កូវីដ១៩

កូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនទេសចរណ៍វៀតណាម ៩៦% រងផលប៉ះពាល់


ទោះបីជា ស្ថានភាពកូវីដ១៩នៅវៀតណាមនាពេលនេះ ហាក់ធូរស្រាលជាងមុនបន្ដិចមែន ប៉ុន្ដែ បញ្ហាដែលបង្កដោយមេរោគកូវីដ ១៩ នេះ នៅតែកំពុងអូសបន្លាយ និងធ្វើឱ្យវិស័យទេសចរណ៍ក្នុងប្រទេសនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដដែល។ ជាក់ស្ដែង តាមការស្ទង់មតិមួយបានរកឃើញថា ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ ក្រុមហ៊ុនទេសចរណ៍វៀតណាម ៩៦ ភាគរយ ត្រូវបានផ្អាកអាជីវកម្មរបស់ខ្លួន ហើយពួកគេមិនច្បាស់ថា នៅពេលណាពួកគេអាចចាប់ផ្តើមឡើងវិញនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
កូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនទេសចរណ៍វៀតណាម ៩៦% រងផលប៉ះពាល់
ដោយ

ក្នុងចំណោមមនុស្សជិត ២ពាន់នាក់ត្រូវបានធ្វើសម្រង់មតិ មាន ៨៥ ភាគរយបានលើកឡើងថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះយ៉ាងហោចណាស់ពាក់កណ្តាល ខណៈ ៥៤ ភាគរយទៀត ពួកគេបារម្ភពីភាពមិនប្រាកដប្រជាក្នុងការបើកឱ្យដំណើរការអាជីវកម្មឡើងវិញ។ ទន្ទឹមនេះ ការផ្អាកអាជីវកម្មក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ក៏បានបង្កឱ្យមានភាពលំបាកមួយចំនួន ដែលក្រុមហ៊ុនទេសចរណ៍ជួបប្រទះ ក្នុងនោះរួមមាន ប្រាក់ខែបុគ្គលិក ប្រាក់កម្ចីធនាគារ ការជួលទីតាំង ឧបករណ៍ប្រើប្រាស់ និង ការធានារ៉ាប់រងជាដើម។

ទោះយ៉ាងណា គណៈកម្មាធិការអភិវឌ្ឍន៍វិស័យឯកជនវៀតណាមបាននិយាយថា ការដាក់ចេញនូវកម្មវិធីពិសេសមួយ គឺត្រូវការជាចាំបាច់ដើម្បីគាំទ្រដល់ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដែលបានខិតខំឆ្លងកាត់ភាពលំបាកជាមួយនឹងការធ្លាក់ចុះប្រាក់ចំណូលក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ដូចនេះហើយ ពួកគេគួរតែទទួលបានការផ្ដល់ជូននូវការកាត់បន្ថយតម្លៃទឹកភ្លើង និងតម្លៃផ្សេងទៀត ដូចជា ពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលសាជីវកម្ម ព្រមទាំងថ្លៃសេវាផ្សេងៗទៀតផងដែរ។

សូមជម្រាបថា ជំងឺកូវីដ១៩បានបំផ្លាញឧស្សាហកម្មទេសចរណ៍វៀតណាម និងបញ្ចប់កំណើនពីរខ្ទង់ក្នុងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មិនតែប៉ុណ្ណោះ រហូតមកទល់ពេលនេះ ជើងហោះហើរអន្តរជាតិក្នុងប្រទេសវៀតណាមមិនទាន់ដំណើរការឡើងវិញទេ។ យ៉ាងណាក៏ដោយចុះ ប្រទេសវៀតណាម ក៏កំពុងសម្លឹងមើលការបើកឡើងវិញនូវខេត្តគោលដៅទេសចរណ៍មួយចំនួនផងដែរ ហើយនៅចុងឆ្នាំនេះ វៀតណាមរំពឹងនឹងចាប់ផ្ដើមបើកទទួលទេសចរបានចាក់វ៉ាក់សាំងរួចផងដែរ។

សូមជម្រាបថា យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរបរទេសត្រឹមតែប្រមាណ ១២ម៉ឺននាក់ប៉ុណ្ណោះ ក្នុងរយៈពេល ១០ ខែដំបូងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះជិត ៩៧ ភាគរយបើធៀបទៅនឹងឆ្នាំមុន៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លះរដ្ឋចិនលោក ស៊ី ជីនពីង ព្រមានពីសង្រ្គាមត្រជាក់កើតឡើងវិញនៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគី AUKUS

ព័ត៌មាន
នេះគឺជាលើកដំបូងហើយដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានដំឡើងសម្លេង នៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគីថ្មីដែលទើបតែបង្កើតឡើងរបស់អាមេរិកគឺ …

ចិនលែងសូវអួតបង្ហាញពីទិវាទិញទំនិញ Single’s Day នៅឆ្នាំនេះ ក្រោយក្រុមហ៊ុនលក់ទំនិញអនឡាញធំៗមួយចំនួនរងការបង្ក្រាបពីរដ្ឋ

ព័ត៌មាន
ប្រទេសចិនបានរៀបចំកម្មវិធីដើរទិញទំនិញដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃ "Single's Day" ហើយក្នុងនោះ ក្រុមហ៊ុនយក្សចិន Alibaba ក៏បានបង្ហាញពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ