ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ពលរដ្ឋកំពុងព្រួយបារម្ភពីសុខភាព និងជីវភាពកាន់តែខ្លាំង ខណៈការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍បន្ដកើនឡើង


ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជារលកឆ្លងកូវីដ-១៩ ជាលើកទី៣ បាននិងកំពុងបន្ដបោកបក់កាន់តែខ្លាំងនៅកម្ពុជា ដោយចំនួនអ្នកឆ្លងក៏បានហក់ឡើងកាន់តែច្រើនឡើងដែរពីមួយថ្ងៃទៅមួយថ្ងៃគិតត្រឹមរយៈពេលជិត១ខែកន្លងមកនេះ។ ស្ថិតក្នុងស្ថានភាពដ៏អាក្រក់នេះ ប្រជាពលរដ្ឋជាច្រើន ជាពិសេស អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា ក្រៅតែពីបារម្ភបញ្ហាសុវត្ថិភាពពីការឆ្លងកូវីដ-១៩ ហើយនោះ ពួកគាត់ក៏បារម្ភពីជីវភាពខ្លាំងណាស់ដែរ។
ពលរដ្ឋកំពុងធ្វើដំណើរលើដងផ្លូវ ដោយបានពាក់ម៉ាស់ការពារអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍
ដោយ

បារម្ភ​នៅ​ត្រង់​ថា ចំណូល​ពីមុខ​របរ​របស់​ពួក​គាត់​មានការ​ធ្លាក់​ចុះ​ខ្លាំង​នៅ​មួយ​រយៈ​នេះ​។ ទោះ​យ៉ាងណា ពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ទាំងនេះ​ក៏​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​បន្ដ​មាន​វិធាន​ការណ៍​ជួយ​គាំទ្រ​ដល់​ជីវភាព​របស់​ពួក​គាត់​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​កត់សម្គាល់​ឃើញ​ថា ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​សហគមន៍​នេះ មិន​ថា​អ្នករក​ស៊ីក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​ប្រព័ន្ធ​នោះ​ទេ គឺ​សុទ្ធតែ​រង​ផល​ប៉ះពាល់​ដូច​គ្នា​តែ​ទាំងអស់​ហ្នឹង​។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​លើក​ឡើង​ថា ទាក់ទង​នឹង​គោលនយោបាយ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​នៅ​អំឡុង​ពេល​វិបត្តិ​មេរោគ​រាតត្បាត​នេះ លោក​ជឿជាក់​ថា​រាជរដ្ឋាភិបាល​បាន​និង​កំពុង​បន្ដ​រៀបចំ​ផែនការ​ធ្វើ​បន្ដ​ទៀត​ហើយ ហើយ​រាជរដ្ឋាភិបាល​ក៏​បានដឹង​ច្បាស់​ចំពោះ​បញ្ហា​នេះ​ដែរ​។ បើ​តាម​ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ នៅ​ពេល​នេះ គឺ​ការ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ​គឺជា​រឿង​ចម្បង​មួយ​រដ្ឋាភិបាល​គួរតែ​បន្ដ​ធ្វើ​ថែម​ទៀត​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា បញ្ហា​ឆ្លង​រីក​រាលដាល​សហគមន៍​លើក​នេះ អាច​និយាយ​បាន​ថា មាន​សភាព​ធ្ងន់ធ្ងរ​ជាង​លើ​មុន​ៗ ទោះ​យ៉ាងណា លោក​ថា ស្ថានភាព​វិ​វត្ត​បែប​ណា យើង​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ស្ថានភាព​ពេល​នេះ ច្បាស់​ហើយ​គឺ​អ្នក​រកស៊ី​ទាំង​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​សុទ្ធតែ​ប៉ះពាល់​ហើយ តែ​សង្ឃឹមថា​រដ្ឋាភិបាល​នឹង​អាច​គ្រប់គ្រង​ស្ថានការណ៍​ដ៏​លំបាក​នេះ​បាន​។

គួរ​រំលឹក​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​វិធានការ​ចំនួន​៧​ជុំ​រួច​មក​ហើយ​ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ក៏​ដូច​ជា​ការ​បន្ធូរ​បន្ថយពន្ធ​មួយ​ចំនួន​សម្រាប់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩​។

ថ្មី​ៗ​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ជាក់​ដែរ កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ ដែល​បាន​ដាក់​ចេញ​សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វី​ដ​តាំងពី​ឆ្នាំ​២០២០ មក​ទល់​ពេល​នេះ ប្រើប្រាស់​ជិត​អស់ហើយ ហើយ​រដ្ឋ​ក៏​បាន​ត្រៀម​ថវិកា​បន្ថែម​៨០០​លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ​២០២១​នេះ ដើម្បី​បន្ដ​ត្រៀម​ដោះស្រាយ​កូ​វី​ដ​-១៩ ដែល​កំពុង​បន្ដ​រាតត្បាត​ខ្លាំង​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករនៅខែមីនាបង្ហាញសញ្ញាវិជ្ជមានជាងមុន

ព័ត៌មាន
ចូលមកដល់ដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជាហាក់មិនសូវធ្វើបានល្អប៉ុន្មានទេ ដោយ២ខែកន្លងមកនេះធ្លាក់ចុះជាង៤៤% ធៀបនឹងរយៈពេលដូចគ្នាកា…

បេក្ខជនវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart រៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ

ព័ត៌មាន
ការរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយដែលជួយឱ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ