អត្ថបទក្រុមហ៊ុន

ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ


បុរី មេគង្គ លែន ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមទាំង កម្មករ- កម្មការិនី ជាងទាំងអស់ដែលបាន បំពេញការងារជូន បុរី មេគង្គ លែន ។
: បុរី មេគង្គ លែន បានរៀបចំ អំណោយចែកជូន ដល់បុគ្គលិក កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

ជាក់ស្តែង នាព្រឹកថ្ងៃទី ថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកឧកញ៉ា ជាម​ ឃុនណាត អគ្គនាយក នៃ​ បុរី មេគង្គ លែនព្រមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ នៃ បុរី មេគង្គ លែន​​ បានរៀបចំ ចែកជូន អំណោយដល់​បុគ្គលិក ជាង កម្មករ- កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន ប្រមាណជាង ១,០០០នាក់ ក្នុងនោះមានដូចជា មី ទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួន សម្រាប់ជាការលើកទឹកចិត្ត និង អគុណសម្រាប់ការខិតខំប្រឹងប្រែងដល់បុគ្គលិក ជាង កម្មករ- កម្មការិនី កន្លងមក ក៏ដូចជាការធ្វើទានដ៏ថ្លៃថ្លាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នេះផងដែរ ។

កន្លងមកយើងសង្កេតឃើញជារឿយៗពេលកន្លងមក បុរី មេគង្គ លែន តែងតែចូលរួម ក្នុងការងារសង្គមផ្សេងៗ ក៏ដូចជាការរៀបចំអំណោយសម្រាប់ កម្មករ កម្មការនី ដែលបំរើការងារក្នុងការដ្ឋាន ផ្ទាល់តែម្តង ដែលសកម្មភាពទាំងនេះ បានបង្ហាញចេញនូវការយកចិត្តទុកដាក់អំពីសុខទុក្ខ ទៅលើពួកគាត់ ពីសំណាក់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង​ របស់ បុរី មេគង្គ លែន ។ ឃើញថាមាន បុគ្គលិក កម្មករ- កម្មការិនី ជាច្រើន សំដែងការពេញចិត្តនិង រំភើបរីករាយជាខ្លាំ​ង ដោយក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ មិនដែលអាក់ខានម្តងណា មិនថារដូវកាលបុណ្យទាន ឬក្រៅពីបុណ្យទាននោះទេ ។

ក្នុងឱកាស ផ្តល់ជូន អំណោយដ៏ថ្លៃថ្លានេះ លោកឧកញ៉ា បានសង្កត់ធ្ងន់​​​​ថា លោកពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដែល មានឱកាសបានសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ក្នុងថ្ងៃនេះ ។ លោកក៏បានសំដែងការអរគុណទៅកាន់ បងប្អូន បុគ្គលិក កម្មករ- កម្មការិនី ជាងទាំងអស់ របស់បុរី ដែលបានចូលរួមបំពេញការងារយ៉ាងសកម្ម ដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម និងយ៉ាងហ្មត់ចត់ប្រកបដោយភាពអត់ធ្មត់ មិនខ្លាចនឿយហត់ ដើម្បីផ្តល់ជូនលំនៅដ្ឋានប្រកបដោយគុណភាពសំណង់ល្អបំផុត​ សម្រាប់អតិថិជន។ ​លោកបានបន្តថា ប្រសិនជាគ្មានការចូលរួមពីបងប្អូនកម្មករ ជាងទេនោះ សមទ្ធិផលដែលទទួលបាននៅថ្ងៃនេះក៏មិនអាចចេញជារូបរាងបានដែរ ហើយក៏មានការជូនពរ ដល់ គណៈគ្រប់គ្រង បុគ្គលិកកម្មករ កម្មការនី សម្រាប់ថ្ងៃឈប់សម្រាកនា ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរខាងមុខនេះផងដែរ ។




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដ Ford អះអាងថា បញ្ហាអតិផរណានឹងធ្វើឲ្យកើនចំណាយផ្គត់ផ្គង់ប្រចាំត្រីមាសបន្ថែម ១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់អាមេរិក Ford បានអះអាងថា ការចំណាយផ្គត់ផ្គង់ ដែលបណ្ដាលមកពីការកើនឡើងនៃអតិផរណា នឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ដដ៏ធំមួយនេះ ត្…

ភ្ជាប់គណនីធនាគារអេស៊ីលីដា ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចផ្ទេរប្រាក់បានដល់២០ម៉ឺនដុល្លារ ដោយគ្មានអស់ថ្លៃសេវា

ព័ត៌មាន
ធនាគារអេស៊ីលីដា តែងតែអភិវឌ្ឍនូវសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយ ពិសេសអេស៊ីលីដាម៉ូបាល ដែលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ