Covid-19 នៅកម្ពុជា

ករណីឆ្លងCovid-19៖ ជាសះស្បើយ ៥នាក់ និងឆ្លង១នាក់ នៅថ្ងៃទី ០៧ មេសានេះ


បន្ទាប់ពីមិនបានរកឃើញករណីឆ្លង ៣ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី ០៧ មេសានេះ កម្ពុជាបាន​រកឃើញ​ករណីឆ្លង Covid-19 ថ្មី ចំនួន ១ករណីបន្ថែមទៀត ខណៈដែលអ្នកដែលបានជាសះស្បើយក៏បានរកឃើញ ៥ករណីថ្មីបន្ថែមទៀត។ នេះបើយោងតាមទិន្នន័យប្រកាសពីក្រសួងសុខាភិបាលកម្ពុជា។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

សរុប​មកទល់​ថ្ងៃទី ០៧ ខែមេសានេះ ចំនួន​អ្នកដែលត្រូវបាន​ជាសះស្បើយ​ពី Covid-19 នៅកម្ពុជា បានកើន​ឡើង​សរុប​ដល់ ៥៨ នាក់នាក់ ស្មើនឹង​ ៥០,៤៣% ធៀបនឹង​ចំនួន​អ្នក​ឆ្លងសរុប ខណៈដែល​ចំនួន​អ្នកឆ្លង​សរុបវិញ បានកើនឡើងដល់ ១១៥ ករណី។

ចំពោះ១ករណីថ្មី ដែលរកឃើញនៅថ្ងៃទី០៧ មេសានេះ គឺកើតឡើងលើ​ស្ត្រី​ទេសចរ​ជនជាតិវៀតណាម អាយុ​ ២៧ឆ្នាំ​ មកពីប្រទេស​វៀតណាម ត្រូវបានរកឃើញថា មានវិជ្ជមាន Covid-19 ហើយ​នាង​ត្រូវបាន​បញ្ជូន​ទៅឲ្យ​សម្រាក​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ស្ត្រីរូបនេះ បានចេញពីបាវិត​ ទៅវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញ​នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០។

យ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាល មិនបានបញ្ជាក់ពីចំនួន​ អ្នកដែលបាន​មកធ្វើតេស្ដ​ថ្មីៗ នាប៉ុន្មានថ្ងៃ​ចុងក្រោយនេះនោះទេ។ ខេមបូណូមីស បានទាក់ទង ទៅកាន់​លោកជំទាវ ឱ វណ្ណឌីន ដើម្បី​ស្នើសុំតួលេខនេះដែរ ប៉ុន្ដែ លោកជំទាវ ឆ្លើយតបថា ខាងក្រសួង​មិនទាន់​មានតួលេខនេះនៅឡើយទេ។

ម្យ៉ាងទៀត មកទល់ពេលនេះ នៅមិនទាន់ឃើញ​ការប្រកាស​ថា មានពលករ​ដែលបានធ្វើដំណើរ​ពីប្រទេស​ថៃ មកកាន់កម្ពុជា​កាលពីពេលថ្មីៗនេះ មានឆ្លង​ Covid-19 នោះដែរ ខណៈដែល​ពលរដ្ឋខ្មែរ​ វិលត្រឡប់មកពីប្រទេសថៃនោះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច ស ខេង អះអាងថា មានប្រមាណ ៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​អង់គ្លេសវិជ្ជមានវីរុសកូវីដ១៩, ត្រូវបញ្ជូន​ចូល​​ផ្នែក​សង្គ្រោះ​បន្ទាន់

ព័ត៌មាន
នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបាន​បញ្ជូន​ចូល​ផ្នែកសង្គ្រោះ​បន្ទាន់ (ICU) បន្ទាប់ពី​ស្ថានភាព​ជំងឺ​របស់​លោ…

សម្តេច ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យវិស័យរដ្ឋ និងឯកជន​បន្ដ​ធ្វើការងារធម្មតា

ព័ត៌មាន
សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២០នេះបានប្រកាសថា ផ្អាកការប្រារព្ធធ្វើពិធីបណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយតម្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ