កំណើនសេដ្ឋកិច្ចប្រទេស CLMV

កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០


បើទោះបីជា សេដ្ឋកិច្ចសកលមានភាពមិននឹងនរ ជួបប្រទះនឹងភាពទន់ខ្សោយ ដោយសារសង្គ្រាមពាណិជ្ជកម្មសកលយ៉ាងណាក្តី សេដ្ឋកិច្ចនៃប្លុកបណ្តាប្រទេស CLMV ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនោះ នឹងនៅតែរក្សាកំណើនបានល្អ ពោលគឺ រង្វង់ ៦% ទៅ ៧% នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយនាពេលថ្មីៗនេះ ដោយមជ្ឈមណ្ឌលបញ្ញាវ័ន្តសេដ្ឋកិច្ចនៃ ធនាគារពាណិជ្ជថៃស្យ៉ាម។
កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០
ដោយ

របាយការណ៍មួយនេះ បានគូសបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ទាំង ៤ សុទ្ធតែទទួល​បានផល​ប្រយោជន៍​ពីសង្គ្រាម​ពាណិជ្ជកម្ម ដោយសារតែ បណ្តាក្រុមហ៊ុនចិន និងសាជីវកម្ម​អន្តរជាតិ​មួយចំនួន បានផ្លាស់ប្តូរ​មូលដ្ឋាន​ផលិតរបស់​ពួកគេ មកកាន់បណ្តា​ប្រទេស CLMV នេះ ដើម្បីគេចចេញ​ពីការដំឡើង​ពន្ធរបស់​អាមេរិក ទៅលើទំនិញចិន​ក៏ប៉ុន្តែក្នុងនោះ មានប្រទេស​វៀតណាម ដែលអាច​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ ក្នុងរយៈពេលខ្លី។

មជ្ឈមណ្ឌលបញ្ញាវ័ន្ត​សេដ្ឋកិច្ចថៃ បញ្ជាក់ថា ជាលទ្ធផល​ការវិនិយោគដោយ​ផ្ទាល់ពីបរទេស នៅក្នុងបណ្តា​ប្រទេស ​CLMV នឹងមានកំណើន ហើយបន្តរហូតដល់​ឆ្នាំ ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេស​នីមួយៗ សុទ្ធតែមាន​ហានិភ័យ​រៀងៗខ្លួន ដែលកំពុង​តែប្រឈម​មុខនឹង ប្រភព​មកពីក្នុងស្រុក និងកត្តា​ខាងក្រៅ។

តួយ៉ាងដូចជា ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កំពុងប្រឈម​នឹងការបាត់បង់ ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ​ដោយសហភាពអឺរ៉ុប ហើយអាច​នឹងបាត់បង់ សមត្ថភាព​ប្រកួតប្រជែង​លើការនាំចេញ ក្នុងរយៈពេល​មធ្យមផងដែរ។

ប្រទេសឡាវ ក៏មានវិបត្តិ​បំណុល​ធ្ងន់ធ្ងរ ខណៈដែរវៀតណាម អាចប្រឈម​មុខនឹង ការដាក់ទណ្ឌកម្ម​របស់អាមេរិក បើសិនជា​រតនាគារ​អាមេរិក ប្រកាសចាត់ទុក​វៀតណាម​ជាកន្លែង​លាងលុយ។

បើនិយាយពីភាព​រីកចម្រើនវិញ គឺវៀតណាម​រំពឹងនឹងរក្សា​បាននូវ​កំណើន​សេដ្ឋកិច្ច ៦,៧% ក្នុងឆ្នាំ ២០២០​ខាងមុខ ជំរុញដោយ​ការប្រើប្រាស់​ក្នុងស្រុក និងការនាំចេញ ជាពិសេសគឺ កំណែទម្រង់​គោលនយោបាយ​ក្នុងស្រុក​បានទាក់ទាញ​ទាំង​ការវិនិយោគ​ក្នុងស្រុក និងការវិនិយោគ​មកពីក្រៅប្រទេស​ថែមទៀតផង។

ដោយឡែកសម្រាប់​ប្រទេសកម្ពុជា កំណើនសេដ្ឋកិច្ច គឺមានរង្វង់ ៦,៨% ក្នុងឆ្នាំ ២០២០ ដោយសារតែ ចំនួនភ្ញៀវ​ទេសចរ​ដែលចូលមក​កម្សាន្ត និងការវិនិយោគ​ពីក្រៅប្រទេស មានកំណើន​យឺតជាងមុន ក៏ប៉ុន្តែ ស្ថានភាព​សារពើពន្ធ និងការនាំចេញ​នៅតែខ្លាំង។

ទោះយ៉ាងណា អត្រាប្រឈម​នៃការបាត់បង់ EBA របស់កម្ពុជា គឺនៅខ្ពស់ ហើយអាចប៉ះពាល់​ដល់ ការនាំចេញ​ទៅកាន់ទីផ្សារ​សហភាពអឺរ៉ុប ដែលជាទីផ្សារ​នាំចេញ​ធំបំផុត​របស់កម្ពុជា។

កំណើនសេដ្ឋកិច្ច​របស់ប្រទេស​ជិត​ខាងយើង គឺប្រទេសឡាវ ក៏រំពឹងនឹង​កើនដល់ ៦,៥% ក្នុងឆ្នាំ ២០២០នេះដែរ តែ ឡាវ​ជាប្រទេស​ដែលជួបប្រទះនូវ​បញ្ហាធំៗជាច្រើន ដូចជា គ្រោះធម្មជាតិ ផលប៉ះ​ពាល់ពី​សង្គ្រាមពាណិជ្ជកម្ម និងភាពចុះខ្សោយ​នៃទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយចិន។

លើសពីនេះទៅទៀត ទុនបម្រុង​បរទេសរបស់​ឡាវ នៅមាន​កំណត់ ហើយការប្រមូល​ចំណូលពន្ធ ធ្វើមិនបាន​ល្អនោះឡើយ យ៉ាងណាក្តី ឡាវ​រំពឹង​ស្តារសេដ្ឋកិច្ច​តាមរយៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និងគម្រោង​វារីអគ្គិសនី​បន្ថែមទៀត។

ចុងក្រោយបង្អស់គឺ ប្រទេសមីយ៉ាន់ម៉ា ដែលរំពឹង​នឹងរក្សា​បានកំណើន​សេដ្ឋកិច្ច ៦,៣% សម្រាប់ឆ្នាំ ២០២០ ហើយអ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺថា បញ្ហាកំណែទម្រង់​នយោបាយ​ក្នុងប្រទេសនេះ បានធ្វើឲ្យ​ការវិនិយោគ​ពីក្រៅប្រទេស​ធ្លាក់ចុះយ៉ាងច្រើន និងប្រឈមនឹង​ការបាត់បង់ ប្រព័ន្ធអនុគ្រោះ ​EBA ដូចកម្ពុជាដែរ តែយ៉ាងណា មីយ៉ាន់ម៉ា រំពឹងទទួល​បាន​ការវិនិយោគពី បណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ាន ដែលអាចជួយស្រោចស្រង់​ស្ថានការណ៍​ឡើងវិញបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងហិរញ្ញវត្ថុថៃ នឹងប្រើប្រាស់ធនាគាររដ្ឋចំនួន ៤ ដើម្បីជំរុញដល់សេដ្ឋកិច្ចជនបទ

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងផ្ដល់អាទិភាពក្នុងការពង្រឹងសេដ្ឋកិច្ចជនបទ និងការពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២០ ដើម្បីជាមធ្យោបាយទ…

ថៃ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឲ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកទីផ្សារបន្ថែម និងធ្វើការបន្ធូរបន្ថយពន្ធទៅលើ មុខទំនិញជាក់លាក់ តាមរយៈ ការធ្វើឲ្យប្រសើរឡើងនូវ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ