ទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ី

តើហេតុអ្វីបានជាទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីនៅតែបន្តរងសំពាធ នៅថ្ងៃព្រហស្បតិ៍នេះ ?


តើហេតុអ្វីបានជាទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីនៅតែបន្តរងសំពាធ នៅថ្ងៃព្រហស្បតិ៍នេះ? ទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីបន្ដរងសម្ពាធនៅថ្ងៃព្រហស្បតិ៍ ទី១៦មីនា ក្រោយពីមានពាក្យចរចាអាមអារ៉ាមទាក់ទងនឹងធនាគារ ក្រេឌីត ស្វីស (Credit Suisse) របស់ប្រទសស្វីសកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹង។
តើហេតុអ្វីបានជាទីផ្សារភាគហ៊ុនធនាគារធំៗនៅអាស៊ីនៅតែបន្តរងសំពាធ នៅថ្ងៃព្រហស្បតិ៍នេះ ? រូបភាព CNN

ហើយបើទោះបីជា មានព័ត៌មានស្តីពីការប្រកាសស្នើសុំ កញ្ចប់មូលនិធិរហូតដល់ ៥៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុនធនាគារ Credit Suisse ពីធនាគារកណ្ដាលដើម្បីយកទប់ទល់នឹងបញ្ហាសាច់ប្រាក់ក៏ដោយ ប៉ុន្ដែក៏នៅតែធ្វើឲ្យទីផ្សារភាគហ៊ុនធនាគារនៅអាស៊ីមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីនោះទេ។

សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា ភាគហ៊ុនធនាគារនៅអាស៊ីបានបន្តធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ទី ១៦មីនានេះ ដោយសារតែពាក្យចចាមរ៉ាមនៅក្នុងក្រុមហ៊ុនធនាគារ Credit Suisse បង្កឱ្យមានការភ័យខ្លាចថា ភាពចលាចលផ្នែកធនាគារកំពុងរីករាលដាលនៅជុំវិញពិភពលោក។

សកម្មភាពជួញដូនៅទីផ្សារហ៊ុនបានបង្ហាញថា សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុនធនាគារ Credit Suisse បានធ្លាក់ចុះ ប្រមាណជា ៣០% កាលពីថ្ងៃទី១៥មីនា ហើយអាចនឹងបន្តធ្លាក់ចុះថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដោយឡែកសន្ទស្សន៍ភាគហ៊ុនរបស់ធនាគារធំៗនៅអាស៊ី ដែលបានរងសម្ពាធស្រាប់នោះ ក៏កំពុងបន្តរងសំពាធនៃការធ្លាក់ចុះបន្ថែមទៀតដែរ។

សន្ទស្សន៍ភាគហ៊ុនធនាគារ Topix នៅប្រទេសជប៉ុន បានធ្លាក់ចុះដល់ទៅ ៦,៤%នៅពេលបើកទីផ្សារជួញដូរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៦មីនា ក្រោយពេលសន្ទស្សន៍ភាគហ៊ុននេះបានធ្លាក់ចុះជាង ៨%គិតក្នុងសប្តាហ៍នេះ។

រីឯសន្ទស្សន៍ភាគហ៊ុនរបស់ធនាគារ Standard Chartered នៅទីក្រុងហុងកុងឯណោះវិញ បានធ្លាក់ចុះជិត ៤% ហើយភាគហ៊ុនធនាគារ HSBC Holdings បានធ្លាក់ចុះ ២,៥%។ ដោយឡែកភាគហ៊ុនរបស់ធនាគារក្នុងស្រុកនៅហុងកុង ដែលមានឈ្មោះថា BOC ក៏បានធ្លាក់ចុះ ៣,១% ផងដែរ ។

នៅប្រទេសកូរ៉េខាងត្បូង ធនាគារដែលកំពុងផ្តល់ប្រាក់កម្ចីធំៗ ដូចជា ធនាគារ Shinhan Financial Group ដែលមានតម្លៃភាគហ៊ុនធ្លាក់ចុះ ១,២% និង ធនាគារ KB Financial Group ក៏បានធ្លាក់ចុះ ០,៥% ។

លោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities ដែលជាឈ្មួញជើងសារមូលបត្រដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីបាននិយាយថា អ្វីដែលយើងកំពុងមើលឃើញ គឺជាការស្រាយបញ្ជាក់ច្បាស់លាស់នៃទំនុកចិត្តរបស់វិនិយោគិននៅលើវិស័យធនាគារក្នុងតំបន់ និងពិភពលោក ។ ប្រធានសេដ្ឋវិទូនៅប្រធានក្រុមហ៊ុន ACY Securities បានបន្តថា ស្ថានភាពបែបនេះអាចនឹងបន្តអូសបន្លាយបន្ថែមទៀត ដល់អ្នកដែលមានប្រាក់ និងវិនិយោគិនយកទៅផ្ញើរនៅធនាគារ៕




អត្ថបទបន្ទាប់


ធនាគារ ស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន

ព័ត៌មាន
ធនាគារ អេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន ដោយសារធនាគារមានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិកនិងមានភា…

បុត្រសម្ព័ន្ធធនាគារស្វីសមួយប្រកាសខ្ចីមូលនិធិ៥៤ពាន់លានដុល្លារពីធនាគារកណ្តាលដើម្បីធានានិរន្តភាព និងការពារវិបត្តិដែលអាចកើតមាន

ព័ត៌មាន
ក្រេឌីត ស្វីស (Credit Suisse) ដែលធនាគារវិនិយោគសកល និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយដែលត្រូវបានបង្កើតឡើង និង មានមូលដ្ឋាននៅប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ