កូវីដ-១៩ នៅម៉ាឡេស៊ី

កូវីដ-១៩កំពុងរុញឲ្យម៉ាឡេស៊ីស្ថិតក្នុងក្ដីព្រួយបារម្ភកាន់តែខ្លាំង


ប្រទេសម៉ាឡេស៊ីកំពុងព្រួយបារម្ភជាខ្លាំង ក្រោយពីបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួនជាង៨ពាន់នាក់ ត្រឹមពេលតែ២៤ម៉ោងប៉ុណ្ណោះនៃថ្ងៃព្រហស្បតិ៍ទី៣មិថុនាម្សិលមិញ។ យ៉ាងណាមិញ នៅដើមខែមិថុនានេះ រដ្ឋាភិបាលម៉ាឡេស៊ីក៏ទើបតែបានសម្រេចបិទខ្ទប់ប្រទេសរយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ខែមិថុនា ដោយក្នុងនោះ រដ្ឋាភិបាលក៏ត្រៀមថវិកាប្រមាណជិត១០ពាន់លានដុល្លារអាមេរិកផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់ទៅលើអាជីវកម្ម និងពលរដ្ឋ នៅអំឡុងពេលបិទខ្ទប់នេះ។ នេះបើតាមការររាយការណ៍ដោយសារព័ត៌មាន Bloomberg។
កូវីដ-១៩កំពុងរុញឲ្យម៉ាឡេស៊ីស្ថិតក្នុងក្ដីព្រួយបារម្ភកាន់តែខ្លាំង (រូបភាព៖ Reuters)
ដោយ

ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ ម៉ាឡេស៊ីឈរនៅលំដាប់ទី៣ក្នុងតារាងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ជាមួយនឹងចំនួនសរុបជិត ៦០ម៉ឺនករណីខណៈដែលឥណ្ឌូនេស៊ីឈរកំពូលតារាងមានអ្នកឆ្លងជិត២លាននាក់ និង ទតាមពីក្រោយដោយហ្វីលីពីនមានអ្នកឆ្លងសរុបជាង១លាន២សែននាក់។

គិតមកត្រឹមសប្តាហ៍ដំបូងក្នុងខែមិថុនានេះ ម៉ាឡេស៊ីមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួនជិត៣ពាន់នាក់ហើយ ស្របពេលដែលដំណើរការចាក់វ៉ាក់សាំងក្នុងប្រទេសមួយនេះ សម្រេចបានជាង៣លានដូសរួចហើយដែរ ដែលស្មើនឹងប្រមាណជិត៥% នៃប្រជាជនសរុបរបស់ខ្លួនទាំង ៣៣លាននាក់។

ដោយសារតែស្ថានការណ៍កូវីដ-១៩ កាន់តែអាក្រក់ទៅៗ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបិទខ្ទប់ប្រទេសទាំងមូលតែម្តង ចាប់តាំងពីថ្ងៃអង្គារមកម៉្លេះ ដោយការបិទខ្ទប់លើកនេះនឹងមានរយៈពេល២សប្តាហ៍ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤មិថុនា។ ក្នុងករណីដែលការឆ្លងរាលដាលមិនបានថមថយ រដ្ឋាភិបាលម៉ាឡេស៊ីទំនងជាត្រូវពិចារណាបន្តវិធានការបិទខ្ទប់នេះទៀត។

ស្របពេលដែលមានការបិទខ្ទប់ប្រទេសដូចនេះ រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ចេញកញ្ចប់ទឹកប្រាក់ជំនួយជិត១០ពាន់លានដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ ដើម្បីជួយទំនុកបម្រុងដល់ប្រជាជន ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ក្នុងគ្រាដែលមានការបិទខ្ទប់នៅទូទាំងប្រទេសនេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៊ូយីឌីន យ៉ាស៊ីន បានបញ្ជាក់ថា កញ្ចប់ថវិកាក៏នឹងរួមចំណែកគាំទ្រដល់វិស័យសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ អំឡុងពេលបិទខ្ទប់ និងធានាឲ្យបានថាអាជីវកម្មក្នុងស្រុកនៅតែបន្តរស់រាន។

សូមជម្រាបថា ម៉ាឡេស៊ីបានដាក់ប្រទេសទាំងមូលក្នុងស្ថានភាពអាសន្នចាប់តាំងពីដើមខែមករាឆ្នាំ២០២១មកម៉្លេះ ក្នុងនោះវិធានការណ៍រដ្ឋបាលនានា ត្រូវបានដាក់ចេញដើម្បីទប់ស្កាត់កូវីដ១៩ ជាហេតុធ្វើឲ្យសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានរាំងស្ទះ។ បញ្ហានេះ បានធ្វើឲ្យ សេដ្ឋកិច្ចម៉ាឡេស៊ី នៅត្រីមាសទី១ឆ្នាំ២០២១ ធ្លាក់ចុះ០,៥% បើធៀបនឹងត្រីមាសទី១ដូចគ្នាកាលពីឆ្នាំ២០២០ ខណៈនៅពេញមួយឆ្នាំ២០២០កន្លងទៅ សេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះអស់ជិត ៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបជ្រើសយកប្រទេសអាស៊ានចំនួន២ ក្នុងចំណោម៨ប្រទេសដាក់ក្នុងបញ្ជីការធ្វើដំណើរសុវត្ថិភាព

ព័ត៌មាន
សហភាពអឺរ៉ុបថ្មីៗនេះ បានសម្រេចជ្រើសរើសយកចំនួនប្រទេសតិចតួចប៉ុណ្ណោះ ដើម្បីដាក់ចូលក្នុងបញ្ជីសម្រាប់ការធ្វើដំណើរសុវត្ថិភាព ដែលអនុញ្ញាតឲ្យមានកា…

វៀតណាមប្រកាសក្ដែងៗថា ខ្លួននឹងមានវ៉ាក់សាំងជាង១២០លានដូសនៅឆ្នាំនេះ

ព័ត៌មាន
ក្រសួងសុខាភិបាលវៀតណាមបានចេញមុខមកប្រកាសក្ដែងៗថា ប្រទេសខ្លួន នឹងមានវ៉ាក់សាំងជាង ១២០លានដូស សម្រាប់ចាក់ជូនពលរដ្ឋក្នុងឆ្នាំ២០២១នេះ។ ការអះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ