កូវីដ១៩-វិធានការបិទខ្ទប់-ស្បៀងអាហារ

អភិបាលរាជធានី៖គ្មានការរុះរើផ្សារដើមគរទៅដាក់នៅតំបន់គួរស្រូវក្នុងខណ្ឌដង្កោរជាបណ្តោះអាសន្ននោះទេ


អភិបាលរាជធានីភ្នំពេញ បានច្រានចោលព័ត៌មាន ដែលបានចុះផ្សាយថា អាជ្ញាធរនឹងរុះរើផ្សារដើមគរ ដើម្បីឲ្យអាជីវករផ្សារដើមគរបានលក់ដូរជាបណ្តោះអាសន្ននោះ ជាព័ត៌មានមិនពិត ដោយលោកបញ្ជាក់ រដ្ឋបាលរាជធានីភ្នំពេញ គ្មានគម្រោងនេះនោះទេ ព្រោះថា បច្ចុប្បន្នមានអាជីវករផ្សារដើមគរជាង១០០នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានអាជីវករខ្លះនៅកំពុងធ្វើចត្តាឡីស័កនៅឡើយ។
ទិដ្ឋភាពផ្សារដើមគរគ្រាដែលត្រូវបានបិទបណ្តោះអាសន្នដោយសារការឆ្លងរាលដាលកូវីដ១៩ រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស
ដោយ

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២១ ដោយ​ខ្លី​ថា អាជ្ញាធរ​រាជធានី គ្មាន​គម្រោង​នឹង​រុះរើ​ផ្សារ​ដើម​គរ​នោះ ដោយសារ​តែ​បច្ចុប្បន្ន កំពុង​តែ​មាន​ឆ្លង​រីក​រាល​ខ្លាំង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​មាន​អាជីវករ​ផ្សារ​ដើម​គជា​ង ១០០​នាក់​ទៅ​ហើយ ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ ខេ​ម​បូ​ណូ​មី​ស បាន​ទាក់ទង​បន្ថែម​ទៅ​កាន់​អភិបាលរង​ខណ្ឌដង្កោរ លោ ជ គឹ​ម​ស៊ ដែរ ប៉ុន្ដែ លោក​ថា ក៏​មិន​បាន​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ការ​រើស​ផ្សារ​ដើម​គរ ទៅ​តាំងនៅ​ខណ្ឌដង្កោរ​បណ្ដោះអាសន្ន​នោះ​ដែរ​។

សូម​ជម្រាប​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មាន​ផ្សារ​តូច​ធំ​ប្រមាណ​ជាង ៣០​ហើយ បាន​បិទ​ជា​បណ្តោះអាសន្ន ដោយសារ​តែ​រក​ឃើញ​ថា មាន​អាជីវករ និង​អ្នកទិញ​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ផ្សារ​ទាំងនោះ រួម​មាន ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គ ផ្សារ​ចាស់ ផ្សារ​សេន​ជូ​រី ផ្សារ​ពោធិ៍​ចិន​តុង ផ្សារ​ធំ​ទួល​សង្កែ ជាដើម​។  បើ​ទោះបីជា នៅ​មាន​ផ្សារ​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ នៅ​បន្ដ​បើក​លក់​ក្ដី ប៉ុន្ដែ គេ​សង្កេត​ឃើញ​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ  ការ​ដើរ​ផ្សារ​ទិញ​ទំនិញ​ពី​សំណាក់​ពលរដ្ឋ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយសារ​តែ​អាជ្ញាធរ​ចាប់ផ្ដើម​រឹត​បន្តឹង​ខ្លាំង​លើ​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ដែល​បច្ចុប្បន្ន កម្ពុជា​នៅ​តែ​បន្ដ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​ថ្មី​ៗ ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​នាក់​ឯណោះ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារទិញ-លក់ដីឡូតិ៍កំពុងបាក់ស្រុតកម្រិតណា នៅចំពេលកូវីដ-១៩កំពុងរាលដាលឆ្លងខ្លាំងនេះ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានវាយតម្លៃថា ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងអូសបន្លាយរយៈពេល…

អ្នកជំងឺកូវីដ-១៩ ស្លាប់០៣នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន ៤៤៦នាក់!

ព័ត៌មាន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៤៦នាក់បន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ