វិនិយោគទុនសំណង់

ខេត្តព្រះសីហនុទទួលបានទុនវិនិយោគសំណង់ជាង ២ពាន់លានដុល្លារ នៅ១១ខែឆ្នាំ ២០២០


មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅរយៈពេល ១១ ខែ នៅឆ្នាំ២០២០ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ប្រមាន ៤ពាន់គម្រោងជាមួយនឹងទុនវិនិយោគជាង ៧ពាន់៥រយលានដុល្លារ ក្នុងនោះ ខេត្តព្រះសីហនុ ទទួល​បាន​ទុន​វិនិយោគ​ជាង​ ២ពាន់លានដុល្លារ។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏សកម្មភាពនៃដំណើរការស្នើសុំច្បាប់អនុញ្ញាតសាងសង់សំណង់នៅកម្ពុជានៅតែមានជាបន្តបន្ទាប់នៅឆ្នាំ២០២០នេះ។ ក្នុងនោះ ភាគច្រើននៃ​គម្រោង ដែលបាន​ស្នើសុំ​សាងសង់​នាពេលនេះ រួមមាន​អគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារ​លំនៅដ្ឋាន​លក្ខណៈបុរី ប្រភេទ​ផ្ទះល្វែង សំណង់អគារ សំណង់អគារ ពហុមុខងារ​សំណង់​រោងចក្រ​ឧស្សាហកម្ម​នានា​នៅតែ​ដំណើរ​ការ​ស្នើសុំ​សាងសង់​ជាបន្តបន្ទាប់ ហើយរាល់​សំណង់​ទាំង​អស់​នេះ ពិតជាបាន​ដំណើរការ​សាងសង់​តាមការ​ស្នើសុំ​ភ្លាមៗ​តែម្តងសម្រាប់​ឆ្នាំ ២០២០នេះ។

ដោយឡែក ចំពោះ​ខេត្ត​ព្រះសីហនុ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រៀបចំដែនដី បានគូសបញ្ជាក់ទៀតថា គម្រោងសំណង់ដែលបានស្នើសុំច្បាប់អនុញ្ញាតនៅ​១១ខែឆ្នាំ២០២០ ភាគច្រើនសុទ្ធសឹងជាប្រភេទសំណង់លំនៅដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រភេទសំណង់ដែលបម្រើដល់វិស័យទេសចរណ៍ និងសំណង់ប្រភេទឧស្សាហកម្ម។

ទិន្នន័យពីក្រសួង​រៀបចំដែនដី បាន​បង្ហាញថា គិតពីឆ្នាំ២០០៥មកដល់ពេលនេះ សំណង់អគារខ្ពស់កម្ពស់ចាប់ពី៥ជាន់ឡើងដល់៥៣ជាន់នៅខេត្តព្រះសីហនុមាន៥៦៦ គម្រោង ក្នុងនោះសម្រាប់ឆ្នាំ២០២០ គម្រោងអគារខ្ពស់ដែលទទួលបានលិខិតអញ្ញាតសាងសង់មានចំនួន១៤១គម្រោង។

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា នៅអំឡុងពេល​នេះ វាគឺជាឱកាស​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​អចលនទ្រព្យ ដែលអាច​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​ទាប និងអាចលក់​វិញ​ក្នុងតម្លៃខ្ពស់។ បើតាម​ឧកញ៉ាចេង ខេង នៅឆ្នាំ២០២១ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នឹងស្ទុះងើបឡើងវិញ ទៅតាម​កំណើន​សេដ្ឋកិច្ច​ដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា វិស័យអលនទ្រព្យនៅខេត្តព្រះសីហនុនេះនឹងនៅតែមានការរីកចម្រើនឡើងវិញលឿនជាងទីផ្សារអលនទ្រព្យស្ថិតនៅខេត្តផ្សេងៗទៀត បន្ទាប់ពីរាជធានីភ្នំពេញ។ លោក​ហ៊ានធានាអះអាងដូច្នេះ ដោយសារតែមើលឃើញថា អ្នកវិនិយោគិននៅតែបន្តការវិនិយោគច្រើនជាបន្តបន្ទាប់ ស្របទៅនឹងតម្លៃដីធ្លីក៏មិនមានការប្រែប្រួលកើនឡើង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិផលសំខាន់ៗជាង១០មុខរបស់កម្ពុជា នាំចេញបានជិត១លានតោន នៅឆ្នាំ២០២០

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្មីៗនេះ បានបង្ហាញពីតួលេខនៃការនាំចេញផលិតផលកសិកម្មសំខាន់ៗជាង ១០មុខរបស់កម្ពុជា ក្រៅពីផលិតផលអង្ករ ដែលបាននាំចេញនៅឆ្…

ក្រុមហ៊ុន Twitter និង Facebook ផ្អាកគណនីរបស់លោកដូណាល់ត្រាំ ក្រោយពីបានអំពាវនាវដល់ក្រុមបាតុករ

ព័ត៌មាន
ការរាយការណ៍មួយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃទី ៧ ខែមករា បានឲ្យដឹងថា គណនី Twitter របស់លោកដូណាល់ត្រាំ ត្រូវបានក្រុមហ៊ុន Twi…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ