ផ្សារទំនើបជីបម៉ុង

ជីប ម៉ុង បោះទុន ២៥២លានដុល្លារ បុកគ្រឹះសាងសង់ផ្សារទំនើប ៥ទីតាំង នៅឆ្នាំនេះ


ក្រុមហ៊ុន ជីប ម៉ុង ដែលឈរក្នុងកំពូលក្រុមហ៊ុនក្នុងស្រុកទាំង១០នៅកម្ពុជា ដែល​ខេមបូណូមីស បានចុះផ្សាយកាលពីពេលកន្លងទៅនោះ នៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនបាននិងកំពុងបុកគ្រឹះសាងសង់ផ្សារទំនើបទាំងធំ និងតូច រហូតដល់ ៥ទីតាំងនៅរាជធានីភ្នំពេញ ដោយចំណាយទុនសរុប ២៥២លានដុល្លារអាមេរិក និងគ្រោងបញ្ចប់ការសាងសង់នៅមុន ឬអំឡុងឆ្នាំ ២០២០។
រូបគម្រោងប្លង់ ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល
ដោយ

លោកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បានលើក​ឡើងថា ក្រុមហ៊ុនជីប ម៉ុង នៅឆ្នាំ២០១៨​នេះ បានសម្រេច​​បោះទុន​​វិនិយោគ​សាងសង់​ផ្សារ​ទំនើប​​ចំនួន ៥ទីតាំង​នៅរាជ​ធានី​ភ្នំពេញ ដោយចំណាយ ទុនសរុប ២៥២ លានដុល្លារ​អាមេរិក។ ក្នុងនោះ មានដូចជា ផ្សារទំនើប ជីបម៉ុង​មុន្នីវង្ស​ស៊ុភើម៉ាខិត ជីបម៉ុង​បាក់ទូក​ម៉ល ជីបម៉ុង​សែនសុខ​ម៉ល ជីបម៉ុង​២៧១​​មេហ្គាម៉ល និងគ្រោង​បុកគ្រឹះ​សាងសង់​ ផ្សារទំនើប​ជីបម៉ុង​៥៩៨​ម៉ល នាពេល​ឆាប់ៗ​នេះផងដែរ។ ក្នុងចំណោម​​ផ្សារទំនើប​ទាំង៥​នេះ ផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល គឺមាន​ទំហំ​ទីតាំង និងអគារ​ធំជាងគេ​ និងចាយ​ទុន​ច្រើនជាង​គេ​ផងដែរ។ 

គម្រោង ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេហ្គាម៉លនេះ ត្រូវបាន​ដឹងថា សាងសង់​នៅលើ​ផ្ទៃដី ៤១ហិកតា នៅក្នុង​គម្រោង​​អភិវឌ្ឍន៍​លំនៅដ្ឋាន​​ប្រណិត និងតំបន់​ពាណិជ្ជកម្ម ដឺ លែនម៉ាក ២៧១ របស់​ក្រុមហ៊ុន​ជីបម៉ុងលែន ខណៈដែល​គម្រោង​ផ្សារ​ទំនើប​ខ្នាតយក្ស​មួយនេះ នឹងត្រូវ​សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២០។ ផ្សារទំនើបខ្នាតយក្សមួយនេះ មាន​អាគារ​ទំាងមូល​​​កម្ពស់​ ៣ជាន់ មានផ្ទៃ​ក្រលា ១៦០​ ០០០ម៉ែត្រការ៉េ  និង​មាន​ចំណត​​អាចចត​​យានយន្ដ​​បាន​រហូត​​ដល់ ២.៦០០ គ្រឿង និងអម​ទៅដោយ​រចនាបថ​ទំនើប​ទាន់សម័យ។

​បើតាមការ​គូស​បញ្ជាក់ពី លោកឧកញ៉ា លាង ឃុន តំបន់​ជុំវិញ​ផ្សារ​ទំនើប ជីបម៉ុង ២៧១​​មេហ្គាម៉ល​នេះ ទៅថ្ងៃខាង​មុខ​នឹងក្លាយជា​ទីក្រុរណប​​ដ៏ល្អ​មួយ​​សម្រាប់បម្រើ​ដល់​សារធារណៈជន ក៏ដូចជា​ការបម្រើ​ដល់​កំណើន​សេដ្ឋកិច្ច។

ជុំវិញនឹង​កំណើន​​វិស័យ​សំណង់​​ដ៏ឆាប់​រហ័សនេះ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស​បញ្ជាក់​ដែរថា ការអភិវឌ្ឍ​សំណង់​នៅកម្ពុជា ខាងក្រសួង​​បានស្នើ​ឲ្យអ្នក​អភិវឌ្ឍន៍​សំណង់​ទាំងអស់ ត្រូវគិតគូរ​ឲ្យបាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ចំណត ពិសេស គឺការទុក​នូវ​ចន្លោះ​​បរិស្ថាន​បៃតង​យ៉ាងតិច ៥% ដើម្បី​ជាការ​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ។

សូមជម្រាបថា បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក្នុង៨ខែ​ដើម​​ឆ្នាំ ​២០១៨នេះ ក្រសួង​រៀបចំដែន​ដីបាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ជិត ២ពាន់​គម្រោង ដែលមាន​ទុន​វិនិយោគ​សរុប​ជិត ៣ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក

ព័ត៌មាន
នៅចុងឆ្នាំ២០១៨នេះ តាមការព្យាករ ប្រជាពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានបំណុលសាធារណៈជាប់ខ្លួន ១.៥០០ ដុល្លារអាមេរិក ដ្បិតថាទំហំបំណុលសាធារណៈរបស់…

សហគ្រិនរូបនេះ ចែករំលែកគន្លឹះជោគជ័យក្នុងវិស័យទន្តសាស្រ្ត តើមានអ្វីខ្លះ?

ព័ត៌មាន
ទន្តបណ្ឌិត ទិត ហុងយឺ គឺជាប្រធានមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលបានចាប់ផ្តើមពីគ្លីនិកធ្មេញតូចមួយនៅឆ្នាំ១៩៩៦ ហើយបានជោគជ័យជាបន្តបន្ទាប់ រហូតក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ