វិស័យមីក្រូហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា សមាជិកខ្លួនកំពុងអនុវត្តដោះស្រាយបញ្ហាកូនបំណុល ដែលរងប៉ះពាល់ព្រោះ កូវីដ-១៩ ទៅតាមភាពជាក់ស្ដែង


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួន នៅថ្ងៃទី ១៧ ខែមេសានេះថា ក្នុងការគាំទ្រដល់អតិថិជនដែលជាកូនបំណុលរបស់ខ្លួន កំពុងទទួលរងផលប៉ះពាល់ ដោយសារតែកូវីដ-១៩នោះ សមាជិករបស់ខ្លួននីមួយៗ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្តែងរបស់អតិថិជន ដែលជាកូនបំណុលម្នាក់ៗ។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ

 បើតាម​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ដំណោះស្រាយទាំងនោះ ត្រូវអនុលោម​ទៅតាម​សេចក្តី​ណែនាំ របស់​ធនាគារជាតិ​​នៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេសចរណ៍​ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ដូចមានចែង​នៅ​ក្នុង​សារាចរ​ណែនាំ​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ដែលបាន​ដាក់ចេញ​នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២០។

សមាគម​បានគូសបញ្ជាក់ទៀតថា ចំពោះអ្នកខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ដែលមិន​ទទួល​រងផល​ប៉ះពាល់ ឬរងផលប៉ះពាល់​តិចតួចពី​បញ្ហា Covid-19 ហើយមាន​សមត្ថភាព​សងត្រឡប់​វិញ​នោះ សមាគម​សូមធ្វើការ​លើកទឹកចិត្ត​ដល់​អតិថិជន ឲ្យ​បន្តការបង់​សង​ត្រលប់​តាមធម្មតា ដោយទុក​អាទិភាព​ឲ្យ​គ្រឹះស្ថាន​នីមួយៗ យកលទ្ធភាព​ដែល​ខ្លួនមាន ទៅជួយ​ដល់អតិថិជន​ដែលរង​ផលប៉ះពាល់​
ធ្ងន់ធ្ងរ។

ដើម្បីទទួលបាន​ការគាំទ្រ និងដំណោះស្រាយ ជាពិសេស​ការរៀប​ចំ​ឥណទាន​ឡើងវិញ អ្នកជំពាក់​​ប្រាក់​​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​​ត្រូវទំនាក់ទំនង​ទៅគ្រឹះស្ថាន​ដែល​ខ្លួនបាន​ខ្ចីប្រាក់ ដើម្បីពិភាក្សា​អំពី​ស្ថានភាព និងលទ្ធភាព​ដោះស្រាយ​នានា​ជាមួយនឹង​បុគ្គលិក​គ្រឹះស្ថាន។ បន្ថែមពីនេះ អ្នកខ្ចីប្រាក់ ត្រូវផ្តល់ព័ត៌​មានឲ្យ​បាន​គ្រប់ជ្រុងជ្រោយ ​ដើម្បីទទួល​​បានដំណោះស្រាយ​សមស្រប និងឈ្នះឈ្នះ​ទាំងអស់គ្នា​ ដើម្បី​បន្តនិរន្តរភាព​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ។ នេះបើតាម​ការគូសបញ្ជាក់​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា។

គួរបញ្ជាក់ថា របាយការណ៍​ប្រចាំឆ្នាំ២០១៩ របស់​​ធនាគារ​ជាតិ​នៃកម្ពុជា បាន​បង្ហាញថា ចំនួន​អ្នកខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងដល់ជាង ៣,១ លាន​គណនី ខណៈដែលល​អ្នក​ផ្ញើប្រាក់មាន​ប្រមាណ ៧,៥ លាន​គណនី។ ជាមួយគ្នានេះ សម្រាប់​ឥណទាន​មិនដំណើរការ​សម្រាប់​គ្រឹះស្ថាន​ធនាគារ គឺមានស្ថិត​នៅក្នុង​កម្រិតទាប ២,២% ខណៈដែល​មីក្រូ​ហិរញ្ញវត្ថុវិញ​មាន១,១%។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំឡូងមីឆ្នាំនេះ ហាក់មានទីផ្សារល្អជាងឆ្នាំមុន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា តម្លៃនៃកសិកផលដំឡូងមីនៅឆ្នាំនេះ គឺមានលក្ខណៈប្រសើរជាងឆ្នាំមុន ស្របពេលដែលកសិករភាគ…

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់១០៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ