កម្មករនិយោជិតឆ្លងកូវីដ១៩

រោងចក្រជាង ២០០នៅទូទាំងប្រទេស និងកម្មករនិយោជិតប្រមាណជិត ១.៧០០នាក់បានឆ្លងជំងឺកូវីដ-១៩


គិតមកទល់នឹងពេលនេះ មានរោងចក្រចំនួន ២០៦រោងចក្រនៅទូទាំងប្រទេស ដែលមានកម្មករនិយោជិតប្រមាណជាងជិត ១,៧ពាន់នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយចំនួននេះនឹងមានការកើនឡើងបន្តទៀត ខណៈកម្មករនិយោជិតប្រមាណជាង ១,៧ម៉ឺននាក់ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
រោងចក្រជាង ២០០នៅទូទាំងប្រទេស និងកម្មករនិយោជិតប្រមាណជិត ១.៧០០នាក់បានឆ្លងជំងឺកូវីដ-១៩

ឯកឧត្តម ហេង សួរ បាន​ឲ្យ​ដឹង​ថា ៖«​ក្នុង​ចំណោម ២០៦​រោងចក្រ ដែល​រក​ឃើញ​ថា មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​នោះ​រាជធានី​ភ្នំពេញ មាន​ចំនួន ១៣៤​រោងចក្រ ហើយ​២៣​រោងចក្រ នៅ​ខេត្តកណ្តាល , ២៦​រោងចក្រ​នៅ​ខេត្តតាកែវ​,​ខេត្ត​ព្រះ​សី​ហនុមាន​១៦​រោច​ក្រ​,​ស្វាយ​រៀង​៤​រោច​ក្រ​,​កំពង់ឆ្នាំង​១​រោងចក្រ និង​កំពង់ចាម​១​រោច​ក្រ ដែល​មាន​កម្មករនិយោជិត​ជាង ១.៧០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ហើយ​នៅ​ក្នុង​នោះ​មាន​ជាង ១.៥០០​នាក់​នៅ​រាជធានី​ភ្នំពេញ​»​។

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា ចំនួន​កម្មករ​ឆ្លង​កូ​វី​ដ​-១៩ អាច​នឹង​កើនឡើង​បន្ត​ទៀត ព្រោះថា បច្ចុប្បន្ន​ក្រសួង​បាន​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្ត​ស្វែងរក​កម្មករ​រោងចក្រ និង​យក​សំណាក​ជា​រៀងរាល់ថ្ងៃ​។

ឯកឧត្តម បាន​បន្ថែម​ថា​៖«​បច្ចុប្បន្ន​នេះ នៅ​ក្នុងស្រុក​អង្គស្នួល​នៃ​ខេត្តកណ្តាល យើង​កំពុង​ធ្វើតេស្ត និង​យក​សំណាក​បន្តបន្ទាប់ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ផ្ទុក​បន្ថែម​ទៀត ជា​រួម​មាន​កម្មករនិយោជិត​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ ដែល​បាន​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​»​។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​ក​ម្មា​ការិនី​វិញ រហូត​មក​ទល់​នឹង​ពេល​នេះ  អ្នកនាំពាក្យ​ក្រសួង​ការងារ​រូប​នេះ អះអាង​ថា សម្រាប់​ដូ​ស​ទី​១ មាន​កម្មករ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់ ខណៈ​ដែល​ដូ​ស​ទី​២​ចាក់​បាន​ជាង​១​ម៉ឺន​នាក់​នៅ​ក្នុង​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជនភូមា​ហ្វឹកហ្វឺន​ជាមួយកងទ័ពជនជាតិភាគតិច ដើម្បីប្រយុទ្ធនឹងរបប​យោធា

ព័ត៌មាន
យុវជន​ស្លៀកពាក់​ខ្មៅប្រហែល​ ១២០នាក់​ ត្រូវបាន​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថា បាននិងកំពុង​ហ្វឹកហ្វឺនជាមួយកងទ័ព​ជនជាតិភាគតិច​នៅក្ន...

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំនេះហើយកើនខ្ពស់នៅឆ្នាំក្រោយ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីឬហៅកាត់ថា ADB បានព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង ៤% នៅឆ្នាំ២០២១នេះ ហើយនឹងអាចកើនដល់៥,៥% ក្នុងឆ្នាំ២០២២។ នេះប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ