បាតុកម្មនៅមីយ៉ាន់ម៉ានិងថៃ

បាតុកម្មនៅថៃឆាបឆួលជាថ្មីទៀតខណៈនៅភូមាចំនួនអ្នកស្លាប់កើនដល់ជាង២៥០នាក់


ប្រទេសចំនួន២នៅអាស៊ាន គឺភូមា និងថៃ នៅមួយរយៈកន្លងមកនេះ មានការផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងក្រុមយោធាកាន់តែខ្លាំង។ ជាក់ស្ដែង ព្រឹត្តិការណ៍បាតុកម្មនៅភូមាត្រូវបានសារព័ត៌មានធំៗជាច្រើន ដូចជា Reuters បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការបង្រាបរបស់ក្រុមយោធាបានកើនឡើងជាបន្ដបន្ទាប់មកដល់ប្រមាណ ២៥០នាក់ហើយគិតមកទល់ពេលនេះ។
បាតុករកំពុងធ្វើបាតុកម្មក្នុងក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា រូបភាព​៖ AFP
ដោយ

ដំបូងយើងផ្តើមនិយាយពីប្រទេសភូមាជាមុនសិន គេសង្កេតឃើញថា ពលរដ្ឋនៅតែបន្តចុះផ្លូវធ្វើបាតុកម្មឥតដាច់ជារៀងរាល់ថ្ងៃ។ ក្នុងនោះ មានក្រុងធំៗចំនួន៣ក្នុងប្រទេសភូមាដូចជា យ៉ង់ហ្គោន ម៉ានឌឺឡេ និង ណៃពិដោរ កំពុងមានបាតុកម្មផ្ទុះឡើងយ៉ាងខ្លាំងខណៈខេត្តផ្សេងៗទៀតក៏បាននិងកំពុងរៀបចំបាតុកម្មតាមខេត្តរៀងៗខ្លួនផងដែរ។

សារព័ត៌មានក្នុងស្រុកភូមាបានរាយការណ៍ថា រាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក មានមនុស្សប្រមាណ ២៥០នាក់ហើយបានស្លាប់បាត់បង់ជីវិតពីការបង្រ្កាបរបស់ក្រុមយោធា។ ប្រភពដដែលនេះ អះអាងថា តួលេខអ្នកស្លាប់អាចមានច្រើនជាងនេះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពភូមាបានចាប់ខ្លួនមនុស្សច្រើននាក់ណាស់ ហើយមួយចំនួនធំ បានបាត់ដំណឹងសូន្យ។

ដោយឡែក នៅក្រុងយ៉ង់ហ្គោន យោធាបានចេញច្បាប់អាជ្ញាសឹក ធ្វើឲ្យប្រជាជនមានការបារម្ភជាខ្លាំង ដោយហេតុថាបន្ទាប់ពីប៉ះទង្គិចជាមួយបាតុករនៅពេលថ្ងៃ ក្រុមយោធាតែងតែសម្រុកចាប់ខ្លួន និងពង្រាត់ពលរដ្ឋនៅពេលយប់។ អ្នកខ្លះត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែងក្នុងទីក្រុង ដោយបានភៀសខ្លួនទៅនៅជនបទ និងនៅតាមជំរំជនភៀសខ្លួនតាមព្រំដែនជាមួយប្រទេសថៃ ដែលថៃបានរៀបចំទទួលកាលពីសប្តាហ៍មុន។

ប្រទេសថៃ បានប្រកាសឲ្យដឹងថាខ្លួនបានរៀបជំរំជនភៀសខ្លួនសម្រាប់ជនជាតិភូមាចំនួន ២៣ ទីតាំង នៅតាមព្រំដែនជាមួយភូមាក្នុងខេត្តតាក់រួចហើយ ដើម្បីត្រៀមទទួលជនភៀសខ្លួន ដែលរត់គេចពីការបង្រ្កាបរបស់របបសឹក។ ជំរំទាំង២៣ ត្រូវគេប៉ាន់ស្មានថាអាចទទួលជនភៀសខ្លួនបានជាង ៤ម៉ឺននាក់។

បាតុករជាយុវជនថៃ មកប្រមូលផ្តុំគ្នាកាលពីល្ងាច ថ្ងៃសៅរ៍ទី២០មីនា នៅក្បែរព្រះបរមរាជវាំងថៃ។ រូបភាព៖ The Nation Thailand

ស្របពេលដែលថៃកំពុងសាងសង់ជុំរំសម្រាប់ជនភៀសខ្លួនភូមា ប្រទេសថៃខ្លួនឯង ថ្មីៗនេះក៏កំពុងប្រឈមនឹងបញ្ហាបាតុកម្មតវ៉ាពីសំណាក់ពលរដ្ឋរបស់ខ្លួនផងដែរ។ ដោយនៅចុងសប្ដាហ៍មុននេះបាតុករជាច្រើននាក់ ដែលភាគច្រើនជាសុទ្ធសឹងយុវជន បានដើរមកប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ក្បែរព្រះបរមរាជវាំងថៃ។ មិនខុសពីបាតុកម្មរាល់ដងនោះទេ ក្រុមបាតុករថៃ បានប្រមូលផ្តុំគ្នាទាមទារឲ្យមានកំណែទម្រង់លើរដ្ឋធម្មនុញ្ញថៃ ដែលបានតាក់តែងឡើងដោយក្រុមយោធា ហើយក៏ទាមទារឲ្យដោះលែងបាតុករ និងសកម្មជននយោបាយដទៃទៀតដែលត្រូវបានចាប់ខ្លួន។

ក្រោយពីមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងបាតុករ នៅទីបំផុតប៉ូលីសថា បានបើកការបង្រ្កាប និងចាប់បានក្រុមបាតុករចំនួនជាង៣០នាក់ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF៖ សេដ្ឋកិច្ចសកលមានសញ្ញាស្ទុះងើបឡើងខ្លាំងក្លា ប៉ុន្តែប្រឈមហានិភ័យច្រើន !

ព័ត៌មាន
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់អះអាងថា សេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាឆ្ពោះទៅរកការងើបឡើងវិញកាន់តែខ្លាំងក្លានៅក្នុងឆ្នា…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់ខណៈអ្នកជាសះស្បើយមាន៣២នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១នេះ បានធ្វើការសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៥នាក់បន្ថែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ