ករណីឆ្លងសហគមន៍

អ្នកជំងឺកូវីដ-១៩ ស្លាប់០៣នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន ៤៤៦នាក់!


នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៤៤៦នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន១៣០នាក់ និងមានករណីស្លាប់០៣នាក់ ។
អ្នកជំងឺកូវីដ-១៩ ស្លាប់០៣នាក់ទៀតហើយ ខណៈដែលអ្នកឆ្លងថ្មីមានចំនួន ៤៤៦នាក់!(រូបភាព ពី TYDA)

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង ៤៤៦​នាក់​នោះ សុទ្ធ​សឹង​ជាង​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​សគម​ន៍​២០​កុម្ភៈ​» ។ នៅ​ក្នុង​នោះ​ដែរ មាន​៣៣១​នាក់ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ក្រៅពី​នេះ មាននៅ​ខេត្ត​ព្រះ​សីហ​នុ​៨២​នាក់​,​នៅ​ខេត្តកណ្តាល​២១​នាក់​, និង​តាកែវ ០៥​នាក់​,​កំពង់ស្ពឺ​០២​នាក់​,​ស្វាយ​រៀង​០១​នាក់​, បន្ទាយ​មាន​ជ័យ​០១​នាក់​,​បាត់ដំបង​០១​នាក់​, កំពង់ចាម​០១​នាក់​និង​ព្រៃវែង​០១​នាក់​។

ក្រៅពី​នេះ ក៏​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន ១៣០​នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។ ដោយឡែក​ចំពោះ​អ្នក​ស្លាប់​០៣​នាក់​នោះ​រួម​មាន បុរស​ជន​ខ្មែរ​០១​រូប និង​ស្ត្រីជន​ជាតិខ្មែរ​០២​នាក់ ដោយ​ម្នាក់​នៅ​ខេត្តកណ្តាល និង​០២​នាក់​នៅ​រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៨.១៩៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២.៩២៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៥.២០៤​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៥៩​នាក់​៕  




អត្ថបទបន្ទាប់


អភិបាលរាជធានី៖គ្មានការរុះរើផ្សារដើមគរទៅដាក់នៅតំបន់គួរស្រូវក្នុងខណ្ឌដង្កោរជាបណ្តោះអាសន្ននោះទេ

ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ បានច្រានចោលព័ត៌មាន ដែលបានចុះផ្សាយថា អាជ្ញាធរនឹងរុះរើផ្សារដើមគរ ដើម្បីឲ្យអាជីវករផ្សារដើមគរបានលក់ដូរជាបណ្តោះអាសន្នន…

បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជួរមុខ ក្រុម​អ្នក​ក្លាហាន​ទាំងនេះ​បាន​លះបង់​និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិតក្នុង​ការបិទ​ខ្ទប់​ក្នុង​រយៈពេល​២​សប្ដាហ៍​នេះ!

ព័ត៌មាន
ខណៈដែល​ជំងឺ​រាតត្បាតកូវីដ១៩ បានកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងការឆ្លងនូវជំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ