ការព្រមានការប៉ះពាល់ប្រាក់ចំណេញពី Coca-Cola និង PepsiCo

ក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និង PepsiCo ព្រមានពីការប៉ះពាល់ប្រាក់ចំណេញ ខណៈអតិផរណាប៉ោងឡើង


ក្រុមហ៊ុនផលិតភេសជ្ជៈធំៗចំនួន២របស់ពិភពលោក គឺ Coca-Cola និង PepsiCo ថ្មីៗនេះបានព្រមានអំពីសម្ពាធលើប្រាក់ចំណេញនៅឆ្នាំនេះ ដោយសារការកើនឡើងនៃការចំណាយជាបន្តបន្ទាប់។
ការព្រមានការប៉ះពាល់ប្រាក់ចំណេញពី Coca-Cola និង PepsiCo
ដោយ

ថ្លៃដើមគិតចាប់ពី​កំប៉ុងអាលុយមីញ៉ូមរហូតដល់កម្លាំងពលកម្ម និងការដឹកជញ្ជូនបានកើនឡើងខ្ពស់​កាលពីឆ្នាំមុន ដោយសារតែការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់សកលដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ហើយ​ឆ្នាំនេះ បញ្ហា​អតិផរណានេះ ក៏នៅតែគំរាមកំហែង​ដល់​ឧស្សាហកម្ម​ផលិតផងដែរ។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មាន​អន្តរជាតិធំៗជាច្រើន។

ក្រុមហ៊ុន កូកាកូឡា និង PepsiCo កំពុងបារម្ភថាប្រាក់ចំណេញរបស់ខ្លួននៅឆ្នាំ២០២២នេះ អាចនឹងមានការថយចុះ ដោយសារតែការកើនឡើងនៃអតផិរណា ទៅលើតម្លៃទំនិញ និងកម្លាំងពលកម្មនៅទូទាំងពិភពលោក។ ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានមើលឃើញថា បគ្ហាការចំណាយថ្លៃដើមផលិតនៅតែកើនឡើង និងការថយចុះនៃការផ្គត់ផ្គង់ គឺមានសញ្ញាតិចតួចប៉ុណ្ណោះ ដែលអាចត្រូវធូរស្រាលមកវិញនៅពេលខាងមុខនេះ។ ក្រុមអ្នកវិភាគបានព្រមានទៀតថា ការដំឡើងតម្លៃទំនងលក់ចេញទៅវិញ ក៏ទំនងជាមិនគ្រប់គ្រាន់ ដើម្បីទប់ទល់ការថមថយចុះនៃប្រាក់ចំណេញរបស់ឧស្សាហកម្មនោះដែរ។

នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PesiCo លោក Hugh Jonhston បានលើកឡើងថា ក្រុមហ៊ុនអាចនឹងមានដំឡើងតម្លៃលើការលក់ផលិតផលរបស់ខ្លួននៅពេលខាងមុខ នៅក្នុងឆ្នាំនេះ ប្រសិនបើការចំណាយលើការផលិតកើនឡើងលើសពីអ្វីដែលខ្លួនបានរំពឹងទុក។

នាយកប្រតិបត្តិក្រុមហ៊ុនកូកាកូឡាវិញ គឺលោក James Quincey បាននិយាយថា នៅឆ្នាំនេះ គឺមិនសូវអំណោយផលទេសម្រាប់ទីផ្សារក៏ដូចជាការលក់របស់កូកាកូឡា ប៉ុន្ដែក្រុមហ៊ុននេះ កំពុងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុតតាមលទ្ធភាពដែលអាចធ្វើបាន។

ប្រាក់ចំណូលសុទ្ធប្រចាំត្រីមាសទី ៤ ឆ្នាំមុនរបស់ក្រុមហ៊ុន PepsiCo បានកើនឡើងជាង ១២% ដល់ជាង ២៥ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលរបស់ Coca-Cola បានកើនឡើង ១០% ដល់ជាង ៩ពាន់លានដុល្លារ។

បើទោះបីជា មានការបារម្ភអំពីសម្ពាធលើប្រាក់ចំណេញនៅឆ្នាំ២០២២ក្ដី ប៉ុន្ដែ ក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោកទាំងពីរនេះ នៅតែមានក្ដីរំពឹងថា តម្លៃភាគហ៊ុនរបស់ខ្លួននឹងបន្ដកើនឡើងថែមទៀតនៅឆ្នាំ២០២២។ តួយ៉ាង កូកាកូឡារំពឹងថា តម្លៃភាគហ៊ុនខ្លួននឹងបន្ដកើនឡើង៥% ទៅ៦% បន្ថែមទៀតនៅក្នុងមួយភាគហ៊ុន ធៀបនឹងឆ្នាំ២០២១៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យឧបទ្វីបកូរ៉េឆាប់ឈានទៅសម្រេចបាននូវសន្ធិសញ្ញាសន្តិភាព

ព័ត៌មាន
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉» នាថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន នាយករ…

សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC នៅឆ្នាំ២០២៣

ព័ត៌មាន
សេតវិមានអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា AP…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ