ធនាគារជីបម៉ុង

ជីប ម៉ុង ចាប់ផ្តើមឈានជើងប្រឡូកប្រកួតប្រជែងក្នុងវិស័យធនាគារនៅកម្ពុជាហើយ


ជីប ម៉ុង បានបើកមុខជំនួញថ្មីមួយទៀតហើយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកអាជីវកម្មផ្លូវការហើយ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទី ១២ របស់ខ្លួន ហើយវានឹងក្លាយជា ធនាគារឌីជីថលពេញលេញដំបូងគេនៅកម្ពុជា ដោយរំពឹងនឹងចូលរួមចំណែកពន្លឿនសេដ្ឋកិច្ចជាតិ តាមរយៈប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​បំផុត នៅ​កម្ពុជា។
ដោយ

ធនាគារ​ថ្មីមួយ​នេះអាច​និយាយ​បានថា ជាគូ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ធំៗ ចាស់វស្សា ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។

ការមក​ដល់​នៅវិស័យ​ជំនួញ​ថ្មី របស់​អាណាចក្រ​ជំនួញ​ជីប ម៉ុង នេះ ត្រូវបាន លោក​ឧកញ៉ា​ លាង ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ធនាគារ ជីប ម៉ុង ខម​មើសល ប៊ែង បាន​អះអាង​ថា ធនាគារថ្មី​មួយនេះ នឹង​ផ្តោត​សំខាន់​ទៅលើ ផលិតផល​ឌីជីថល​បែបថ្មី ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រែក្លាយ​ទៅជា សេដ្ឋកិច្ច​ឌីជីថល នៅឆ្នាំ ២០២៣​ខាងមុខ។

ជុំវិញទៅ​នឹងការ​បើក​ធនាគារ​ថ្មីនេះដែរ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា បានមាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ជាផ្លូវការ​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន ជីប ម៉ុង នៅក្នុង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ បានបង្ហាញ​ពីការទុកចិត្ត ការគាំទ្រ និងរួម​ចំណែក​កាន់តែ​ច្រើន​របស់ វិនិយោគិន​ជាតិ និង​អន្តរជាតិ ដែល​នឹងជំរុញ​ ដល់ការ​រីកចម្រើន​នៃសេដ្ឋកិច្ច​ជាតិ​ឲ្យកាន់​តែ​ប្រសើរឡើង។

លោក យូ វ៉ាន់កាប់ អគ្គនាយក​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបញ្ជាក់​ថា ធនាគារ​នេះនឹងចាប់ផ្តើម​ជំហាន​ដំបូង ដោយផ្តល់​ផលិត​ផល​ហិរញ្ញវត្ថុ​ជាមូលដ្ឋាន មុននឹង​ផ្លាស់ប្តូរ​ជាបណ្ដើរ ៗ ទៅរក ធនាគារ​ឌីជីថល​ឈាន​មុខគេ ដែលមាន​ផលិតផល​កាន់តែ​ទំនើប បត់បែន​ទៅតាម​តម្រូវការ និងស័ក្ដិសម​ទៅតាម ជីវភាព​បែប​ស៊ីវិល័យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

ជុំវិញទៅនឹង​ការវិនិយោគ​ធនាគារ ​និង ហិរញ្ញវត្ថុ​ខាងលើនេះ ត្រូវបាន លោក យូ វ៉ាន់កាប់ អះអាងថា ដើម្បី​​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន ធនាគារ ត្រូវមាន​ដើមទុន​យ៉ាង​ហោចណាស់ ៧៥លាន​ដុល្លារ​អាមេរិក ដែលតម្រូវ​ដោយ​ធនាគារ​ជាតិ​នៃកម្ពុជា ហើយ​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ទទួល​បាន​អាជ្ញាប័ណ្ណពី ធនាគារ​ជាតិ​នៃកម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ ២០១៨​កន្លងទៅ។

គួរជម្រាប​ដែរថា មួយរយៈ​ចុងក្រោយនេះ​ ក្រុមហ៊ុន​ជីប​ម៉ុង បាន​សម្រុក​ការវិនិយោគ​របស់ខ្លួន​​ស្ទើរគ្រប់វិស័យ​ទាំង វិស័យ​លំនៅដ្ឋាន ផ្សារទំនើប​ អគារ​ពាណិជ្ជកម្មកម្ពស់​៤៥ ជាន់ និងរោងចក្រ​ធំៗជាច្រើនកន្លែងទៀត។ ការវិនិយោគ​ដ៏សម្បើម​នេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមានការវិនិយោគ​ដោយ​កូនខ្មែរ​មួយនេះ បាននិងកំពុង​ក្លាយ​ជា​ក្រុមហ៊ុន​កំពូល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ទៀត ដែលកំពុង​មានឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបើកកាស៊ីណូតម្លៃជាង ២ពាន់លានដុល្លារ នៅលើកោះ ភូកុក ឬ កោះត្រល់

ព័ត៌មាន
នេះអាចនិយាយបានថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាមហើយ ដែលប្រទេសមួយនេះ បានបើកកាស៊ីណូអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេងល្បែងស្របច្បាប់។ បើតាម…

អ្នកជំនួញជើងចាស់នៅក្នុងវិស័យដឹកជញ្ជូនកម្ពុជា គាំទ្រចំណាត់ការ ដក​​កាំកុងត្រូល

ព័ត៌មាន
ក្រោយពីមានបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឲ្យដកកាំកុងត្រូល ចេញពីមាត់ច្រកព្រំដែនឲ្យអស់ និងតម្រូវឲ្យទុកតែគយ និងអន្តោប្រវេសន៍រួចមក អ្នកជំនួញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ