មេរោគបម្លែងថ្មី ឌែលតានៅកម្ពុជា

២ថ្ងៃ កម្ពុជារកឃើញមេរោគបម្លែងថ្មី ឌែលតា ១០៩ករណី ក្នុងនោះ ៥ករណីរកឃើញនៅភ្នំពេញ


កម្ពុជានៅថ្ងៃទី៣១ ខែកក្កដា និងទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ១០៩ករណីបន្ថែមទៀត នៅក្នុងរាជធានីខេត្តជាង១០ ដោយក្នុងនោះ រាជធានីភ្នំពេញរកឃើញ៥ករណី ដែលវាធ្វើឱ្យករណីឆ្លងមេរោគប្រភេទឌែលតាសរុបក្នុងប្រទេសកម្ពុជាកើនឡើង ២២៣ករណីហើយ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណី

ក្នុងចំណោមអ្នកឆ្លងវីរុសបំប្លែងថ្ម​ដែលបានរកឃើញចុងក្រោយនេះ ភាគច្រើន​ជាអ្នកដំណើរ​ត្រឡប់​មកពីប្រទេសថៃ និងជាបុគ្គលិក​​បម្រើការ​ក្នុងវិស័យ​សុខាភិបាល។

​សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី ឌែលតា ចំនួន៤៣នាក់ ដោយក្នុងនោះជាអ្នកដំណើរត្រឡប់មកពីប្រទេសថៃ ចំនួន ៣៩នាក់ ។ ចំណែក៤ករណីទៀត គឺជាការឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញលើប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ។

ដោយឡែកនៅថ្ងៃទី១ ខែសីហានេះបានបន្តរកឃើញករណីវីរុសបំប្លែងថ្មីឌែលតា ចំនួន៦៦ករណីបន្ថែម។ ក្នុងនោះ មានអ្នកដំណើរមកពីប្រទេសថៃចំនួន​ ៥១នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ២នាក់។​ ខណៈបុគ្គលិកសុខាភិបាលខេត្តឧត្តរមានជ័យចំនួន ៩នាក់បន្ថែមទៀតត្រូវបានរកឃើញករណីបំប្លែងថ្មីនេះដែរ។ 

អ្វីដែលគួរឱ្យកត់សម្គាល់ ការវីរុសថ្មីឌែលតានេះបានកំពុងចរាចរក្នុងភូមិសាស្ត្ររាជាធានីភ្នំពេញហើយ ដោយនៅថ្ងៃទី ៣១ ខែកក្កដារកឃើញ១ករណី ជាពលករ​មកពីប្រទេសថៃ។ ដោយឡែក នៅថ្ងៃទី ០១ ខែសីហា រកឃើញ​៤ករណីទៀត ក្នុងនោះ មាន ១ករណីកើតលើអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត្រ ខាងរោគស្ត្រី, ២ករណីទៀត​កើតលើអ្នកអនាម័យម្នាក់ និងអ្នកជំងឺ​ផ្នែកសង្គ្រោះបន្ទាន់ម្នាក់​នៅមន្ទីរពេទ្យ​រុស្ស៊ី និង​១ករណីទៀត កើតលើ​អ្នកដំណើរ​បរទេស​ពីប្រទេស​ម៉ាឡេស៊ី។

បើតាម​ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី​១ ខែសីហា កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​​មេរោគបំប្លែងថ្មី ឌែលតា សរុប​២២៣ករណីហើយ។

គួរជ្រាបថា ស្ថានភាពឆ្លងកូវីដ-១៩​នៅកម្ពុជា​កំពុងឈាន​ទៅរក​កឆ្លងទ្រង់ទ្រាយធំ ខណៈដែល​​​វត្តមាន​មេរោគ​បំប្លែងថ្មី​ ឌែលតា ដែលត្រូវបាន​រកឃើញ​នៅកម្ពុជាជាបន្តបន្ទាប់ៗ។ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូផ្លាស់ប្ដូរ​ទម្លាប់រស់នៅ​របស់ខ្លួន​តាមគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងឌំងឺកូវីដ១៩ និងតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាននៃជម្ងឺកូវីដ-១៩៕

អត្ថបទ៖ ស៊ើង  និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពហុកីឡដ្ឋានជាតិមរតក តេជោតម្លៃជិត ១៦០លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC)បានអះអាងថា ពហុកីឡដ្ឋានជាតិមរតកតេជោបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ…

ថៃពេលនេះកំពុងដុនដាបកាន់តែខ្លាំងក្នុងវិបត្តិកូវីដ-១៩ តើទស្សនវិស័យសេដ្ឋកិច្ចថៃមានការប៉ះពាល់យ៉ាងណាខ្លះដែរ?

ព័ត៌មាន
ប្រទេសថៃ បានជួបរលកឆ្លងកូវីដ-១៩ខ្លាំងក្លា ចាប់តាំងពីខែមេសាមក ហើយចំនួនឆ្លងប្រចាំថ្ងៃ មកទល់បច្ចុប្បន្ន នៅមិនទាន់ស្រាកស្រាន្ដនោះទេ ពោលគឺនៅតែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ