អត្ថបទក្រុមហ៊ុន

ធនាគារ ជីប ម៉ុង ស្វាគមន៍ អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ


ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជបែបឌីជីថលឈានមុខគេមួយនៅកម្ពុជា និងសិល្បៈការនីដ៏ល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាផ្លូវការ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី។
ធនាគារ ជីប ម៉ុង ស្វាគមន៍ អ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈ
ដោយ

អគ្គនាយកនៃធនាគារ​ ជីប ម៉ុង លោក ចន ប៊ែល បានមានប្រសាសន៍ថា "យើងខ្ញុំ ពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយ អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាសិល្បៈការនីដ៏​ឆ្នើម​នៅកម្ពុជា ។ តំណែងទូតសុច្ឆន្ទៈនេះ គឺស័ក្តិសមបំផុតដោយសារអ្នកនាង គឺជាអ្នកដែលមានទស្សនវិស័យវែងឆ្ងាយ ចំពោះជម្រើសដៃគូហិរញ្ញវត្ថុ ដែលមានទំនុកចិត្តសម្រាប់ការរស់នៅបែបសម័យថ្មី​ ដែល​ស្របនឹងចក្ខុវិស័យរបស់​ធនាគារ ជីប ម៉ុង ក្នុងការ ផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៍សម្បូរបែប និងមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប។"

ចំណែកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំភើបក្នុងការក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារមួយមានចក្ខុវិស័យវែងឆ្ងាយ ផ្ដោតជាសំខាន់លើសេវាកម្ម និងផលិតផលទំនើប និងជឿនលឿន ដើម្បីបំពេញតម្រូវការអតិថិជន។ អ្នកនាងរីករាយក្នុងការចែករំលែក និងណែនាំបទពិសោធន៍ក្នុងនាមជាអតិថិជនផ្ទាល់របស់ធនាគារ ជីប ម៉ុង និងផ្សព្វផ្សាយ​​ឲ្យកាន់តែទូលំទូលាយពីផលិតផល និងសេវាកម្មថ្មីៗ​ ជូនដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋយើង។ ស្របនឹងការចុះហត្ថលេខា អ្នកនាងនឹងត្រៀមបង្ហាញខ្លួននៅក្នុងស្ប៉តពាណិជ្ជកម្មរបស់ធនាគារឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលដ៏សម្បូរបែបរបស់ធនាគារ ជីប ម៉ុង។

គួររំឭកផងដែរថា ធនាគារ ជីប ម៉ុង បានបើកដំណើរការតាំងពីឆ្នាំ២០១៩ និងជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មទាំង១៣ របស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៣ និងភា្នក់ងារធនាគារជិត១៥០ទីតាំង។ ធនាគារមានផែនការពង្រីកសាខា និងភ្នាក់ងារធនាគារបន្ថែមទៀត ដើម្បីបង្កើននូវសក្តានុពល នូវក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មធនាគារ​យ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងស្រុក ជាពិសេស ដើម្បីអភិវឌ្ឍដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់សាខាធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង 081/066 811 911 ឬតាមដានទំព័រហ្វេសប៊ុក Chip Mong Bank (www.facebook.com/chipmongbank)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នៅភាគខាងជើងរាជធានីនៃភ្នំពេញ ចាប់ផ្ដើមសាងសង់អគារខុនដូប្រភេទស្ទីឌីយ៉ូ និងផ្សារទំនើបហើយ

ព័ត៌មាន
ការទន្ទឹងរង់ចាំដើម្បីចូលមករស់នៅ ក៏ដូចជាប្រកបអាជីវកម្មនៅ នៅក្នុងគម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃនិងទំនើបដំបូងគេបង្អស់ ក្នុ…

សម្ទុះជួញដូរផ្សារភាគហ៊ុនកើនឡើង ក្រោយក្រុមហ៊ុនយក្សអាមេរិក Morgan Stanley ទិញយកភាគហ៊ុនអេស៊ីលីដា

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានអះអាងថា វិស័យទីផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។ ហើយអ្វីដែលគួរឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ