថា កាលពីខែកុម្ភៈកន្លងទៅ ប្រទេសជាច្រើនបានសម្រុកបញ្ជាទិញបន្ទះឈីបពីកោះតៃវ៉ាន់ ដោយសារប្រឈមនឹងការកង្វះខាតខ្លាំងនៅទូទាំងពិភពលោក ដែលប្រការនេះបានចោទជាការព្រួយបារម្ភម្តងទៀតនៅត្រង់ថា បច្ចុប្បន្នតៃវ៉ាន់កំពុងខ្វះខាតវ៉ាក់សាំងកូវីដ-១៩ខ្លាំងមែនទែន ហើយថែមទាំងកំពុងមានករណីឆ្លងកូវីដ-១៩កើនឡើងជាបន្តបន្ទាប់ទៀតផង ប្រការនេះអាចប៉ះពាល់ដល់ផលិតកម្មបន្ទះឈីប និងការផ្គត់ផ្គង់ជាសកល។ នេះបើតាមកបទវិភាគមួយដែលចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ការផ្ទុះរាលដាលកូវីដ-១៩នៅតៃវ៉ាន់ កំពុងធ្វើឲ្យការផ្គត់ផ្គង់បន្ទះឈីបរង្គោះរង្គើរ (រូបភាព៖ BBC)
ដោយ

អាជ្ញាធរតៃវ៉ាន់ បានអះអាងថា ពួកគេខ្វះខាតវ៉ាក់សាំងក៏ដោយសារតែ ប្រទេសចិនកំពុងយកបញ្ហាវ៉ាក់សាំងមកធ្វើជាសម្ពាធលើកោះតៃវ៉ាន់។ ធ្វើជាសម្ពាធគឺនៅត្រង់ថា ប្រទេសចិនបានព្យាយាមរារាំងការបញ្ជាទិញវ៉ាក់សាំងរបស់កោះតៃវ៉ាន់ពីលោកខាងលិច និងរារាំងការដឹកជញ្ជូនផងដែរ។ នេះបើតាមការអះអាងដោយភាគីអាជ្ញាធរកោះតៃវ៉ាន់ដដែល។

បច្ចុប្បន្នតៃវ៉ាន់កំពុងជួបបញ្ហាការកើនឡើងនូវអ្នកឆ្លងកូវីដ-១៩ច្រើនឡើងៗ ស្របពេលដែលដែនកោះមួយនេះក៏កំពុងខ្វះខាតវ៉ាក់សាំងខ្លាំងផងដែរ។

តៃវ៉ាន់មានប្រជាជនសរុប ២៤លាននាក់ ដែលគិតមកដល់ពេលនេះមានពលរដ្ឋមិនដល់ ១%ផងបានទទួលការចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលតៃវ៉ាន់កំពុងប្រើគឺវ៉ាក់សាំង Moderna និង AstraZeneca ពោលគឺមិនមែនវ៉ាក់សាំងចិននោះទេ។ ក្នុងសប្តាហ៍កន្លងទៅ តៃវ៉ាន់បានទទួលវ៉ាក់សាំងតែ ៣០ម៉ឺនដូសប៉ុណ្ណោះក្នុងចំនួនវ៉ាក់សាំង ២០លានដូស ដែលខ្លួនបានកម្ម៉ង់ទិញពីមន្ទីរពិសោធន៍ Moderna និង AstraZeneca។ 

ការផ្គត់ផ្គង់មិនទាន់ពេល ឬការពិបាកដឹកជញ្ជូនមកឲ្យតៃវ៉ាន់ ត្រូវបានអាជ្ញាធរដែនកោះមួយនេះ ទម្លាក់ការទទួលខុសត្រូវមួយផ្នែកលើរដ្ឋាភិបាលក្រុងប៉េកាំង។ តាមការចុះផ្សាយដោយកាសែតតៃវ៉ាន់ រដ្ឋាភិបាលក្រុងប៉េងកាំងប្រហែលជាបានរារាំងចំនួនពីរដង លើការដឹកជញ្ជូនវ៉ាក់សាំងទៅឲ្យតៃវ៉ាន់តាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ ក្រុងតៃប៉ិកក៏បានបង្ហើបឲ្យដឹងនាខែកុម្ភៈកន្លងទៅដែរថា ការដែលខ្លួនចរចាទិញវ៉ាក់សាំងពីមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech មិនបានសម្រេចក៏ដោយសារមានការលូកដៃរាំរាំងពីចិនដែរ។

ប្រការទាំងនេះហើយ ដែលបានចោទជាក្តីព្រួយបាម្ភ ដល់ការផលិត និងផ្គត់ផ្គង់បន្ទះឈីបរបស់តៃវ៉ាន់ ព្រោះថា ប្រសិនបើតៃវ៉ាន់មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទេ ហើយករណីឆ្លងកូវីដ១៩កាន់តែអាក្រក់ទៅៗ ចង់ ឬមិនចង់ផលិតកម្មបន្ទះឈីបនឹងរងផលប៉ះពាល់។ ប៉ះពាល់នៅត្រង់ថា នៅពេលកូវីដ-១៩វាយលុកខ្លាំង វាអាចនឹងមានវិធានការបិទខ្ទប់ ឬរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងជាពិសេសរិតត្បិតការដឹកជញ្ជូនតែម្តង។

សូមបញ្ជាក់ថា តៃវ៉ាន់ជាទីផ្សារផ្គត់ផ្គង់បន្ទះឈីបដ៏ធំមួយរបស់ពិភពលោក ដែលសូម្បីតែបន្ទះឈីបរបស់ផលិតផលអេផល (Apple) ភាគច្រើនក៏ត្រូវបាននាំយកពីតៃវ៉ាន់ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបរិះគន់ចំៗលើផែនការក្រុមយោធា ចង់រំលាយគណបក្សលោកស្រីស៊ូជី

ព័ត៌មាន
សហភាពអឺរ៉ុបថ្មីៗនេះ បានចេញមកធ្វើការបរិហារដោយរិះគន់ចំៗ លើផែនការរបស់ក្រុមរបបសឹកយោធាភូមា ដែលមានបំណងចង់រំលាយគណបក្សរបស់លោកស្រី អ៊ុងសាន…

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន៣ពាន់លានដុល្លារ កើនជិត២០% នៅ៤ខែ ឆ្នាំ២០២១

ព័ត៌មាន
នៅ៤ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ពុជារវាងកម្ពុជា និងចិននៅតែមានកំណើនល្អប្រមាណជិត២០% ដោយសម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ៣ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ