កូវីដ-១៩បង្ករផលប៉ះពាល់ការងារកម្មករ

កូវីដ-១៩បង្ករផលប៉ះពាល់ការងារកម្មករ ១៣លាននាក់នៅវៀតណាម


ស្ថានភាពវិបត្តិកូវីដ-១៩ នៅប្រទេសវៀតណាមពេលនេះកំពុងតែមានការរីករាតត្បាតកាន់តែខ្លាំងហើយ បច្ចុប្បន្ននេះមានកម្មករវៀតណាមជិត១៣ លាននាក់ហើយ ទទួលរងនូវផលប៉ះពាល់ ដោយសារការបាត់បង់ការងារ និង ការកាត់បន្ថយម៉ោងធ្វើការដែលបង្ករឡើងដោយសារកូវីដ-១៩ បើគិតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ មានកើនឡើងជាង ៤១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ស្ថានភាពវិបត្តិកូវីដ-១៩ នៅប្រទេសវៀតណាមពេលនេះកំពុងតែមានការរីករាតត្បាតកាន់តែខ្លាំង

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម​ប៉ាន់​ប្រមាណ​ថា មាន​កម្មករ​ប្រមាណ​ជិត​១៣ លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជម្ងឺ​កូ​វី​ដ​-១៩ ក្នុង​ត្រីមាស​ទី ២ ឆ្នាំ​២០២១ កើនឡើង ៤១ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២​។ ការ​កើនឡើង​នេះ​ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩ បាន​បង្អាក់​ចង្វាក់​ផលិតកម្ម​ផ្សេង​ៗ និង​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​សង្គម​ទាំងមូល​។ ដោយ​ក្នុង​នោះ​មនុស្ស​៧៥ ភាគរយ​មាន​អាយុ​ពី ២៥-៥៤ ឆ្នាំ​ដែល​បាត់បង់​ការងារ មាន​ម៉ោង​ធ្វើការ​ត្រូវ​បាន​កាត់​បន្ថយ ឬ​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ដោយសារ​តែ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩​។

តែ​យ៉ាងណាមិញ អ្នកធ្វើការ​នៅ​តាម​ទីក្រុង​ហាក់ដូចជា ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​អ្នក​ជនបទ​ខណៈ​២២%​នៃ​អ្នក​នៅ​ទីក្រុង​ទទួលផល​ប៉ះពាល់​អវិជ្ជមាន ផ្ទុយ​ពី​តំបន់​ជនបទ​ទទួល​រង​ផល​ប៉ះពាល់ តែ​ជាង​១៤%​ប៉ុណ្ណោះ​។ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើនឡើង ៧,៣%​ក្នុង​ត្រីមាស​ទី ១ ហើយ​បាន​កើន​កើន​ដល់​ចំនួន ១,២ លាន​នាក់​នៅ​ក្នុង​ត្រីមាស​ទី ២ ខណៈ​ដែល​ប្រាក់​ចំណូល​មធ្យម​បាន​ធ្លាក់​ចុះ​ជិត ៤% ស្មើនឹង ប្រមាណ ២៦៤​ដុល្លារ ក្នុង​មួយ​ខែ​។

គួរ​បញ្ជាក់​ថា នេះ​ជា​រលក​ទី​៤​នៃ​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​ប្រទេស​វៀតណាម ដែល​មាន​រីក​រាលដាល​លឿន និង​ពិបាក​គ្រប់គ្រង​បាន​បង្កើន​បញ្ហា​កង្វះ​ការងារ​នៅ​ក្នុង​ទីក្រុង​កើនឡើង ២,៨%​បើ​ប្រៀបធៀប​ទៅ​នឹង កំណើន​កង្វះ​ការងារ​នៅ​ជនបទ​ប្រមាណ​ជាង ២,៥%៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជា២០២១នៅរក្សាបានកំណើនវិជ្ជមានឬយ៉ាងណា?

ព័ត៌មាន
ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ បាននឹងកំពុងតែបន្តអូសបន្លាយរហូតដល់បច្ចប្បន្ននេះបញ្ហានេះវាបាននិងកំពុងដាក់សម្ពាធមកលើសូចនាករសំខាន់នៃវិស័យជំរុញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ