អត្ថបទក្រុមហ៊ុន

អបអរសាទរអ្នកឈ្នះរង្វាន់ខ្សែកមាស និងលុយសុទ្ធ ពីធីផត


និយាយតៗគ្នាឡើងផ្អើល! ថ្មីៗនេះ ធីផត បានផ្តល់ភាពរំភើបរីករាយយ៉ាងខ្លាំងដល់អតិថិជនជាច្រើននាក់ នៅក្នុងកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ ២០២២ និងកម្មវិធីប្រគល់រង្វាន់ ពីកម្មវិធី “ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ!” ដល់អតិថិជនមានសំណាងឈ្នះរង្វាន់ពិតៗដល់ទៅ ១៥ រូប កាលពីថ្ងៃអាទិត្យ ទី១១ ខែកញ្ញា កន្លងទៅថ្មីៗនេះ។
អបអរសាទរអ្នកឈ្នះរង្វាន់ខ្សែកមាស និងលុយសុទ្ធ ពីធីផត
ដោយ

ម្ចាស់រង្វាន់ទាំង១៥រូប រួមមានអ្នកឈ្នះខ្សែកមាស១តម្លឹង ចំនួន៣នាក់ ម្ចាស់ទឹកប្រាក់ ១០លានរៀល ចំនួន២នាក់ និងទឹកប្រាក់២លានរៀល ចំនួន១០នាក់ សុទ្ធតែជាអតិថិជនធីផត ដែលមានទាំងនៅភ្នំពេញ និងមកពីបណ្តាខេត្តផ្សេងៗ ។

អ្នកមីង ហៀង គី គឺជាអតិថិជនធីផតម្នាក់ ដែលមានសំណាងក្លាយជាម្ចាស់ខ្សែកមាស១តម្លឹង អាយុប្រហែល ៦៥ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ប្រកបរបរជាអ្នកលក់ចាប់ហួយ និងលក់ភេសជ្ជៈនៅផ្ទះជាមួយក្រុមគ្រួសាររបស់អ្នកមីងអស់រយៈពេល៧ឆ្នាំហើយ សម្រាប់ការលក់ភេសជ្ជៈ អ្នកមីងប្រើធីផតទាំងខាប់កំប៉ុង និងធីផតអ៊ិចស្រ្តា ប្រហែល ១០កេស ទៅ ១៥កេស ក្នុង១ខែ។

អ្នកមីងបានឲ្យដឹងថា អ្នកមីង និងគ្រួសារពិតជារំភើបខ្លាំងណាស់ ដែលបានក្លាយជាម្ចាស់រង្វាន់ខ្សែកមាស១តម្លឹងពីធីផត អ្នកមីងចូលរួមផ្សងសំណាងបាន៣ឆ្នាំមកហើយ អ្នកមីងពេញចិត្តនឹងកម្មវិធីប្រូម៉ូសិននេះ ព្រោះអាចចំណេញបានទាំងប្តូរទឹកដោះគោ ដែលឆ្នាំនេះ ប្តូរបានទឹកដោះគោវិញប្រហែលបួន ប្រាំកេស (ប្រហែល៤ពាន់សន្លឹក) ហើយក៏មិនភ្លេចសរសេរឈ្មោះផ្សងសំណាង​ រហូតបានឈ្នះរង្វាន់ខ្សែកមាស១តម្លឹង ដោយមិននឹកស្មានដល់ ដែលពីមុនអ្នកមីងគិតថា គេចាប់រង្វាន់ឈ្នះតែគ្នាគេទេ មិនមានសង្ឃឹមថាអាចឈ្នះនោះទេ ប៉ុន្តែពេលនេះ គឺជឿច្បាស់ហើយ ថាការចាប់រង្វាន់ធ្វើឡើងដោយសុក្រិតត្រឹមត្រូវ មិនមានការរៀបចំឬបន្លំ ផ្អែកលើសំណាងរបស់អតិថិជនម្នាក់ៗ។

អ្នកមីងចែករំលែកបន្តទៀតថា ធីផត ល្អអីក៏ល្អម៉្លេះ ល្អទាំងគុណភាពទឹកដោះគោក៏ឆ្ងាញ់ មានប្រូម៉ូសិនផ្តល់ឲ្យអតិថិជនចំណេញពិតៗ ហើយមកប្តូរទឹកដោះគោដល់ផ្ទះតែម្តង ហើយយកសម្បកផលិតផលដាក់ជាមួយផ្នែកលក់ ដើម្បីធ្វើការចាប់រង្វាន់ឈ្នះពិតប្រាកដមែន ។ អ្វីដែលកាន់តែពិសេសនោះ គឺសេវាកម្ម ការទំនាក់ទំនងរបស់បុគ្គលិកក្រុមហ៊ុន ធីផត គឺល្អណាស់ អ្នកមីង និងកូនស្រី បានសរសើរមិនដាច់ពីមាត់ នៅពេលដែលអ្នកមីងបានមកជួបផ្ទាល់ជាមួយក្រុមការងារពេលថ្ងៃទទួលរង្វាន់។ ជាមួយគ្នានេះ អ្នកមីងសំណូមពរឲ្យមានកម្មវិធីផ្តល់សំណាងនេះមាននៅឆ្នាំក្រោយៗទៀត អ្នកមីងនឹងបន្តប្រើប្រាស់ ក៏ដូចជាចូលរួមផ្សងសំណាងបន្តទៀត និងជឿជាក់លើក្រុមហ៊ុន ធីផត។

មតិរបស់ម្ចាស់លុយសុទ្ធ ១០លានរៀល គឺលោក ឡាយ ប៊ុនថុង អាយុ ៥០ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ បានចែករំលែកជាមួយក្រុមការងារធីផតផងដែរថា លោកជាអាជីវករលក់កាហ្វេ និងភេសជ្ជៈផ្សេងៗ លោកលក់អស់រយៈពេល ៦ឆ្នាំហើយ លោកក៏ប្រើធីផតអស់៦ឆ្នាំផងដែរ អ្វីដែលធ្វើឲ្យលោកស្មោះស្ម័គ្រប្រើតែផលិតផលទឹកដោះគោធីផត ព្រោះតែគុណភាពធីផត ធ្វើឲ្យកាហ្វេទឹកដោះគោរបស់លោកមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ មានអតិថិជនចូលចិត្តនិងគាំទ្រច្រើន ដូចនេះលោកមិនអាចប្តូរទឹកដោះគោធីផតបានទេ ម៉្យាងទៀតលោកក៏បានគិតលើតម្លៃក៏សមរម្យនឹងគុណភាព លោកចូលចិត្តប្រើទឹកដោះគោខាប់កញ្ចប់២គីឡូ ស្រួលប្រើ ក្នុងមួយខែលោកប្រើអស់ដល់ទៅ ១០កេស ឯទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ពី 5 កេសឡើង ។

លោកពូក៏បានប្តូរបានទឹកដោះគោធីផតអ៊ិចស្រ្តាប្រមាណ៤កេសសម្រាប់ឆ្នាំនេះ (២៤ សន្លឹកប្តូរបាន១កំប៉ុង) ដោយមិនភ្លេចសរសេរឈ្មោះចូលរួមការចាប់សន្លឹកផលិតផលស្វែងរកអ្នកមានសំណាង ដោយគិតថាដាក់តាមសំណាង និយាយចំលោកមិនមានការជឿជាក់ថា លោកឈ្នះរង្វាន់ឡើយ ប៉ុន្តែទីបំផុត ឈ្មោះលោកចាប់បានឈ្នះ ១០លានរៀល តែម្តង។

លោកបានអង្គុយមើលការផ្សាយផ្ទាល់ បានឃើញនិងត្រេកអរខ្លាំងជាមួយគ្រួសារលោក នៅពេលភ្លាមៗនោះ បន្ទាប់មកលោកចាំមើលក្រុមការងារទាក់ទងមកលោកមកទទួលរង្វាន់ដោយមិនមានការចំណាយអ្វីទាំងអស់ ទើបលោកជឿជាក់ និងសូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនធីផត ដែលបានរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ សម្រាប់លើកទឹកចិត្តដល់អតិថិជនធីផតទូទាំងប្រទេស ព្រោះថាបើមិនមានសំណាងឈ្នះរង្វាន់ធំ អតិថិជនក៏ចំណេញច្រើនជាមួយនឹងការប្តូរសម្បកផលិតផល យកទឹកដោះគោចំណេញបានច្រើនផងដែរ។ ជាចុងក្រោយលោកក៏សំណូមពរឲ្យមានកម្មវិធីប្រូម៉ូសិនបែបនេះនៅឆ្នាំក្រោយៗទៀត ។

ក្រឡេកមកកាន់ប្អូនស្រី ឃាន ណូណា អាយុ ២០ឆ្នាំ ឈ្នះលុយសុទ្ធចំនួន ២លានរៀល ដែលប្អូនស្រីជាអាជីវករលក់ចាប់ហួយផង និងលក់កាហ្វេផង​នៅក្នុងផ្សារកំពង់ប្រណាក់នៅទីរួមខេត្តព្រះវិហារ បានរយៈពេលជាងពីរឆ្នាំមកហើយ ។

ទោះបីជាមមាញឹកនឹងការលក់ដូរយ៉ាងណាក៏ដោយ ក៏ប្អូនស្រី ឃាន​ ណូណា បានចំណាយពេលវេលាធ្វើដំណើរទាំងក្តីរំភើបរីករាយ ពីខេត្តព្រះវិហារ មកភ្នំពេញ ដើម្បីទទួលរង្វាន់ពីក្រុមហ៊ុន ព្រោះនេះជាលើកទីមួយដែលប្អូនស្រីបានឈ្នះរង្វាន់ធំបែបនេះ ហើយប្អូនស្រីក៏ទើបបានចូលរួមកម្មវិធីផ្សងសំណាង នៅឆ្នាំនេះ ក៏ត្រូវរង្វាន់បានភ្លាម ដែលមិនគិតថាខ្លួនអាចមានសំណាងបែបនេះទេ។ ប្អូនស្រីបង្ហាញអារម្មណ៍ថា ប្អូនពិតជាពេញចិត្តខ្លាំងនឹងកម្មវិធីប្រូម៉ូសិនរបស់ធីផតនេះណាស់ ព្រោះកម្មវិធីនេះ ទីមួយគឺអាចយកសម្បកផលិតផល២៤សន្លឹកប្តូរបានទឹកដោះគោធីផត១កំប៉ុង ដែលប្អូនស្រីប្តូរទឹកដោះគោបានប្រហែលជាង ២កេស (ប្រហែល២ពាន់សម្បក) ។ សម្រាប់ថ្ងៃចាប់រង្វាន់ប្អូនស្រីមិនបានមើលការផ្សាយផ្ទាល់តាមផេកនោះទេ តែពូរបស់ប្អូនស្រីបានទូរស័ព្ទមកប្រាប់ ហើយប្អូនបានបើកមើលចំពេលដែលកម្មវិធីចាប់រង្វាន់ចំឈ្មោះប្អូនស្រី ឃាន ណូណា តែម្តង ដែលគ្រានោះរំភើបដូចហោះ។

ជាមួយគ្នានេះ អ្នកមានសំណាងឈ្នះរង្វាន់២លានមួយរូបទៀត ក៏បានទៅលើអាជីវករលក់កាហ្វេនៅផ្ទះ គឺ លោក ជា សុភ័ក្រ រស់នៅខេត្តពោធិ៍សាត់ លោកបានបង្ហាញភាពរំភើបរីករាយ ដូចជាអ្នកឈ្នះរង្វាន់ផ្សេងៗផងដែរ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គឺលោក សុភ័ក្រ បានចែករំលែកថា នៅថ្ងៃកម្មវិធីចាប់រង្វាន់នោះ លោកមិនបានដឹងទេ មិនបានមើលការផ្សាយផ្ទាល់អ្វីនោះទេ តែថ្ងៃបន្ទាប់ក្រុមការងារធីផត ទំនាក់ទំនងទៅ ប្រាប់ថាលោកមានសំណាង ឈ្នះលុយសុទ្ធចំនួន ២លានរៀល លោកក៏បើកភ្នែកធំៗ ត្រេកអរយ៉ាងខ្លាំងជាមួយប្រពន្ធ និងទាក់ទងប្រាប់បងប្អូន អបអរពីរឿងនេះផងដែរ។

នេះជាលើកទីមួយហើយ ដែលលោកបានឈ្នះរង្វាន់ លោកមិនធ្លាប់ត្រូវរង្វាន់អ្វីពីផលិតណាមួយពីមុនឡើយ លោកមិននឹកស្មានថា លោកអាចមានសំណាងឈ្នះរង្វាន់ពីធីផតនោះទេ លោកមានសម្បកផលិតផលធីផតប្រហែល ៤ពាន់ទៅ៥ ពាន់ ប្តូរបានទឹកដោះគោប្រហែល ៤កេសជាង រួចហើយ។

លោកបញ្ជាក់ថា លោកចាប់ផ្តើមអាជីវកម្មនេះប្រហែល២ឆ្នាំកន្លះហើយ និងចាប់ផ្តើមឡើងគឺជ្រើសរើសទឹកដោះគោធីផតតែម្តង ​មកបង្កើនរសជាតិភេសជ្ជៈកាន់តែឈ្ងូយឆ្ងាញ់គ្រប់មុខ ដែលលោកពេញចិត្តទាំងគុណភាព មិនផ្អែមខ្លាំង មិនខាប់ពេកឬរាវពេក និងមានតម្លៃសមរម្យ ពិសេសនោះគឺប្រូម៉ូសិនពិសេសឲ្យអតិថិជនចំណេញច្រើន ព្រោះបានយកសម្បកផលិតផលប្តូរបានទឹកដោះគោផង បានដាក់សម្បកផ្សងសំណាង ត្រូវរង្វាន់ពិតៗ។ ធីផត ពិតជាធ្វើឲ្យអាជីវកម្មលោកដំណើរការល្អ លក់ដាច់ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយមានអ្នកទិញច្រើនគាំទ្រលើរសជាតិភេសជ្ជៈគាត់ឈ្ងុយឆ្ងាញ់។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ធីផត តែងតែបង្កើតនូវកម្មវិធីប្រូម៉ូសិនពិសេសៗ ដើម្បីអរគុណ និងលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផលទឹកដោះគោធីផតកន្លងមកនេះ ។

ធីផត យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់នៅទូទាំងប្រទេស ដែលតែងតែគាំទ្រនូវផលិតផលរបស់ ធីផត កន្លងមក ធីផត នឹងខិតខំស្វែងរកនូវកម្មវិធីប្រូម៉ូសិនពិសេសៗជូនអតិថិជនបន្តទៀត។

សម្រាប់ព័ត៌មានបន្ថែម

ទូរស័ព្ទទៅលេខ 099 211 311 រាល់ម៉ោងធ្វើការ

ឬ Facebook page: www.facebook.com/FN.CambodiaOfficialPage/

ឬ តេឡេក្រាម https://t.me/fncambodia




អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងទ្វីបអាស៊ី និងទី៦ក្នុងសាកលលោក

ព័ត៌មាន
ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងឈានដល់ការអនុម័តផែនការមេសហគមន៍ស…

ក្រុមប្រឹក្សារុស្ស៊ីដែលអំពាវនាវឲ្យលោក ពូទីន លាលែងពីតំណែងត្រូវតុលាការរំលាយអំណាច និងដាក់ទោស

ព័ត៌មាន
សមាជិកសភារុស្សីម្នាក់បាននិយាយថា អ្នកនយោបាយដែលជាក្រុមប្រឹក្សានៅក្នុងក្រុង St Petersburg ដែលបានអំពាវនាវឱ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ