វិស័យលក់រាយ

ជីប ម៉ុង មើលឃើញ​ឱកាស​ធំ វិនិយោគ​សាងសង់​ផ្សារ​ទំនើប ៣ ទីតាំង​នៅ​ឆ្នាំ​២០១៨នេះ!


កំណើនផ្សារទំនើប ក៏ដូចជាមជ្ឈមណ្ឌលលក់រាយ ជាច្រើនត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះអភិវឌ្ឍន៍សាងសង់ឡើងជាបន្តបន្ទាប់។ នាពេលថ្មីៗនេះដែរ គេសង្កេតឃើញថា វិនិយោគិនធំៗនៅក្នុងស្រុក ក៏ចាប់​ផ្ដើម​ងាក​មកបោះ​ទុនវិនិយោគ លើវិស័យលក់រាយនេះ កាន់តែខ្លាំងក្លាឡើងផងដែរ។ តួយ៉ាង ក្រុមហ៊ុន ជីប ម៉ុង នៅឆ្នាំ២០១៨នេះ បាននិងកំពុងបុកគ្រឹះសាងសង់ផ្សារទំនើបរបស់ខ្លួន រហូតដល់ ៣ទីតាំង។
រូបគម្រោងប្លង់ផ្សារទំនើប ជីបម៉ុងសែនសុខ (រូបភាព ពីហ្វេសប៊ុកក្រុមហ៊ុន ជីប ម៉ុង)
ដោយ

លោក ហ្វីលីប ប្រេហ្សែន ប្រធាន​ក្រុម​ហ៊ុន ជីបម៉ុង រីថេល ដែល​ជាក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន​ ជីប​ម៉ុង គ្រុប បានលើក​ឡើងថា ការងាក​មកវិនិយោគ​នៅក្នុង​វិស័យ​លក់រាយ​របស់​​ក្រុមហ៊ុន ជីបម៉ុង​នាពេលនេះ ក៏ជា​យុទ្ធសាស្ត្រ​បំពេញ​បន្ថែម​មួយ សម្រាប់​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​នេះ ខណៈ​ដែលកន្លងមក ក្រុមហ៊ុន ជីបម៉ុង បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ជាច្រើន​កន្លែង​រួចមក​ហើយ​។

លោក ហ្វីលីប បានបន្ថែម​ទៀតថា នៅក្នុង​ឆ្នាំ២០១៨នេះ ក្រុមហ៊ុន​ជីបម៉ុង បាន​និងកំពុង បុក​គ្រឹះ​សាងសង់ ផ្សារ​ទំនើបធំៗ​ចំនួន៣ ទីតាំង ដ្បិត ក្រុម​ហ៊ុននេះ បានសម្លឹង​ឃើញ​ពីតម្រូវ​ការ និងឱកាស​ទីផ្សារ​ក្នុងវិស័យ​លក់រាយ​នៅកម្ពុជា​កំពុង​មានការ​កើនឡើង។

ជាក់ស្ដែង ក្រោយ​ពីបាន​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប ជីបម៉ុង សាខាទី១ នៅក្នុង​អគារ​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​បាក់ទូក កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​ក្នុងស្រុក​មួយនេះ បាន​សម្រេច​បុកគ្រឹះ​សាងសង់​ផ្សារ​ទំនើប​ធំមួយ​ទៀត ដែលជា​សាខាទី២​របស់ខ្លួន នៅ​តំបន់​សែន​សុខ ដែល​មាន​ទំហំ​អគារ ៤ម៉ឺន​ម៉ែត្រការ៉េ​ និង​កម្ពស់ ៤ជាន់។ គម្រោង​ផ្សារទំនើប ជីបម៉ុង សែនសុខ​មួយនេះ ត្រូវ​បានលោក ហ្វីលីប ដែល​ជាប្រធាន​ក្រុមហ៊ុន​ជីបម៉ុង រីថេល បាន​អះអាងថា នឹង​បញ្ចប់រួច​រាល់នៅចុង​ឆ្នាំ ២០១៩​ខាង​មុខនេះ។ 

បើតាម​ការបង្ហើប​ឲ្យដឹងពី ប្រធាន​ក្រុមហ៊ុន​ផ្សារទំនើប​មួយនេះ ក្រុមហ៊ុន ជីបម៉ុង នឹង​បើកសម្ពោធ​បុកគ្រឹះ​សាងសង់​​ផ្សារទំនើប​ជីបម៉ុង មេហ្គាម៉ល សាខាទី៣ របស់ខ្លួន​បន្ថែម​មួយទៀត នៅក្នុង​ខែសីហា ខាងមុខនេះ ខណៈដែល​សាខាទី៣​នេះ មាន​ទីតាំងនៅ​តាមបណ្ដោយ​ផ្លូវ ២៧១ និងមាន​ទំហំធំ​ជាង​សាខា​មុនៗទៅ​ទៀត។ គម្រោង​ផ្សារ​ទំនើប​ទី៣​នេះ ត្រូវបាន​ដឹងថា គ្រោង​នឹងបញ្ចប់​នៅរយៈពេល ១ឆ្នាំ ឬ៨ខែ​ក្រោយ​ពីការ​បុកគ្រឹះ​សាងសង់​។ យ៉ាងណាក៏ដោយចុះ ក្រុម​ហ៊ុននេះ មិន​បាន​បញ្ចេញព័ត៌មាន​​អំពីទំហំ​ដើមទុន​វិនិយោគសរុប​​ របស់​ផ្សារទំនើប​ទាំងបី​ទីតាំង នោះទេ។ 

សូមជម្រាបថា នារយៈ​ចុងក្រោយ​នេះ ការសាង​សង់​ផ្សារ​ទំនើប ត្រូវបាន​គេកត់​សម្គាល់​ឃើញ​ថា មានសន្ទុះ​កើនឡើង​គួរឲ្យ​កត់​សម្គាល់ ពិសេស​នៅតំបន់​សែនសុខ​តែម្ដង ខណៈដែល​កាលពីពេល​ថ្មីៗនេះ​មានផ្សារ​ទំនើប​ធំៗ​ជាច្រើន​ត្រូវបាន​បើក​ដំណើរ​ការ ដូចជា ផ្សារ​លក់ទំនិញ​បោះដុំ​ដ៏ធំ ម៉ាក្រូ ផ្សារ​ទំនើប​អ៊ីអន​២ និងផ្សារ​ទំនើប​ជីបម៉ុង សែនសុខ ដែល​ទើបបាន​សម្ពោធ​បុកគ្រឹះ​សាងសង់​នាពេល​ថ្មីៗនេះ​ជាដើម។

កាលពីពេល​កន្លងទៅ​ថ្មីៗនេះ​ដែរ ក្រុមហ៊ុន​បុរី ប៉េង ហួត ក៏ទើបតែ​បើកសម្ពោធបុកគ្រឹះផ្សារ​ទំនើប​ជាច្រើន​ទីតាំងផងដែរ ដែលមានតម្លៃវិនិយោគ​រាប់រយលានដុល្លារអាមេរិក៕​
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី៖ បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ធ្វើ​ឲ្យធនាគារស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​ពលរដ្ឋ

ព័ត៌មាន
បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននឹងកំពុងជួយជំរុញដល់វិស័យធនាគារឲ្យអភិវឌ្ឍន៍ខ្លួនកាន់តែលឿន ជាពិសេស FinTech បានសម្រួលដល់អតិថិជនមិន…

តើ​ការ​ទិញ​ដីឡូតិ៍​ជា​ពរ​ជ័យ​ ឬ​ជា​បន្ទុក​?

ព័ត៌មាន
ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ អាជីវកម្មលក់ដីឡូតិ៍ កំពុងពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេស នៅតំបន់ជាយក្រុងភ្នំពេញ និងបណ្តាទីប្រជុំនានានៅទូទាំងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ