អត្ថបទក្រុមហ៊ុន

ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាទី១២ និងគ្រោងបើក៥សាខាបន្ថែមទៀតក្នុងឆ្នាំ២០២២


ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល កាលព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ។
ការអញ្ជើញចូលរួមជាគណអធិបតី របស់ស្ថាបនិក សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីសម្ពោធធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ថ្ងៃទី១៩ មករា ២០២២។ រូបភាព៖ ធនាគារ ជីប ម៉ុង
ដោយ
សាខាថ្មីនេះ គឺជាសាខាទី១២របស់ធនាគារ ជីប ម៉ុង ស្របពេលក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង អះអាងថា នឹងមានគម្រោងបើក ៥សាខាបន្ថែមទៀតតាមបណ្ដាខេត្តក្រុងសំខាន់ៗ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង។


លោក ចន ប៊ែល បានឱ្យដឹងទៀតថា ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ត្រូវបានរចនាឡើង ក្នុងតំបន់សែនសុខនេះ គឺដើម្បីបម្រើសេវាកម្មសម្បូរបែប និងល្អឥតខ្ចោះជូនអតិថិជន។ 

លោក ចន ប៊ែល បានលើកឡើងយ៉ាងដូច្នេះថា ៖ «ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល គឺបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលរស់នៅ ឬប្រកបការងារនៅតំបន់នេះ។ ជាទូទៅធនាគារយើង តែងតែផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្តាញពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។ សាខាធនាគារក្នុងផ្សារ ជីប ម៉ុង ក៏ផ្តល់ភាពងាយស្រួលចំពោះអតិថិជន មិនត្រឹមតែធ្វើប្រតិបត្តិការហរិញ្ញវត្ថុប៉ុណ្ណោះទេ ហើយថែមទាំងអាចឆ្លៀតពេលដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារបានផងដែរ»។

លោក ចន ប៊ែល បានឱ្យដឹងបន្ថែមថា៖ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន ជីប ម៉ុង សម្រាប់ប្រតិបត្តិការ៣ឆ្នាំមកនេះ ធនាគារជីបម៉ុងមានទ្រព្យសកម្មសរុបជិត ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសរុបកើនឡើងជិត ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០ លានដុល្លារអាមេរិក»។

គួរជម្រាបជូនថា ក្នុងចំណោមសាខាចំនួន១២ ដែលរាប់គិតទាំងសាខាសែនសុខនេះ ធនាគារ ជីប ម៉ុង មាន ៩សាខានៅភ្នំពេញ និង៣សាខាទៀត នៅបណ្ដាខេត្តដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប។ ធនាគារ ជីប ម៉ុង មានម៉ាស៊ីន ATM សរុបចំនួន៣២ បម្រើការ ២៤ម៉ោង ដៃគូសហការទូទាត់ចំនួន ១.២០០ទីតាំង និងភ្នាក់ងារធនាគារចំនួន ១៣២កន្លែង ទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេសិតពិសេសUNស្នើសុំការគាំទ្រពីប្រទេសថៃបន្ថែម ដើម្បីកុំឲ្យវិបត្តិនៅមីយ៉ាន់ម៉ាធ្លាក់កប់កាន់តែជ្រៅ

ព័ត៌មាន
ប្រសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទទី១៧មករា បានស្នើឲ្យមានការគាំទ្រពីប្រទេសថៃបន្ថែមទៀត ក្នុងការជួយការពារ…

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមានបញ្ហាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ក្រៅពីបញ្ហារបស់មីយ៉ាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ