ការបើកប្រទេសឡើងវិញ

តើកម្ពុជាអាចឈានទៅបើកប្រទេសទាំងស្រុងតាមផែនការកំណត់របស់រដ្ឋាភិបាលដែរ ឬយ៉ាងណា?


យើងសង្កេតឃើញថានៅមួយរយៈពេលចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានរក្សាក្នុងរង្វង់ជាង២០០នាក់ក្នុងមួយថ្ងៃ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅសម្រេចបានជិត១០០%។ កត្តានេះ បានផ្តល់ក្តីសង្ឃឹមកាន់តែខ្ពស់សម្រាប់កម្ពុជា ក្នុងការឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមទាំងស្រុងក្នុងរយៈពេលដ៏ខ្លីខាងមុខ។
សង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់ការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជាទេ? (រូបតំណាង) (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)
ដោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងកាលពីពេលថ្មីៗថា កម្ពុជានឹងបើកប្រទេសឡើងវិញ ប្រសិនបើស្ថានភាពអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ អាចរក្សាចំនួនបានដូចសព្វថ្ងៃ ក្នុងរយៈពេល១០ទៅ១៥ថ្ងៃ បន្ទាប់ពីថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា កម្ពុជាល្មមដល់ពេលត្រូវបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញហើយ បើពុំនោះទេវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ និងសង្គមកាន់តែធ្ងន់ធ្ងរ។ សម្រាប់ទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ច កម្ពុជាមានភាពស៊ាំគ្រប់គ្រាន់ក្នុងការបើកប្រទេសតាមបែបគន្លងថ្មី ទៅតាមផែនការ ដែលបានគ្រោងទុក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ តុលា ថា កម្ពុជានឹងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យឡើងវិញ ប្រសិនបើក្នុងរយៈពេល១០ទៅ១៥ថ្ងៃក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ បើសិនជាកម្ពុជាអាចរក្សាតួលេខអ្នកឆ្លងកូវីដ-១៩ ដូចបច្ចុប្បន្នក្នុងរង្វង់ជាង២០០នាក់។ សម្រាប់ សម្តេចតេជោ ហ៊ុន សែន គឺវាល្មមដល់ពេលហើយ ដែលកម្ពុជាត្រូវបើកប្រទេសទាំងមូលឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចឲ្យស្របតាមការព្យាករណ៍របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលបានបង្កើនការព្យាករណសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ចន្លោះពី១,៨% មក ២,២%។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១ នឹងអាចកើនលើសការព្យាករនេះ ប្រសិនបើកម្ពុជាអាចបើកដំណើរការសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗនៅពីរខែខាងមុខនេះ។ សម្តេចហ៊ុន សែន សង្កត់ធ្ងន់ថា គម្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យឡើងវិញនេះ ត្រូវធ្វើឡើងតាមបែបគន្លងថ្មី ដោយបន្តអនុវត្តវិធានការ៣កុំ និង៣ការពារដែលដាក់ចេញដោយក្រសួងសុខាភិបាល។  

ជាមួយគ្នាអ្នកជំនាញសេដ្ឋកិច្ច ជឿជាក់ថា កម្ពុជានឹងអាចបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា។ វាល្មមដល់ហើយ ដែលកម្ពុជា ត្រូវបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីជួយស្តារជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ អស់រយៈពេលជិតពីរឆ្នាំកន្លងមកនេះ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ហុង វណ្ណៈ មើលឃើញថា ភាពធន់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិរបស់កម្ពុជានៅមានកម្រិត ដូច្នេះវានឹងអាចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ បើបន្តបិទសកម្មភាពសេដ្ឋកិច្ច និងសង្គមដូចសព្វថ្ងៃ។

យើងសង្កេតឃើញថា នៅរយៈពេលបីថ្ងៃដំបូង ក្រោយការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌតួលេខអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជានៅរក្សាក្នុងរង្វង់ជាង២០០នាក់ និងស្លាប់ជាង២០នាក់ក្នុង១ថ្ងៃ។ បើយើងមើលទៅលើតួលេខអ្នកដែលបានចាក់វ៉ាក់សាំងរួចវិញ គិតត្រឹមថ្ងៃទី១០ ខែតុលា កម្ពុជាសម្រេចបាន ៩៩,១៨%ហើយ លើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ចំណែកអ្នកចាក់វ៉ាក់សាំងអាយុចាប់ពី១២ដល់១៧ឆ្នាំសម្រេចបានជាង៨៩%។

នៅថ្ងៃទី១០ តុលា កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៣៩នាក់ និងស្លាប់២៤នាក់ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់ជាង១១ម៉ឺននាក់ និងស្លាប់ជាង២ពាន់នាក់។ ចំណែកអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ មានចំនួនជាង១០ម៉ឺន៧ពាន់នាក់។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិនថា នឹងបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្ដិវិធី ខណៈភាពតានតឹងកំពុងកើនកម្ដៅខ្លាំង

ព័ត៌មាន
ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែកើនឡើងកម្ដៅខ្លាំងមែនទែនហើយ ក្រោយពេលដែលចិនបានបញ្ជូនយន្ដហោះចម្បាំង និង​យន្ដហោះទម្លាក់គ្រាប់បែកកាន់ត…

ទេសចរ ៦៦ម៉ឺននាក់បានដើរកម្សាន្តទូទាំងប្រទេសអំឡុងឈប់សម្រាកភ្ជុំបិណ្ឌ ជាវិញ្ញាសាសាកល្បងដ៏ធំក្នុងការឈានទៅបើកប្រទេសឡើងវិញ

ព័ត៌មាន
ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌបីថ្ងៃកាលពីសប្ដាហ៍មុននេះមានទេសចរប្រមាណ ៦៦ម៉ឺននាក់បានធ្វើដំណើរកម្សាន្ដតាមរមណីដ្ឋាននានានៅទូទាំងប្រទេស ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ