អគារ ជីបម៉ុង ថៅវើ កម្ពស់៤៥ជាន់

អគារ ជីបម៉ុង ថៅវើ កម្ពស់៤៥ជាន់ តម្លៃវិនិយោគ ២៣០លានដុល្លារ ឈានដល់ការបញ្ចប់ការសាងសង់គារជាន់កំពូល


គម្រោងអគារពាណិជ្ជកម្មចម្រុះកម្ពស់ ៤៥ជាន់ ដែលមានទុនវិនិយោគ ២៣០លានដុល្លារ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឈានដល់ការសាងសង់បញ្ចប់ជាន់កំពូលអគាររបស់ខ្លួនហើយ។
អគារ ជីបម៉ុង ថៅវើ កម្ពស់៤៥ជាន់ តម្លៃវិនិយោគ ២៣០លានដុល្លារ ឈានដល់ការបញ្ចប់ការសាងសង់គារជាន់កំពូល
ដោយ

 

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប មានប្រសាសន៍ថា ការបញ្ចប់គ្រោងអគារដល់កំពូលជាន់ទី៤៥ជាន់នេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ក៏ដូចជាការអភិវឌ្ឍឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

អគារដ៏ខ្ពស់ស្កឹមស្កៃកម្ពស់ ៤៥ជាន់ របស់ក្រុមហ៊ុនជីបម៉ុងមួយនេះ ត្រូវបានសាងសង់ឡើងក្នុងទំហំទឹកប្រាក់ ២៣០លានដុល្លារ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស៊្សី រាជធានីភ្នំពេញ។ បច្ចុប្បន្ន អគារនេះ បានសាងសង់ដល់ជាន់កំពូលនៃអគារហើយ និងរំពឹងថា នឹងត្រូវបានសាងសង់ចប់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២២នេះ។

លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង អះអាងថា ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗ ជុំវិញតំបន់នេះផងដែរ។

គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ នេះមានកម្ពស់១៨៥ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ ១៤ ០៤២ ម៉ែត្រការ៉េ។ អគារនេះត្រូវបានសាងសង់ជាមួយស្ថាបត្យកម្មដ៏វិចិត្រ ដែលនឹងបម្រើដល់វិស័យសំខាន់ៗ ចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជា ដូចជាផ្នែកបដិសណ្ឋារកិច្ច ការិយាល័យសម្រាប់ក្រុមហ៊ុនសហគ្រាស ផ្សារទំនើប និងការកម្សាន្តជាដើម។

អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ នេះមានលក្ខណៈពិសេសៗ ដូចជា ចំណតយានយន្ត៨ជាន់, ផ្សារទំនើប ជីប ម៉ុង ម៉ល ចំនួន៥ជាន់ ដែលនឹងផ្ដល់នូវបទពិសោធន៍ទិញទំនិញយ៉ាងសម្បូរបែប។ បន្ថែមពីនេះ ក៏មានរោងភាពយន្ត ការិយាល័យធ្វើការទំនើប និងសណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញផងដែរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្រេចបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងនៅជប៉ុន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មដំបូងរបស់ខ្លួននៅតំបន់សេនដៃ ប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុនកម្ពុជ…

អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់

ព័ត៌មាន
អាមេរិករិះគន់ចិនខ្លាំងៗ និងព្រមានចាត់វិធានការ ក្រោយចិនលុបចោលជើងហោះហើរពីអាមេរិកជាបន្តបន្ទាប់។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ