យន្ដការ​កូ​វ៉ា​ក់

យន្ដការ​កូ​វ៉ា​ក់ នឹង​កាត់​បន្ថយ​ចំនួន​វ៉ាក់សាំង​កូ​វី​ដ​១៩​ទៅ​ឲ្យ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មិន​បាន​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន


កម្មវិធី​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១៩​ជាស​កល COVAX បាន​ធ្វើការ​កាត់​បន្ថយ​មក​វិញ​នូវ​ចំនួន​វ៉ាក់សាំង​ដែល​បាន​បម្រុង​ទុក​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង ដោយសារ​ប្រទេស​នេះ​មក​ទល់​ពេល​នេះ មិន​បាន​រៀបចំ​សម្រាប់​ការ​ដឹក​ជញ្ជូន​ណាមួយ ដើម្បី​ទទួល​វ៉ាក់សាំង​ទាំង​អស់នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។
យន្ដការ​កូ​វ៉ា​ក់ នឹង​កាត់​បន្ថយ​ចំនួន​វ៉ាក់សាំង​កូ​វី​ដ​១៩​ទៅ​ឲ្យ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ប្រទេស​នេះ​មិន​បាន​រៀបចំ​មធ្យោបាយ​ដឹក​ជញ្ជូន

អង្គការ​យូ​នី​សេ​ហ្វ បាន​បង្ហាញ​ពី​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​ឥឡូវ​មាន​ចំនួន​តែ​ជាង ១​លាន ៥​សែន​ដូ​ស ពោល​គឺ​ធ្លាក់​ចុះ​ពី​ចំនួន​ដែល​បម្រុង​កាលពី​ឆ្នាំ​មុន​ដែល​មាន​ជាង ៨​លាន​ដូ​ស​។

អ្នកនាំពាក្យ​របស់​អង្គការ​សម្ព័ន្ធ​វ៉ាក់សាំង ហ្គា​វី (Gavi) ដែល​ជា​អង្គការ​សប្បុរសធម៌​ដែល​ជួយ​ប្រតិបត្តិការ​កម្មវិធី​ចែករំលែក​វ៉ាក់សាំង​បាន​និយាយ​ថា នៅ​ឆ្នាំ​នេះ យន្តការ COVAX កំពុង​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​បែងចែក​វ៉ាក់សាំង​តាម​តម្រូវការ ដូច្នេះ​ការ​ប្រមូលផ្តុំ​កម្រិត​វ៉ាក់សាំង​ដែល​បាន​បែងចែក​ពី​មុន​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​គឺ​លែង​ពាក់ព័ន្ធ​ទៀត​ហើយ​។ 

សូម​ជម្រាប​ថា កូរ៉េ​ខាងជើង​មិន​ត្រូវ​បាន​គេ​ដឹង​ថា បាន​នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​១៩​ណាមួយ​នោះ​ទេ បើ​ទោះបីជា របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ណែនាំ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​មន្ត្រី​គ្រប់គ្រង​ព្រំដែន អាច​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក៏​ដោយ​។ 

គួរ​រំ​ឮ​កថា កាលពី​ឆ្នាំ​មុន​ថា ទីក្រុង​ព្យុ​ង​យ៉ាង​ក៏​បាន​បដិសេធ​មិន​ទទួល​ការ​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ចំនួន ៣ លាន​ដូ​ស របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​របស់​ប្រទេស​ចិន និង​បាន​បដិសេធ​ទទួលយក​វ៉ាក់សាំង AstraZeneca ពី​យន្ដការ​កូ​វ៉ា​ក់​ផង​ដែរ ដោយ​បារម្ភ​ពី​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ថ្នាំ​វ៉ាក់សាំង​នោះ​។ តែ​យ៉ាងណាមិញ អ្នកនាំពាក្យ​អង្គការ​ហ្គា​វី​បាន​និយាយ​ថា ពេល​នេះ អង្គការ​ហ្គា​វី និង​យន្តការ COVAX កំពុង​បន្ត​កិច្ច​សន្ទនា​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នេះ​។

ប្រទេស​កូរ៉េ​ខាងជើង មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ណាមួយ​ទេ ទោះបីជា​មន្ត្រី​នៅ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក បាន​ធ្វើការ​សង្ស័យ​ថា ប្រទេស​នេះ​គ្មាន​មេរោគ​កូ​វី​ដ​១៩​ក៏​ដោយ​។ ត្បិត​ថា​បែប​នេះ​ក៏​ពិតមែន តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ នេះ​ថា សភា​របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​អនុម័ត​លើ​ការ​ដំឡើង​ការ​ចំណាយ​ចំនួន​ជាង ៣៣% ដើម្បី​ដោះស្រាយ​វិបត្តិ​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ ២០២២ នេះ​៕ 


អត្ថបទ ស៊ើង និមល់


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​អា​មេ​រិ​ក​ស្នើ​អាជ្ញាធរ​ឲ្យ​យកពន្ធ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ៤ រួម​ទាំង​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​​កំពុង​ស្នើ​សុំ​ឱ្យ​មន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ស៊ើបអង្កេត ដើម្បី​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​បន្ទះ…

តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ?

ព័ត៌មាន
តើកត្តាអ្វីខ្លះជំរុញឲ្យតម្លៃទំនិញសកលលោកកើនឡើង ៥០% ជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយនេះ0x017d7 ការពិតណាស់តម្លៃប្រេងឆៅ លោហៈធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ