កូរ៉េខាងជើង និង ប្រទេសចិន

កូរ៉េខាងជើង និង ប្រទេសចិន សច្ចារឹតចំណងកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតថែមទៀត


មេដឹកនាំកូរ៉េខាងជើង និង ចិន បានប្ដេជ្ញាចិត្តជំរុញឲ្យមានពង្រឹងសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែស្អិតល្មួតថែមទៀត។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងលិខិតផ្ញើជូនរវាងមេដឹកនាំទាំងពីរ ក្នុងនៅពិធីបុណ្យ រំលឹកខួបសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និង ជំនួយទៅវិញទៅមក រវាងប្រទេសទាំងពីរ។ នេះបើយោងតាមភ្នាក់ងារព័ត៌មានរដ្ឋ KCNA កូរ៉េខាជើង ដែលបានផ្សាយថ្មីៗនេះ។
កូរ៉េខាងជើង និង ប្រទេសចិន សច្ចារឹតចំណងកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតថែមទៀត

នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​ចិន Xi Jinping មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អុ​ន បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​កម្លាំង​អមិត្ត​ពី​ខាងក្រៅ ស្រប​ពេល​ប្រធានាធិបតី​ចិន វិញ​បាន​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​មាន​សហប្រតិបត្តិការ​ឈាន​ដល់​ដំណាក់​ថ្មី​១​ទៀត​។

ប្រទេស​ចិន​ត្រូវ​បាន​មើលឃើញ​ថា ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​កូរ៉េ​ខាងជើង ចាប់តាំងពី​ចុះ​សន្ធិសញ្ញា​ទ្វេភាគី​កាលពី​ឆ្នាំ ១៩៦១ មក ហើយ​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ និង កម្មវិធី​គ្រាប់​ម៉ី​ស៊ី​ល បាន​ធ្វើ​ឲ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ចិន សម្រាប់​ពាណិជ្ជកម្ម និង សេដ្ឋកិច្ច​។

បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង KCNA  លោក Kim មាន​ប្រសាសន៍​ថា ថ្វីបើ​ស្ថានការណ៍​អន្តរជាតិ​កាន់តែ ស្មុគស្មាញ​នា​ពេល​បច្ចុប្បន្ន​នេះ ក៏​មិត្តភាព​ខាង​វិស័យ​យោធា និង ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ គឺ​កូរ៉េ​ខាងជើង និង​ចិន កាន់តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។

លោក គី​ម បន្ថែម​ទៀត សន្ធិសញ្ញា​នេះ បាន​ការពារ​លទ្ធិសង្គមនិយម និង សន្តិភាព​នៅ​អាស៊ី ប្រឈម​មុខ​នឹង​កម្លាំង​បច្ចាមិត្ត​ដែល​ចង់​បំផ្លិច​បំ​ផ្លា​យ​ប្រទេស​ទាំង​ពីរ​។

ក្នុង​លិខិត​ដដែល​នេះ បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី ចិន លោក ស៊ី ជិន​ពីង មាន​ផែនការ​ផ្តល់​នូវ​សុភមង្គល​ដ៏​អស្ចារ្យ​ដល់​ប្រជាជន​ទាំង​ពីរ ដោយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី  និង ពង្រឹង​សហ​ប្រត្តិការ​ឈាន​ដល់​កម្រិត​ថ្មី​បន្ថែម​ទៀត​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ផលិតនៅជប៉ុន១លានដូសឲ្យកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល ជប៉ុន បាន ប្រកាស ផ្ដល់ ជំនួយ វ៉ាក់សាំង AstraZeneca ដែល ផលិតនៅក្នុង ប្រទេស ជប៉ុន ចំនួន ១ លាន ដូស ដល់ កម្ពុជា ។ នេះបើតា…

កម្ពុជាកំពុងឈរនៅលំដាប់ទី២នៅក្នុងតំបន់អាស៊ានដែលអត្រាចំនួនប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនជាងគេ

ព័ត៌មាន
កម្ពុជាកំពុងឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី បើគិតនៅក្នុងតំបន់អាស៊ាន ដែលប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងច្រើនបំផុត ពោលគិតមកទល់នឹងពេលនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ