ការសាងសង់ផ្លូវមួយទៅកំពូលភ្នំបូកគោ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ថា លោកនឹងត្រូវកាប់ដូងប្រេងចោលប្រហែល១ម៉ឺនដើម ដើម្បីឲ្យអ្នកឧកញ៉ា សុខ គង់ សង់ផ្លូវឡើងបូកគោ


អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប អះអាងថា លោកនឹងចាប់ដៃគ្នាជាមួយអ្នកឧកញ៉ា សុខ គង់ ដើម្បីសាងសង់ផ្លូវមួយខ្សែប្រវែងប្រមាណ២៧គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៤ ឆ្ពោះត្រង់ទៅកំពូលភ្នំបូកគោ ដែលគ្រោងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។
រូបតំណាង

បើ​ទោះបីជា​មិន​ទាន់​អាច​បញ្ជាក់​ពី​តម្លៃ​ចំណាយ​សាងសង់​ផ្លូវ​នេះ​ក៏​ពិតមែន ប៉ុន្ដែ​បើ​តាម​ការ​គូសបញ្ជាក់​ពី​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ឲ្យ​ដឹង​ថា ឧកញ៉ា​ម៉ុង ឬ​ទ្ធី នឹង​ត្រូវ​ចំណាយ​ដី និង​កាប់​ដូងប្រេង​ចោល​ប្រហែល​១​ម៉ឺន​ដើម ដើម្បី​ឲ្យ​អ្នកឧកញ៉ា សុខ គង់ សាងសង់​ផ្លូវ​ទៅ​កាន់​មរ​ណី​ដ្ឋា​ន​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​។ ក្រោយ​ផ្លូវ​នេះ​សាងសង់​រួចរាល់ អ្នកឧកញ៉ា ម៉ុង ឫ​ទ្ធី ជឿជាក់​ថា វា​នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​កាន់តែ​ច្រើន ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ ក៏​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។

មហាសេដ្ឋី​គ្រាក់​ៗ​ចំនួន​២​រូប គឺ​អ្នកឧកញ៉ា ម៉ុង ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប និង​អ្នកឧកញ៉ា សុខ គង់ ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​សណ្ឋាគារ​សុខា និង​វិនិយោគ​លើ​រម្យ​ណី​យ​ដ្ឋា​ន​ឋានសួគ៌​បូកគោ​នោះ បាន​ចាប់ដៃ​គ្នា​នឹង​សាងសង់​ផ្លូវ​មួយ​ខ្សែ​ប្រវែង​២៧​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​កាន់​រម្យ​ណី​យ​ដ្ឋា​ន​ឋានសួគ៌​បូកគោ​។

បើ​តាម​ការ​វាយតម្លៃ​របស់​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី ការ​ស្ថាបនា​ផ្លូវ​ឡើង​ភ្នំ​បូក​គេ​ថ្មី​នេះ ឆ្លងកាត់​ដី​របស់​អ្នកឧកញ៉ា ជាង​៤០​ហិ​កតា និង​ប៉ះពាល់​ដល់​ដើម​ដូងប្រេង​ប្រមាណ​១​ម៉ឺន​ដើម​៕

អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​ផ្លូវ​ឡើង​ភ្នំ​បូកគោ​ថ្មី ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ស្ថាបនា​រួច វា​នឹង​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។ លើស​ពី​នេះ វា​ក៏​នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ក្បែរ​តំបន់​ផ្លូវ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។ តែ​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី អះអាង​ថា នៅ​តំបន់​នោះ​ទំនងជា​មិនសូវ​មាន​ដី​ប្រជាពលរដ្ឋ​នោះ​ទេ ព្រោះ​ភាគច្រើន​ជា​ដី​សម្បទាន​ដូងប្រេង និង​ដី​សម្បទាន​ភ្នំ​បូកគោ​។ 

ផ្លូវ​ឡើង​ភ្នំ​បូកគោ​ថ្មី​នេះ​មាន​ប្រវែង​ប្រមាណ​២៧​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ត្រង់​គីឡូម៉ែត្រ​១៥៨-២០០ ឆ្ពោះ​ត្រង់​ទៅ​ភ្នំ​បូកគោ​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​របស់​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី​។ បើ​តាម​អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី សម្រាប់​សាងសង់​ផ្លូវ​នេះ​អ្នកឧកញ៉ា សុខ គង់ ជា​អ្នករ៉ាប់រង​ការ​ចំណាយ ឬ​ឯ​អ្នកឧកញ៉ា​ជា​អ្នក​ជួយ​សម្របសម្រួល​ឈូស​ឆាយ​ដើម​បូ​ង​ប្រេង​បើកផ្លូវ​។ ទោះបី​មិន​បាន​បញ្ជាក់​ពី​ពេលវេលា និង​ទំហំ​ចំណាយ​ជាក់លាក់ ប៉ុន្ដែ​អ្នកឧកញ៉ា ម៉ុង ឬ​ទី បាន​គូសបញ្ជាក់​ថា គម្រោង​ផ្លូវ​នេះ​នឹង​បើក​ការដ្ឋាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

 សូម​បញ្ជាក់​ថា ការ​សាងសង់​គម្រោង​ផ្លូវ​ឡើង​បូកគោ​ថ្មី​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​នេះ គឺជា​ការ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ចូលរួម​សម្របសម្រួល​ជាមួយ​អ្នកឧកញ៉ា សុខ គង់ និង​អ្នកឧកញ៉ា ម៉ុង ឫ​ទ្ធី​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនចាប់អារម្មណ៍លើការវិនិយោគដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន

ព័ត៌មាន
ជប៉ុនគ្រោងនឹងវិនិយោគដំណាំស្វាយចន្ទីនៅលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅក្នុងខេត្តព្រះវិហារឆាប់ៗនេះ ។ អ្នកជំនាញអះអាងថា គ្រាប់ស្វាយចន្ទីររបស់នៅត…

អាមេរិកកាត់បន្ថយប្រាក់វិភាគទានឲ្យ WHO ២៥% ក្នុងអំឡុងពេលមេរោគកូវីដ១៩រាតត្បាត

ព័ត៌មាន
ការចូលរួមចំណែកវិភាគទានមូលនិធិទៅដល់អង្គការសុខភាពពិភពលោកពីសំណាក់អាមេរិក នៅក្នុងអំឡុងវិបត្តិមេរោគរាតត្បាតកូវីដ១៩នៅឆ្នាំ២០២០-២០២១ គឺម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ