ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំៗ

ជីប ម៉ុង ពង្រីកមហិច្ឆតាកាន់តែធំ ដោយទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុង របស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ


ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប និងបានវិនិយោគអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជា បានសម្រេចទិញយកសិទ្ធិគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី ដោយការផ្ទេរសិទ្ធិគ្រប់គ្រងថ្មីនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៦ តុលានេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ។
ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ ជា​ការវិនិយោគ​របស់​​លោក កែ គឹមយ៉ាន និង​វិនិយោគិន​ឥណ្ឌូនេស៊ី។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ហ្គ្រេន​ ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី បានជូនដំណឹង​ជាផ្លូវការ​ទៅដល់​បុគ្គលិក​ កម្មករ កម្មការិនី និងនិយោជិត​ទាំងអស់​របស់ខ្លួន ​បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ថ្មីៗនេះ ក្រុមហ៊ុន បាន​លក់​ទ្រព្យសកម្ម និងអាជីវកម្ម​ទាំងអស់ ទៅឲ្យ​ក្រុមហ៊ុន​ ជីប ម៉ុង លែន ខូ អិលធីឌី ហើយ យើងខ្ញុំបាន​រៀបចំ ​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់ ទៅឲ្យ​ក្រុមហ៊ុន​ថ្មី គឺ ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី ដែលតំណាង​ដោយ​លោកឧកញ៉ា លាង ឃុន និងឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខា​លើលិខិត​ជូនដំណឹងនេះតទៅ»។  

យ៉ាងណា​ក៏ដោយចុះ គេមិនទាន់​ដឹងនៅឡើយទេថា តើ​ក្រុមហ៊ុន​ជីប ម៉ុង លែន បាន​ទិញ​សិទ្ធិគ្រប់គ្រង​ក្រុមហ៊ុន ហ្គ្រេន​ភ្នំពេញ អ៊ិនធើណេសិនណល នេះ ក្នុងតម្លៃប៉ុន្មាន។ 

ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ត្រូវបាន​គេស្គាល់ថា ទទួបានសិទ្ធិ​លើការ​អភិវឌ្ឍ​ទីក្រុងរណប​ហ្គ្រេន ភ្នំពេញ  ដោយ​មាន​​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី កែ គឹមយ៉ាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា វ៉ាយ អ៊ិន ភី សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ស៊ីពូត្រា គ្រុប។ តម្លៃ​គម្រោង​​ចុះ​​បញ្ជី​​ទុន​វិនិយោគ​ដំបូង ៦០០​លាន​ដុល្លារ​អាមេរិក ដែល​មាន​ផ្ទៃ​ក្រឡា​សាងសង់​ចំនួន ២៦០​ហិកតា ស្ថិត​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​ឫស្សីកែវ ខាង​ជើង​រាជ​ធានី​ភ្នំពេញ។

រហូត​មក​ដល់​ពេល​នេះ ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ បាន​អភិវឌ្ឍសាងសង់​ជា​ច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួនទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោង​នីមួយៗ ចំណាយ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។ មិន​ដឹង​ពី​កាល​បរិច្ឆេទ​បញ្ចប់​គម្រោង​សាងសង់​ច្បាស់​លាស់​នោះ​ទេ។

ក្រុមហ៊ុន​ជីប ម៉ុង លែន គឺជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​ក្នុងការអភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់​នៅកម្ពុជា ខណៈដែល​ក្រុមហ៊ុននេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០៨។

នៅឆ្នាំ២០១៩ ក្រុមហ៊ុន​ ជីប ម៉ុង បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ចំនួន ៧ គម្រោង​ដោយក្នុងនោះ មាន​៦គម្រោង​ជា​ប្រភេទ​បុរី​លំនៅដ្ឋាន​ និងមាន​មួយគម្រោង​គឺជា​ខុនដូ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជា​រក្សាបានកំណើន ៧% នៅឆ្នាំ២០១៩ ខណៈការប្រឈមហានិភ័យមានខ្ពស់

ព័ត៌មាន
ក្នុងខែ តុលាឆ្នាំ២០១៩នេះ ស្ថាប័នអន្តរជាតិធំៗចំនួន៣ គឺ ធនាគារ អភិវឌ្ឍន៍អាស៊ី ធនាគារ ពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ បានចេញរបាយក…

អ្នកឯកទេសថាមពលអាមេរិក៖ កម្ពុជាគួររៀបចំពង្រឹងនិងពង្រីកការវិនិយោគវិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាត

ព័ត៌មាន
អ្នកឯកទេសសិក្សាស្រាវជ្រាវនៅក្នុងវិស័យថាមពល មកពីសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានខេមបូណូមីស ឲ្យដឹងថា នៅក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ